យុវវ័យមួយចំនួនពេលដែលលឺពាក្យថាសន្សំ ពួកគេក៏នឹកទៅដល់ការសន្សំលុយកាក់។ ប៉ុន្តែសម្រាប់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ការសន្សំមិនមែនផ្តោតតែទៅលើថវិកា ឬទ្រព្យធន តែមួយមុខនោះទេ យុវជនត្រូវសន្សំនូវគុណតម្លៃមួយចំនួនដូចជា សន្សំការញញឹម, ក្ដីសង្ឃឹម, សេចក្ដីទុកចិត្ត, ទំនាក់ទំនង, ប្រជាប្រិយភាពជីវិត, ភក្ដីភាព, ពេលវេលា និងការសន្សំគំនិតជាដើម។ ហើយដើម្បីសន្សំចំណុចទាំងនេះបាន យុវជនត្រូវប្រកាន់ភ្ជាប់នូវសេចក្ដីព្យាយាមជានិច្ច។
លោកសាស្រ្តាចារ្យបញ្ជាក់ថា មុននឹងសន្សំ យុវជនត្រូវចេះបង្កើតគោលដៅនៅក្នុងជីវិតជាមុនសិន ហើយទន្ទឹមគ្នានោះត្រូវភ្ជាប់ជាមួយនឹងសំណួរសំខាន់ៗផងដែរដូចជា តើចំណុចអ្វីខ្លះដែលជាភាពសំខាន់, ចំបាច់ និងបន្ទាន់ សម្រាប់ជីវិត? លោកបានបញ្ជាក់ទៀតថា ការសន្សំមានសារៈសំខាន់ និងចាំបាច់ ព្រោះវាបានបណ្តុះនូវក្ដីសង្ឃឹម និងបានបង្ហាញពីការគិតគូរដល់អ្នកជំនាន់ក្រោយ។ ការគិតគូរដល់អ្នកជំនាន់ក្រោយនេះ គឺលោកសាស្រ្តាចារ្យមានន័យថា យុវជនអាចនឹងមានប្អូន ឬក្មួយ ដូច្នេះបើយុវជនបានសន្សំចំណេះ នោះពួកគេក៏អាចមានសមត្ថភាពក្នុងការផ្ទេរវិជ្ជាសម្បត្តិទាំងនោះ ទៅកាន់អ្នកជំនាន់ក្រោយបានមួយផ្នែកដែរ។
“សូមយុវជនរៀនឱ្យចំដើម្បីចេះ និងសន្សំចំណេះដើម្បីរកចំណូល”
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា

លោកសាស្រ្តាចារ្យបន្ថែមថា ការសន្សំដែលមិនពិបាកក្នុងការទុកដាក់ ហើយថែមទាំងអាចឱ្យយុវជនដកយកទៅប្រើប្រាស់មិនចេះរីងស្ងួតនោះគឺ សមត្ថភាព និងចំណេះដឹង។ ប៉ុន្តែក៏ត្រូវគិតគូរអំពីការសន្សំធនធានទ្រព្យសម្បត្តិដែរ។ ការសន្សំទាំងអស់ត្រូវមានបច្ច័យ ឬហេតុ បើសន្សំទ្រព្យសម្បត្តិត្រូវរកឱ្យសល់សិនសឹមសន្សំ ចំណុចនេះលោកមានន័យថា ត្រូវវិភាគបែងចែកអំពីការចំណាយដែលចាំបាច់ និងសំខាន់ៗ ប្រចាំថ្ងៃឱ្យអស់សិន ទើបរំលែកចំនួនសន្សំតាមក្រោយ។ លោកសាស្រ្តាចារ្យបន្តថា បើយើងខំសន្សំទាំងខ្វះខាតក្នុងការចំណាយទៅលើភាពសំខាន់ និងភាពចាំបាច់ប្រចាំថ្ងៃ វាពុំបានធ្វើឱ្យការសន្សំនោះមានប្រសិទ្ធភាពឡើយ មានន័យថា បើនៅតែបន្តដកលុយដែលសន្សំនោះមកប្រើមិនទាន់ហៅថាសន្សំបានឡើយ។ ក្នុងករណីមិនទាន់មានលទ្ធភាពក្នុងការរកចំណូលឱ្យសល់ យុវជនត្រូវខិតខំបង្កើនសមត្ថភាព មិនមែនផ្តោតតែការសន្សំនោះទេ។
“មិនអាចឱ្យឈ្មោះថាសន្សំបាននោះទេ ប្រសិនបើមិនទាន់សល់ “
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា

ជាមួយគ្នានេះដែរ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ក៏បានលើកឡើងដែរថា តាមពិតទៅយុវជនមានសមត្ថភាពតាំងតែពីពួកគេកើតមកម្ល៉េះ ហើយក្រោយបញ្ចប់កម្រិតវិទ្យាល័យ ពួកគេក៏មានសមត្ថភាពនៃបញ្ញា និងពលកម្មកាយក្នុងខ្លួនស្រាប់ទៅហើយ។ ដូច្នេះយុវជនត្រូវយកចំណុចទាំងនោះទៅប្រើប្រាស់ឱ្យអស់ពីលទ្ធភាពដើម្បីបង្កើនចំណូល។ ហើយនៅពេលមានចំណូល ត្រូវចេះចំណាយដោយគិតពីភាពចាំបាច់ និងតម្រូវការ។ កត្តាទាំងនេះនឹងធ្វើឱ្យយុវជនកាត់បន្ថយកង្វល់ ហើយបណ្តុះបាននូវភាពរីករាយនៅថ្ងៃអនាគត៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2025
កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/04/2023
ជាឱកាសសម្រាប់អ្នកចង់បន្តការសិក្សា លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេលនេះសាកលវិទ្យាល័យជាតិ Chungbok ...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...
អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 13/09/2024
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...
ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2024
គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2025
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 26/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។





























