ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នាយកសាលាល្អ គ្រូបង្រៀនល្អ គឺជាកត្តាគន្លឹះដែលក្រសួងអប់រំប្ដេជ្ញាបន្តអនុវត្តការគ្រប់គ្រងសាលារៀន។ ឯកឧត្តមបណ្ឌិតសភាចារ្យលើកឡើងបែបនេះ នៅក្នុងធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ នាព្រឹកថ្ងៃចន្ទនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ន្ថែមថា ការគ្រប់គ្រងធនធានមនុស្ស គឺស្ថិតក្រោមសមាសភាពចំនួន៣ រួមមាន ទី១. ការពង្រឹងសមត្ថភាព ការបណ្ដុះបណ្ដាលគ្រូ និងអភិវឌ្ឍសមត្ថភាពជាប្រចាំ ទី២. ការលើកទឹកចិត្ត ការតម្លើងប្រាក់បៀវត្ស និងទី៣. ការអនុវត្តគន្លងអាជីព ។ ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា ការអនុវត្តគន្លងអាជីព ចែកចេញជាបីកម្រិត រួមមាន គន្លងអាជីពសម្រាប់គ្រូបង្រៀន គន្លងអាជីពសម្រាប់អ្នកគ្រប់គ្រង និងគន្លងអាជីពសម្រាប់អ្នកឯកទេស។

រដ្ឋមន្រ្តីក្រសួងអប់រំ មានប្រសាសន៍ថា ការរៀបចំគន្លងអាជីពវិស័យអប់រំ កន្លងមកក្រសួងអប់រំបានរៀបចំការប្រឡងប្រណាំង ហើយទទួលស្គាល់គ្រូបង្រៀនល្អចាប់តាំងពីឆ្នាំសិក្សា២០១៣-២០១៤ ដោយបានបង្កើតពានរង្វាន់សម្ដេចតេជោ សែន សម្រាប់នាយកសាលាល្អ គ្រូបង្រៀនល្អ និងនាយកសាលាស្អាត ដើម្បីជាយុទ្ធសាស្រ្តមួយជួយលើកទឹកចិត្តឱ្យមានការប្រឡងប្រណាំងកែលម្អកម្រិតសាលារៀន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
“នាយកសាលាល្អ គឺជានាយកសាលាដែលផ្ដល់ឱកាសដល់សិស្សានុសិស្សរៀន និងបង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩”
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ពានរង្វាន់សម្ដេចតេជោ សែន សម្រាប់នាយកសាលាល្អ ដែលក្នុងមួយឆ្នាំរើសចំនួន ៣នាក់ សរុបរយៈពេល៧ឆ្នាំ មានចំនួន២១នាក់ នឹងបង្កើននាយកសាលាល្អចំនួន ៥នាក់ទៀត។ ទន្ទឹមគ្នានេះ គ្រូបង្រៀនល្អ ក្នុងមួយឆ្នាំជ្រើសរើសចំនួន ៥នាក់ សរុបរយៈពេល ៧ឆ្នាំ មានចំនួន ៣៥នាក់ នឹងបង្កើនរហូតទៅដល់ ១០នាក់បន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា គ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ ក្នុងមួយឆ្នាំជ្រើសរើសចំនួន ៥នាក់ បច្ចុប្បន្នមានចំនួន២៥នាក់ នឹងបង្កើនទៅដល់ ១០នាក់បន្ថែមទៀត។ ក្នុងនោះ គ្រូបង្រៀនល្អគណិតថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ ក្នុងមួយឆ្នាំជ្រើសរើសចំនួន ៥នាក់ បច្ចុប្បន្នមានចំនួន ២០នាក់ នឹងបង្កើនពី៥ ទៅ១០នាក់។ ដោយឡែក នាយកសាលាស្អាត ក្នុងមួយឆ្នាំជ្រើសរើសចំនួន ៥នាក់ បច្ចុប្បន្ន មានចំនួន២០នាក់ នឹងបង្កើនចំនួន ១០នាក់បន្ថែមទៀត។

តាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា កន្លងមកគ្រូបង្រៀនល្អ គឺជ្រើសយកគ្រូបង្រៀនដែលជាសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A ប៉ុន្តែនៅកម្រិតបឋមសិក្សា គឺយើងអាចជ្រើសរើសគ្រូល្អថ្នាក់ទី៤ ដល់ថ្នាក់ទី៦ បន្ថែមទៀត ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ និងត្រូវគិតគូរដល់គ្រូមតេយ្យល្អផងដែរ ។
គួរជម្រាបជូនថា បុគ្គលិកអប់រំគ្រប់កម្រិតសរុបមានចំនួន ១១៦.៦០៣ នាក់ ស្រី ៤៦,៥ ភាគរយ ក្នុងនោះ បុគ្គលិកអប់រំនៅថ្នាក់ជាតិ ៥.០៧២ នាក់ និងថ្នាក់ក្រោមជាតិ ១១១.៥៣១ នាក់។ ទន្ទឹមគ្នានេះ គ្រូមត្តេយ្យសិក្សាសរុបមានចំនួន ៣.៦២៨ នាក់, គ្រូបឋមសិក្សា ៤៦.៧៦១ នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន៤២.៥៥៦ នាក់ (ក្នុងនោះគ្រូបង្រៀនកម្រិតមូលដ្ឋានអប់រំកាយនិងកីឡា ២.៥២៤ នាក់)។ លើសពីនេះ គ្រូបង្រៀនកម្រិតឧត្តម (បង្រៀននៅវិទ្យាល័យ) ១៤.០០០ នាក់ គ្រូបង្រៀនកម្រិតឧត្តមបម្រើការនៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ១.៦៥១ នាក់ អធិការបឋម ៤០នាក់ និងអធិការមធ្យម២៧៩ នាក់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

តួកគី ផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2026
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។

សិក្សាវគ្គភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត ដោយឥតគិតថ្លៃ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2026
សាកលវិទ្យាល័យរដ្ឋអាយអូវ៉ា (Iowa State University) សហការជាមួយកម្មវិធី Online Professional English Network (OPEN) ប្រកាសបើកវគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































