សៀវភៅបំណិនជីវិត នឹង​ត្រូវ​ដាក់​ឱ្យ​បង្រៀននៅតាមសាលារៀនគោលដៅ ដើម្បីជួយ​សិស្សឱ្យ​មានសមត្ថភាព​អភិវឌ្ឍខ្លួន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី ការអនុវត្តកម្មវិធីបំណិនជីវិត “ការដាក់ទុនលើជំនាញថ្មីដើម្បីអនាគត” នៅតាមសាលាមធ្យមសិក្សាចំណេះទូទៅ កាលពីកន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សាលារៀនគោលដៅទាំងអស់នឹងត្រូវប្រើប្រាស់សៀវភៅបំណិនជីវិតដើម្បីបង្រៀននៅបឋមសិក្សា ចាប់ពីថ្នាក់ទី៤ដល់ថ្នាក់ទី៤ និងមធ្យមសិក្សា ចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី៩ ដើម្បី​ឱ្យ​សិស្ស​មានសមត្ថភាព​អភិវឌ្ឍខ្លួន គ្រួសារ និង​សហគមន៍។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សម្រាប់​ការ​អនុវត្ត​កម្មវិធីបំណិនជីវិត គ្រូបង្រៀនត្រូវមានកាលវិភាគច្បាស់លាស់ ដោយបង្រៀនសិស្សឱ្យមានសមត្ថភាពស្វែងយល់ពីបញ្ហា ចេះស្វែងរកនូវដំណោះស្រាយដែលកើតមានជាក់ស្តែងក្នុងសហគមន៍មូលដ្ឋាន និងក្នុងបរិបទពិភពលោក។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្រ្តីក្រសួងអប់រំបន្ថែមថា ដើម្បីឱ្យការអនុវត្តកម្មវិធីការអប់រំបំណិនជីវិតតាមសាលារៀនដំណើរការបានដោយភាពរលូនល្អ និងមានប្រសិទ្ធភាព អង្គភាពពាក់ព័ន្ធទាំងអស់ធ្វើការសហការគ្នាជាមួយដៃគូពាក់ព័ន្ធដូចជា អង្គការយូនីសេហ្វ និងអង្គការរូមធូរីដ លើការអនុវត្តកម្មវិធីបំណិនជីវីត ដើម្បីប្រមូលរួមបញ្ចូលឱ្យទៅជាកម្មវិធីតែមួយ រៀបចំជាឯកសាររួមសម្រាប់ក្រសួងអប់រំ ដាក់ឱ្យអនុវត្តជាផ្លូវការក្នុងកម្មវិធីសិក្សា ដើម្បីឱ្យមានភាពជាម្ចាស់លើគម្រោង និងធានាបាននូវនិរន្តរភាពក្រោយ បញ្ចប់គម្រោង។ ជាមួយគ្នាត្រូវអនុវត្តវិធីសាស្រ្តបង្រៀនថ្មីៗ ព្រោះសៀវភៅបំណិនជីវិតតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ ពោលគឺលោកគ្រូ អ្នកគ្រូ ត្រូវសិក្សាស្វែងយល់ពីវិធីសាស្ត្របង្រៀនសម្រាប់សិស្សសតវត្សទី២១ ដោយត្រូវបង្រៀនសិស្សឱ្យសិក្សាស្វែងយល់ ស្រាវជ្រាវ សរសេរ និងចេះរៀនដោយខ្លួនឯង តាមរយៈការអនុវត្តផ្ទាល់ ការធ្វើពិសោធន៍ផ្សារភ្ជាប់នឹងទ្រឹស្តី ការបង្កើតចម្ងល់ ស្វែងរកព័ត៌មាន វិភាគ និងរកដំណោះស្រាយ និងផ្លាស់ប្តូរជាវិជ្ជមានពីរបៀបគិត របៀបរៀន របៀបធ្វើការ និងរបៀបរស់នៅ ប្រកបដោយសុខដុមរមនា និងបណ្តុះស្មារតីសិស្សឱ្យស្រឡាញ់ការរៀនសូត្រ ដើម្បីឱ្យពួកគាត់ក្លាយជាមូលធនមនុស្សសម្រាប់ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។

សៀវភៅបំណិនជីវិត ត្រូវ​បានសហការរៀបចំចងក្រងដោយ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការ UNICEF និង KAPE ។ សៀវភៅនេះមានចំនួន៨ក្បាលសម្រាប់កុមារវ័យជំទង់ និងមនុស្សពេញវ័យ រួមមាន ចំណងជើង ១). ខ្ញុំ និងបរិស្ថានជុំវិញខ្ញុំ ២). ខ្ញុំ និងរាងកាយខ្ញុំ ៣). ខ្ញុំ អារម្មណ៍ខ្ញុំ និងទំនាក់ទំនងរបស់ខ្ញុំ ៤). ខ្ញុំ និងបំណងប្រាថ្នារបស់ខ្ញុំ ៥). ខ្លួនឯង ៦). ស្វ័យប្រសិទ្ធភាព ៧). សមត្ថភាពធ្វើការ និង ៨). សមត្ថភាពរកការងារ។

ពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី ការអនុវត្តកម្មវិធីបំណិនជីវិត “ការដាក់ទុនលើជំនាញថ្មីដើម្បីអនាគត” នៅតាមសាលាមធ្យមសិក្សាចំណេះទូទៅ

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សៀវភៅបំណិនជីវិត ផ្តល់សារសំខាន់សម្រាប់សិស្សកម្រិតបឋមសិក្សា និងមធ្យមសិក្សា ក្នុងការសិក្សាស្រាវជ្រាវបន្ថែមមុនពេលសិក្សាក្នុងថ្នាក់ ក្រោយពេលសិក្សាក្នុងថ្នាក់ និងក្នុងការអនុវត្តជាក់ស្តែងក្នុងសកម្មភាពក្រុម ឬសកម្មភាពក្នុងសហគមន៍។

បើតាមលោកជំទាវ ឃួន វិច្ឆិកា ក្រសួងអប់រំ មានបំណងលើកកម្ពស់មុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយដើម្បីកែលម្អគុណភាពនៃការបង្រៀន និងរៀននៅគ្រប់កម្រិតនៃការអប់រំ។ លោកជំទាវបន្តថា កម្មវិធីសិក្សាបំណិនជីវិតតាមមូលដ្ឋាន បានរៀបចំឡើងស្របតាមគោលដៅរបស់ក្រសួង ក្នុងការជំរុញវិធីសាស្រ្តការសិក្សាអាស្រ័យលើការងារគម្រោង ជាមួយការអនុវត្តជាក់លាក់នៃការសិក្សាអាស្រ័យលើបញ្ហាដែលជាផ្នែកមួយនៃវិធីសាស្ត្របង្រៀនបំណិនជីវិតតាមមូលដ្ឋាន។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

អ្នកនាំពាក្យ​ក្រសួងអប់រំបន្ថែមថា ការអនុវត្តមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន ជាមុខវិជ្ជាមួយក្នុងកម្មវិធីសិក្សា ដែលនឹងជំរុញលទ្ធផលសិក្សារបស់សិស្សានុសិស្ស ដូចជា ជួយអភិវឌ្ឍសមត្ថភាពរបស់សិស្សឱ្យបានពេញលេញរួមមាន ចំណេះដឹង បំណិនទន់ បំណិនបច្វេកទេស ភាពជាអ្នកដឹកនាំ និងទំនុកចិត្ត។ បង្រៀនសិស្សអំពីរបៀបរៀន ដែលអាចជួយឱ្យពួកគេរៀនដោយខ្លួនឯងដោយផ្តោតពីបញ្ហា និងឱកាសដែលមាននៅក្នុងសហគមន៍ និងពិភពលោក។ សិស្សមានការផ្លាស់ប្តូរឥរិយាបថ និងមានជំនឿជាក់លើខ្លួនឯង។ សិស្សមានការសប្បាយរីករាយ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងអភិវឌ្ឍបំណិន និងគុណតម្លៃដែលជាតម្រូវការក្នុងជីវភាពរស់នៅ និងទីផ្សារការងារក្នុងសតវត្សទី២១៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *