ឯកឧត្តម សេរី ជំនះ ៖ តួនាទីរបស់យុវជនក្នុងនាមជាកាយរឹទ្ធិ គឺត្រូវចូលរួមលើកកម្ពស់សន្តិភាព

តួនាទីរបស់យុវជនក្នុងនាមជាកាយរឹទ្ធិ គឺត្រូវមានការចូលរួម លើកកម្ពស់សន្តិភាព ដើម្បីដោះស្រាយបញ្ហាវិសមភាព និងការការពារបរិស្ថាន ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ក្នុងកម្មវិធីបោះជំរំកាយរឹទ្ធិតាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិត ឆ្នាំ២០២៣ (JOTA-JOTI 2023) កាលពីថ្ងៃទី២២ តុលា ក្រោមមូលបទជាសាកល ៖ «ភាពជាអ្នកដឹកនាំវ័យក្មេងដើម្បីសន្តិភាព Youth Leadership in Peace)»។

ឯកឧត្តម សេរី ជំនះ បានថ្លែងក្នុងសន្ទរកបើកកម្មវិធីថា ព្រឹត្តិការណ៍នេះលើសពីការបោះជំរំធម្មតា ដោយសារយុវជនកាយរឹទ្ធិអាចមានឱកាសស្គាល់មិត្តភក្តិ ដែលជាសមាជិកកាយរឺទ្ធិនៅតាមប្រទេសមួយចំនួននៅទូទាំងពិភពលោក ក្រៅពីការទំនាក់ទំនងនៃសមាជិកកាយរឹទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្ថែមថា អ្វីដែលពាក់ព័ន្ធនឹងប្រធានបទក្នុងកម្មវិធីនេះ ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍយុវជននេះ ដែលនេះគឺជាដំណើរសកម្មភាពមួយ ដើម្បីការអភិវឌ្ឍសង្គមប្រកបដោយចីរភាព និងសម្រេចទៅដល់សសរស្ដម្ភទាំងបួន នៃគោលដៅប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលមាន និរន្តភាព និងបរិស្ថាន, សន្តិភាព និងទំនាក់ទំនងនៅក្នុងសហគមន៍, សុខភាព និងសុខុមាលភាព, និងបំណិនជីវិត។

តាមរយៈកម្មវិធីនេះ យុវជនកាយរឹទ្ធិអាចពង្រឹងសមត្ថភាព បំណិនជីវិត មានគំនិតច្នៃប្រឌិត និងចេះរំលែក ចេះធ្វើការងារជាក្រុម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជា អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា

គួរជម្រាបជូនផងដែរថា កម្មវិធីនេះត្រូវបានប្រារព្ធឡើងដើម្បីផ្តល់ឱកាសដល់យុវជនកាយរឹទ្ធិអភិវឌ្ឍ និងបង្ហាញនូវភាពប៉ិនប្រសព្វ សមត្ថភាពលើបំណិនបច្ចេកវិទ្យាព័ត៌មាន បំណិន STEM ការអប់រំឌីជីថល បណ្តុះគំនិតអាជីវកម្មលើផ្នែកបច្ចេកវិទ្យា ការបន្ស៉ាំខ្លួន និងការត្រៀមខ្លួនបើកចំហកាន់តែទូលំទូលាយទៅកាន់សង្គម និងសំដៅបណ្តុះយុវជនឱ្យក្លាយជាប្រជាពលរដ្ឋមានទំនួលខុសត្រូវ និងសមត្ថភាពច្បាស់លាស់ក្នុងការប្រកួតប្រជែងទីផ្សារការងារ និងមុខរបរក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ។ កម្មវិធីមានកាយរឹទ្ធិរៀមច្បង និងកាយរឹទ្ធិជំទង់ចូលរួមប្រមាណជាង ១០០នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...