គម្រោងកែលម្អការអប់រំឧត្តមសិក្សា​ទី២ ៖ រដ្ឋមន្រ្តីអប់រំស្នើ​ឱ្យ​ពង្រឹងវិធីសាស្រ្តបង្រៀន និង​រៀន ដោយ​ប្រើបច្ចេកវិទ្យា និង AI

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការ​គម្រោង​កែលម្អការ​អប់រំ​ឧត្តមសិក្សា​ទី២ (HEIP2) កាលពីសប្តាហ៍​កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់​អនុសាសន៍ដល់ថ្នាក់ឧត្តមសិក្សាទាំងអស់ពង្រឹងវិធីសាស្រ្តបង្រៀន និង​រៀនតាមការពិសោធន៍ តាមបែបសវត្សទី២១ និង​ប្រើ​ប្រាស់​បច្ចេកវិទ្យាឌីជីថល និង AI ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ជាពិសេស​លើគុណភាពអប់រំ​កម្រិត​ឧត្តម​សិក្សា។

បើតាម​ប្រសាសន៍​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ការចាប់យកប្រព័ន្ធបច្ចេកវិទ្យានិម្មិត (AI) លើ​ការ​រៀន និង​បង្រៀន ជាពិសេស​នៅ​ក្នុង​កម្មវិធីសិក្សា និង​មុខ​ជំនាញនានា នឹង​ធ្វើ​ឱ្យ​ពិភពលោក​មាន​ការ​ប្រែប្រួល ជាពិសេស​លើវិស័យ​អប់រំផ្ទាល់។ ក្រៅ​ពីជំនាញ​បច្ចេកវិទ្យា និង AI ឯកឧត្តមរដ្ឋមន្រ្តី ក៏​ស្នើ​ឱ្យ​មាន​ការ​ពង្រឹងជំនាញ​ដែលមាន​ស្រាប់ ដូចជា ជំនាញ​កសិកម្ម ឬវិស្វករផងដែរ ដើម្បីចូលរួម​ចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បានលើកទឹកចិត្តដល់សាកលវិទ្យាល័យ និងភាគីពាក់ព័ន្ធ បន្តការស្រាវជ្រាវ ស្វែងរក និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីជួយគាំទ្រដល់ការកែលម្អគោលនយោបាយក្រសួងអប់រំ, បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិត និងការអនុវត្តកម្មវិធីភាពជាដៃគូនៃការអប់រំរវាងគ្រឹះស្ថានឧត្តមសិក្សា និងសាលាមធ្យមសិក្សា។

សូម​បញ្ជាក់ថា គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) រៀបចំឡើងក្នុងគោលបំណង កែលម្អគុណភាព និងភាពឆ្លើយតបនៃការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវ ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងកសិកម្មនៅតាមគ្រឹះស្ថានឧត្តមសិក្សាគោលដៅ និងការកែលម្អប្រព័ន្ធអភិបាលកិច្ចនៃអនុវិស័យឧត្តមសិក្សា។

ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP2)

គម្រោងនេះផ្តល់ការគាំទ្រដល់ ៖ ១). គ្រឹះស្ថានឧត្តមសិក្សាសាធារណៈគោលដៅចំនួន៥ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យជាតិបាត់ដំបង ២). គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ៣). អគ្គនាយកដ្ឋានឧត្តមសិក្សា និង ៤). គ្រឹះស្ថានឧត្តមសិក្សាឯកជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *