ក្រសួងអប់រំ នឹងផ្ដល់រង្វាន់រថយន្តអគ្គិសនី Leapmotor T03 មួយគ្រឿងដល់សិស្សជាប់បាក់ឌុបដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេ

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD បានប្រកាសផ្តល់រង្វាន់​រថយន្តអគ្គិសនី Leapmotor TO3 ចំនួនមួយគ្រឿង ជូនដល់សិស្សានុសិស្សដែលទទួលបានកម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេប្រចាំប្រទេស (តែម្នាក់គត់) សម្រាប់សម័យប្រឡង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។

បើតាមក្រសួងអប់រំ ការផ្តល់រង្វាន់រថយន្តអគ្គិសនីដល់សិស្សជ័យលាភីនេះ គឺដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ លើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងជាផ្នែកគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនីដើម្បីថែទាំដល់បរិស្ថាន និងកាត់បន្ថយឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កន្លងមកក្រសួងអប់រំ តែងតែធ្វើការងារស្និទ្ធជាមួយនឹងដៃគូនានា ក៏ដូចជាខិតខំប្រឹងប្រែងក្នុងការស្វែងរកសប្បុរសជននានានៅក្នុងការគាំទ្រដល់ប្អូនៗទទួលបានពិន្ទុល្អ ជាពិសេសនិទ្ទេស A នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ លោកជំទាវបញ្ជាក់ថា ការផ្តល់រង្វាន់លើកទឹកចិត្តជារថយន្តអគ្គិសនីនេះ ជាការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំដែលទទួលបានការសហការពីដៃគូពាក់ព័ន្ធនៅក្នុងការផ្ដល់ជារង្វាន់ដល់ប្អូនៗដែលទទួលបានពិន្ទុខ្ពស់ជាលំដាប់ពិន្ទុខ្ពស់ជាងគេនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងពេលអនាគតនេះ។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

ក្នុងនាមក្រសួងអប់រំ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា ក៏បានអំពាវនាវទៅដល់ប្អូនៗសិស្សានុសិស្ស ឱ្យ​ខិតខំប្រឹងប្រែងរៀនសូត្រ ហើយជឿជាក់ថា ការប្រឡងនេះដំណើរការទៅតាមគោលការណ៍អ្នកចេះគឺជាប់ និងគោរពតាមច្បាប់បញ្ញត្តិនានាដែលបានដាក់ចេញ។ ដូច្នេះសូមប្អូនៗតាមដានរាល់ព័ត៌មានដែលបានផ្សព្វផ្សាយនៅក្រសួងអប់រំ និងគោរពឱ្យបានហ្មត់ចត់នូវគោលការណ៍ណែនាំដែលបានដាក់ចេញ។

ជាមួយ​គ្នានេះ លោកជំទាវបណ្ឌិត ក៏បានលើកទឹកចិត្តប្អូនៗជាបេក្ខជនបាក់ឌុប ថែរក្សាសុខភាពឱ្យបានល្អ ទាំងផ្លូវកាយ និងសតិបញ្ញាចូលរួមក្នុងការប្រឡង ដើម្បីទទួលបានលទ្ធផលល្អ នៅក្នុងការប្រឡងបាក់ឌុប ក៏ដូចជាទទួលបានពិន្ទុល្អ ចូលរួមក្នុងការប្រកួតប្រជែងដណ្ដើមយករង្វាន់នានាដែលរៀបចំដោយក្រសួងអប់រំ ក៏ដូចជាសប្បុរសជននានា។

សម្រាប់ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍គាំទ្រចំពោះការផ្តល់រង្វាន់បែបនេះ ដើម្បីជំរុញសិស្សានុសិស្សឱ្យប្រឹងប្រែងរៀនសូត្រ ប៉ុន្តែលោកថា ក្រសួងអប់រំ គួរតែជ្រើសរើស និងកំណត់បេក្ខជនប្រឡងដែលអាចទទួលបានរង្វាន់រថយន្តនេះដោយត្រឹមត្រូវ និងមិនលម្អៀង។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា 

សូមជំរាបជូនថា រង្វាន់​រថយន្តអគ្គិសនី ម៉ាក Leapmotor T03 city car ទ្វារ-5 ចំនួនមួយ​គ្រឿងនេះ មាន​តម្លៃ ១ម៉ឺន៥ពាន់ ៩៩០ដុល្លារ អាចបើកបរបាន ៣១០គីឡូម៉ែត្រពេលមានថាមពលពេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *