ក្រសួងអប់រំ ទទួលបានការគាំទ្រពីអង្គការ​មូលនិធិ​កុមារ​កម្ពុជា និងក្រុមហ៊ុន ដាណន់ សម្រាប់ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែល​រងការ​ប៉ះពាល់​ដោយ​សង្រ្គាម

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចុះកិច្ច​ព្រមព្រៀងជាមួយ​អង្គការមូលនិធិ​កុមារ​កម្ពុជា និងក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ក្នុង​ការ​គាំទ្រ​ការ​សាងសង់ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែល​រងការប៉ះពាល់​ដោយ​សង្រ្គាម នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ។

កិច្ចព្រមព្រៀងនេះ រួមមាន​ការ​សាងសង់​អគារ​សាលា​រៀនថ្មី​មួយខ្នង ដែលមាន​ថ្នាក់រៀន​ចំនួន ៦បន្ទប់ នៅ​ក្នុង​តំបន់រងផលប៉ះពាល់ ដើម្បី​ផ្តល់ទីជម្រក​សិក្សា​ប្រកប​ដោយ​សុវត្ថិភាព និង​គាំទ្រ​ដល់​សិស្សានុសិស្ស និង​លោកគ្រូអ្នកគ្រូ ដែល​រងផលប៉ះពាល់​ពីការ​ឈ្លានពាន​របស់​ប្រទេសថៃ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ​ដល់ក្រុមហ៊ុន ដាណន់ និងអង្គការមូលនិធិកុមារ​កម្ពុជា ដែល​បាន​ជួយគាំទ្រវិស័យ​អប់រំ​នៅកម្ពុជា​នាពេល​កន្លងមក ជាពិសេស​នាពេល​លំបាកនេះ ដោយបញ្ចាក់សក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋ និងឯកជន ក្នុងការជួយសង្គ្រោះ និងលើកកម្ពស់អនាគតរបស់កុមារកម្ពុជាក្នុងកាលៈទេសៈដ៏តឹងតែងនេះ។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា សាលារៀនដែលនឹងត្រូវសាងសង់នេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការផ្តល់ចំណេះដឹង និងក្តីសង្ឃឹមឡើងវិញដល់សិស្សានុសិស្សដែលរងផលប៉ះពាល់ ហើយគម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេល ១២ខែ ដោយចាប់ផ្តើមអនុវត្តភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍នៅតាមព្រំដែន។

យោង​តាម​របាយការណ៍ចុងក្រោយ​របស់ក្រសួងអប់រំ គិត​ត្រឹម​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ មានសាលា​រៀន​ក្នុង​ខេត្ត​ជាប់បន្ទាត់ព្រំដែន៦ខេត្ត ត្រូវ​បានបិទទ្វារ សរុប​ចំនួន ១០៤២សាលារៀន ដោយ​សារ​ការ​ប៉ះទង្គិច​គ្នា​រវាងកងទ័ពកម្ពុជា និងថៃ ដោយក៏​ប៉ះពាល់​ដល់​គ្រូ​បង្រៀនចំនួន ៩៨៦៥នាក់ និង​សិស្ស ២៤៥០០១នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...