ស្ថាបនិក Giversify ចង់ឃើញយុវជនក្លាយជាអ្នកដឹកនាំដែលគិតគូរពីទំនួលខុសត្រូវសង្គមរួមគ្នានៅថ្ងៃអនាគត

នៅក្នុងវេទិកាសន្ទនាយុវជនកម្ពុជា “តម្រង់ទិសខ្លួនឯងឆ្ពោះទៅរកភាពជោគជ័យនៅថ្នាក់ឧត្តមសិក្សា និងមាគ៌ាអាជីពដំបូង”  រៀបចំឡើងដោយ Giversify កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លោក សឿង សម្បត្តិ ស្ថាបនិក Giversify មានប្រសាសន៍ថា លោកចង់ឃើញយុវជនក្លាយជាអ្នកដឹកនាំដែលគិតគូរពីទំនួលខុសត្រូវសង្គមរួមគ្នា (CSR) នៅថ្ងៃអនាគត។

ស្ថាបនិក Giversify រូបនេះបន្ថែមថា វេទិកាសន្ទនាយុវជនកម្ពុជា ត្រូវ​បានរៀបចំឡើងក្នុងគោលបំណងចំនួន៣ គឺ ១. បង្កើតឱកាសដល់យុវជនដើម្បីសិក្សាពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការតម្រង់ទិសខ្លួនឯងឆ្ពោះទៅរកភាពជោគជ័យនៅថ្នាក់ឧត្តមសិក្សា និងមាគ៌ាអាជីពដំបូង ហើយត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីទទួលបានជោគជ័យ, ២. ជំរុញយុវជនគិតគូរពីអនាគតដែលពួកគេចង់សម្រេចបាន និង៣. ផ្តល់នូវភាពជាដៃគូរជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនឯកជន សហគ្រាសសង្គម និងភ្នាក់ងារផ្តល់សេវាកម្មសង្គម ដើម្បីចូលរួមក្នុងការលើកម្ពស់វិស័យអប់រំ និងការងាររបស់យុវជនកម្ពុជា។

លោក សឿង សម្បត្តិ ជាស្ថាបនិក Giversify

លោក សឿង សម្បត្តិ បញ្ជាក់បន្ថែមថា យុវជនបច្ចុប្បន្ន ជាពិសេសសិស្សទើបចប់ថ្នាក់ទី១២ ​មិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ ។ ទន្ទឹមគ្នានេះ យុវជនភាគច្រើនចង់រៀនបណ្ដើរ និងស្វែងរកឱកាសការងារបណ្ដើរ ទើបវេទិកាសន្ទនាយុវជនកម្ពុជា រៀបចំឡើងសម្រាប់ពួកគាត់ក្នុងការពិភាក្សាជាមួយវាគ្មិនជំនាញ។

ស្ថាបនិកនៃក្រុមហ៊ុន Giversify លើកឡើងថា យុវជនជាអ្នកដឺកនាំ ជាម្ចាស់អាជីវកម្ម ឬដឹកនាំក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗនៅថ្ងៃអនាគត ដូច្នេះប្រសិនបើយុវជនបានបញ្ចូលទំនួលខុសត្រូវសង្គមរួមគ្នា (CSR) ក្នុងការសិក្សារបស់ខ្លួន ការងារស្ម័គ្រចិត្ត កន្លែងធ្វើការ នោះយុវជននឹងក្លាយជាអ្នកដឹកនាំដែលគិតគូរពីទំនួលខុសត្រូវសង្គមរួមគ្នា (CSR) នៅថ្ងៃអនាគត ។

យុវជនជួបពិភាក្សាជាមួយអ្នកជំនាញអំពីការជ្រើសរើសជំនាញសិក្សា។

«យើងរំពឹងវែងឆ្ងាយបែបនេះ យើងបង្កើនទំនួលខុសត្រូវសង្គមរួមគ្នា (CSR) តាមរយៈការធ្វើការជាមួយយុវជន»

លោក សឿង សម្បត្តិ ជាស្ថាបនិក Giversify

លោក សឿង សម្បត្តិ លើកឡើងទៀតថា មនុស្សម្នាក់ៗ ប្រជាជនម្នាក់ៗត្រូវតែមានទំនួលខុសត្រូវ ហើយក្រៅពីអ្វីដែលយុវជនអាចចូលរួមដោយផ្ទាល់បានដូចជា ការងារស្ម័គ្រចិត្ត សប្បុរសធម៌ ការមិនចោលសំរាមផ្ដេសផ្ដាស ការមិនបំផ្លាញភពផែនដី យុវជនក៏អាចជំរុញឱ្យក្រុមហ៊ុនក្នុងប្រទេសកម្ពុជាបញ្ចូលទំនួលខុសត្រូវសង្គមបានផងដែរ។ ឧទាហរណ៍ យុវជនគាំទ្រតែផលិតផលរបស់ក្រុមហ៊ុនណាដែលបានបញ្ចូលទំនួលខុសត្រូវសង្គមរួមគ្នា (CSR) នោះនឹងធ្វើឱ្យក្រុមហ៊ុនផ្សេងទៀតយកគំរូតាម។

វេទិកាសន្ទនាយុវជនកម្ពុជា “តម្រង់ទិសខ្លួនឯងឆ្ពោះទៅរកភាពជោគជ័យនៅថ្នាក់ឧត្តមសិក្សា និងមាគ៌ាអាជីពដំបូង”

បើតាម ស្ថាបនិក Giversify ការអប់រំត្រូវតែបញ្ចូលនូវចំណុចសំខាន់ៗមួយចំនួនទៀតរួមមាន ការអភិវឌ្ឍប្រកបដោយចីរភាព សារៈសំខាន់នៃការចូលរួមក្នុងសង្គម ព្រមទាំងការគិតគូរពីសហគមន៍ នោះយើងនឹងទទួលបានយុវជនមួយជំនាន់ទៀតជាអ្នកដឹកនាំដែលគិតគូរពីការអភិវឌ្ឍប្រកបដោយចីរភាពយ៉ាងពិតប្រាកដ។

គួរជម្រាបជូនថា សម្រាប់ទំនួលខុសត្រូវសង្គមនៃសាជីវកម្ម (CSR) វិញ គឺជាវិធីសាស្ត្រអាជីវកម្មមួយដែលក្រុមហ៊ុន ឬស្ថាប័នផ្សេងៗប្រើដើម្បីធានាថាការធ្វើជំនួញរបស់ខ្លួនបានគិតគូរការអភិវឌ្ឍន៍ប្រកបដោយចីរភាព សីលធម៌ និង គុណធម៌ ។ លើសពីនេះ CSR គឺជា ការដាក់បញ្ចូលការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សង្គម និងបរិស្ថានទៅក្នុងដំណើការអាជីវកម្មមួយ និងបង្កើតឱ្យមានការចូលរួមពីបុគ្គលិក និយោជិត សហជីព អតិថិជន អ្នកផ្គត់ផ្គង់ ពាណិជ្ជករ អង្គការ សង្គម ស៊ីវិល រដ្ឋាភិបាល និងសហគមន៍ជារួម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។