ក្រសួងអប់រំ អំពាវនាវសប្បុរសជនចូលរួមឧបត្ថម្ភរង្វាន់ដល់ជ័យលាភីសិស្សពូកែអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សប្បុរសជនទាំងអស់ ក្នុងការជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ដែលក្រសួងគ្រោងនឹង​រៀបចំការប្រឡងជ្រើសរើសសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯវិទ្យាល័យ១០មករា១៩៧៩ ខេត្តសៀមរាប។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កម្មវិធីផ្ដល់រង្វាន់ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេសនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង និងជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ។

ដូចនេះដើម្បីធ្វើឱ្យពិធីនេះកាន់តែអធិកអធម ក្រសួងអប់រំ យុវជន និង​កីឡា សូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេសជួយឧបត្ថម្ភជាថវិកា ជាសម្ភារៈសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់។

ឯកឧត្តម រស់ សុវាចា

“សប្បុរសជនដែលចូលរួមឧបត្ថម នឹងអញ្ជើញចូលរួមក្នុងពិធីបិទ ចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី ដើម្បីទទួលលិខិតថ្លែងអំណរគុណរបស់ក្រសួងអប់រំ យុវជន និងកីឡា”

តាមការបញ្ជាក់របស់ ឯកឧត្តម រស់ សុវាចា ពិធីបើកការប្រឡងសិស្សពូកែនឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹកនៅក្នុងបរិវេណវិទ្យាល័យ ១០មករា១៩៧៩ ខេត្តសៀមរាប ។ ដោយឡែក ពិធីបិទការប្រឡង ចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:00 នាទីព្រឹកនៅក្នុងបរិវេណវិទ្យាល័យ ១០មករា១៩៧៩ ខេត្តសៀមរាប។

សម្រាប់សប្បុរសជនដែលមានបំណងចង់ឧបត្ថម្ភ សូមអញ្ជើញ​ទៅ​កាន់នាយកដ្ឋានកិច្ចការប្រឡង ស្ថិតនៅអគារលេខ ១៦៩ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ឬក៏អាចទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០១២ ៨៤៣ ៤៧៥ និង ០៧៧ ៩៩៤ ២០០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។