ក្រសួងអប់រំ​បើក​ការប្រកួតតែងអត្ថបទឧស្សាហ៍កថា និង​ប្រលោមលោកខ្លី អបអរទិវាជាតិអំណានលើកទី១១

ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១១ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការ​បើកការប្រកួតប្រជែង​តែង​អត្ថបទ​ឧស្សាហ៍កថា និង​ប្រលោមលោក​ខ្លាតខ្លី។

បើតាមសេចក្តីជូនដំណឹង​របស់ក្រសួងអប់រំ ការប្រកួត​តែងអត្ថបទឧស្សាហ៍កថា នឹងធ្វើ​ឡើង​ក្រោម​ប្រធានបទ “ការបណ្តុះមនសិការជាតិ” តាមរយៈវណ្ណកម្ម​របស់អ្នក​និពន្ធ ជុត ខៃ ដោយ​ជ្រើសរើស​យកជ័យលាផីចំនួន៣រូប, ដោយឡែកការ​តែងនិពន្ធប្រលោមលោកខ្នាតខ្លី នឹងធ្វើ​ឡើងក្រោម​ប្រធានបទ “ខ្ញុំស្រឡាញ់ភូមិខ្ញុំ” ដោយជ្រើសរើស​យកជ័យលាភីចំនួន៣រូប។

សម្រាប់លក្ខខណ្ឌនៃការ​ចូលរួមប្រកួត ក្រសួងអប់រំបានផ្តល់អាទិភាព​ដល់​មន្រ្តីអប់រំ គ្រូបង្រៀន និស្សិត សិស្ស ព្រះសង្ឃ ក៏​ដូចជាសាធារណជនទូទៅ។ ដោយឡែកស្នាដៃអត្ថបទឧស្សាហ៍កថា ក៏​ដូចជា​ស្នាដៃ​ប្រលោមលោកខ្នាតខ្លី ត្រូវតែ​ជាស្នាដៃ​ថ្មីសុទ្ធសាធ មិន​មែន​ជា​អត្ថបទ​កែសម្រួល លួចចម្លង ឬជាស្នាដៃ​ដែលធ្លាប់​ទទួលជ័យលាភី​ក្នុង​ការ​ប្រកួត​ប្រជែងនានា​កន្លងមក​ ហើយ​ខ្លឹមសារនៃអត្ថបទ ក៏​មិន​ត្រូវ​បង្កប់សារនយោបាយ​អវិជ្ជមាន ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ជាតិ សាសនា និង​ព្រះមហាក្សត្រ​ឡើយ។

សំណេរ​ត្រូវគោរព​តាម​គោល​ការណ៍​សំណេរ​អក្ខរាវិរុទ្ធក្នុងវចនានុក្រមខ្មែរ ដែលបោះពុម្ពដោយ​ពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ឆ្នាំ១៩៦៧។ ចំពោះបច្ចេកសព្ទ និងពាក្យថ្មីៗ ដែលមិន​មានក្នុង​វចនានុក្រមខ្មែរ​ឆ្នាំ១៩៦៧ បេក្ខជន​អាច​ប្រើ​តាម​វចនានុក្រម​អេឡិចត្រូនិក​របស់ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ ឆ្នាំ២០២២ និង​ឯកសារគតិយុត្តមួយចំនួនទៀត ដែលក្រសួងអប់រំ យុវជន និងកីឡា បានអនុម័ត​ឱ្យ​ប្រើប្រាស់ជាធរមាន។

បេក្ខជនដែលមានបំណង​ចូលរួម​ក្នុង​ការ​ប្រកួតនេះ សូមផ្ញើស្នាដៃ ទៅ​កាន់តេឡេក្រាម 010 22 07 88 ឱ្យ​បានមុនថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៥រសៀល។ ស្នាដៃ​ដែលផ្ញើ ត្រូវតែជា Soft Copy ប្រភេទ PDF file ដែលដាក់ចំណងជើងតាមគំរូ (ឧ. ចំណងជើង_ឈ្មោះស្មេរ.pdf)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...