ក្រសួងអប់រំ ប្រកាសបន្តដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី និងលុបចោលកម្មវិធីសិក្សាទំនើប

តាម​រយៈ​សេចក្តីប្រកាសមួយ​នៅថ្ងៃនេះ (២៨ កុម្ភៈ) ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដោយ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល ក្រសួងនឹង​នៅ​តែបន្ត​អនុវត្ត​កម្មវិធីសាលា​រៀនជំនាន់ថ្មី​តទៅទៀត ហើយ​ថែមទាំង​បន្តវិនិយោគ​បន្ថែមទៀត ដើម្បី​ឱ្យ​ដំណើរការ​ចំនួន១៤កន្លែង នៅទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ។

ក្រសួងអប់រំ បញ្ជាក់ថា សាលារៀនជំនាន់ថ្មី គឺជាគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ជាគំរូអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈខ្ពស់ និងផ្ដល់ការអប់រំមានគុណភាពខ្ពស់។ សាលារៀនជំនាន់ថ្មីផ្ដោតលើការអនុវត្តកម្មវិធីសិក្សាពេញលេញ ផ្ដល់ឱកាសសិក្សាពេញមួយថ្ងៃ អនុវត្តវិធីសាស្ត្របង្រៀនទំនើបតាមបែបរិះរក ការដោះស្រាយបញ្ហា និងការសិក្សាតាមបែបគម្រោង កម្មវិធីបច្ចេកវិទ្យាដែលបណ្តុះទាំងវិជ្ជាសម្បទា បំណិនសតវត្សទី២១។ ជាពិសេស បំណិនសហការ ត្រិះរិះពិចារណា ទំនាក់ទំនងលើកកម្ពស់ស្វ័យសិក្សា ការស្រាវជ្រាវរបស់សិស្ស និងការរៀបចំពិព័រណ៍ស្នាដៃសិស្ស រួមទាំងការអប់រំសីលធម៌និងចរិយាធម៌ ដែលឆ្លើយតបទៅនឹងយុគសម័យបច្ចេកវិទ្យាឌីជីថល។

សិស្សានិស្សនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ

ទន្ទឹមគ្នានេះ សាលារៀនជំនាន់ថ្មី បានបំពាក់សម្ភារៈ និងបរិក្ខាររៀន និងបង្រៀនទំនើប និងរៀបចំបណ្ណាល័យសតវត្សទី២១ អាហារដ្ឋាន បន្ទប់ពិសោធន៍ ដែលអាចឱ្យគ្រូបង្រៀន និងសិស្សប្រើប្រាស់បច្ចេកវិទ្យា និងភាសាបរទេស។

ដោយផ្អែកលើបទពិសោធន៍ជោគជ័យប្រកបដោយផ្លែផ្កា ក្រសួងនឹងអនុវត្តគោលការណ៍សម្រាប់ការបន្តអភិវឌ្ឍសាលារៀនជំនាន់ថ្មី រួមមាន ទី១. សាលារៀនជំនាន់ថ្មី ដែលមានស្រាប់នឹងបន្តដំណើរ ដោយរាជរដ្ឋាភិបាលផ្ដល់ថវិកាបន្ថែម ដើម្បីជំនួសការបង់វិភាគទានជាកាតព្វកិច្ចរបស់មាតាបិតា ដើម្បីធានាការអប់រំប្រកបដោយសមធម៌។ សាលារៀននៅតែអាចបន្តទទួលវិភាគទានពីសប្បុរសជន និងមាតាបិតា តាមគោលការណ៍ស្ម័គ្រចិត្ត។ ទី២. ក្រសួងនឹងពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីបន្ថែមទៀតតាមលទ្ធភាពថវិកា ដើម្បីផ្ដល់ឱកាសដល់សិស្សក្នុងការទទួលការអប់រំប្រកបដោយគុណភាពខ្ពស់ សមធម៌ និងគ្មានការរើសអើង។

ជាមួយគ្នានេះ ក្រសួងអប់រំ នឹងលុបចោលនូវការអនុវត្ត «កម្មវិធីសិក្សាទំនើប» ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជននៅតាមសាលាបឋមសិក្សាចំនួន ១៨ មានសិស្សចំនួន៤៣០០នាក់ កំពុងសិក្សារៀនសូត្រក្នុងរូបភាពជាកិច្ចសហការរវាងផ្នែកឯកជនជាមួយនឹងសាលារៀនផ្ទាល់ និងមិនស្ថិនក្រោមការគ្រប់គ្រងរបស់ក្រសួង។ ក្រសួងបញ្ជាក់ថា កម្មវិធីនេះ អនុវត្តខុសពីនីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងបង្កើតឱ្យមានការរើសអើងរវាងសិស្ស ដែលកំពុងសិក្សាក្នុងក្នុងថ្នាក់តែមួយ ដែលមានលទ្ធភាពបង់ប្រាក់ និងសិស្សដែលគ្មានលទ្ធភាពបង់ប្រាក់ ព្រមទាំងបង្កើតឱ្យមានស្តង់ដាពីរក្នុងសាលាតែមួយ។

បើតាមក្រសួងអប់រំ ដើម្បីបន្តផ្ដល់ការអប់រំប្រកបដោយគុណភាពនៅតាមសាលាបឋមសិក្សាខាងលើ ក្រសួងកំពុងស្វែងរកថវិកា ដើម្បីទទួលយក «កម្មវិធីសិក្សាទំនើប» និងផ្ដល់ឱកាសដល់សិស្ស១០០ភាគរយ ក្នុងសាលាបឋមសិក្សារៀនសូត្រតែម្ដង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *