រដ្ឋមន្រ្តីក្រសួងអប់រំ រំលេចគោលនយោបាយ និង​យុទ្ធសាស្រ្ត​ ១០ចំណុច ក្នុងការលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន

កាលពីសប្តាហ៍​កន្លងទៅនេះ (២៨ ធ្នូ) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញ​ជួបសំណេះសំណាល និងធ្វើ​បាឋកថាពិសេសស្តីពី “ការលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន” ជូនដល់ថ្នាក់ដឹកនាំក្រសួង មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មកពីអនុវិស័យអប់រំកុមារតូច បឋមសិក្សា និងមធ្យមសិក្សា ក្នុងក្របខណ្ឌគម្រោងកែលម្អការអប់រំចំណេះទូទៅ សរុបប្រមាណ ៥៥០នាក់ដែលចូលរួមផ្ទាល់ និងជាង៤៩២០ នាក់ទៀត ចូលរួមស្តាប់តាមអនឡាញ។

ក្នុងបាឋកថានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានរំលេចពីប្រវត្តិនៃអរិយធម៌ខ្មែរ និងសារៈសំខាន់របស់ប្រព័ន្ធអប់រំ ដែលមានប្រវត្តិរុងរឿងតាំងពីសម័យហ្វូណន់ តមកចេនឡា, ទួលបាសាន, ឧដុង្គ និងចតុមុខ។ ឯកឧត្តម​ក៏បានថ្លែងអំពីចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់ការកែលម្អវិស័យអប់រំ និងការលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ដោយ​បានរំលេច​ឡើង​នូវគោលនយោបាយ និងយុទ្ធសាស្រ្ត​ចំនួន១០ចំណុច​ដូចជា ៖

(១) គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលក្នុងនោះរួមមាន ១) ការពង្រឹងគុណភាពអប់រំ៖ ចំណេះដឹងមូលដ្ឋានលើផ្នែកគណិតវិទ្យា វិទ្យាសាស្រ្ត អក្សរសាស្ត្រ និងបច្ចេកវិទ្យា, ២) ជំរុញការសិក្សាអប់រំលើជំនាញវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM), ៣) កាត់បន្ថយអត្រាបោះបង់ការសិក្សា និងលើកកម្ពស់អត្រាចូលរៀននៅមធ្យមសិក្សា, ៤) កម្មវិធីសិក្សាទំនើប៖ ជំនាញទន់ (Soft Skills) និងជំនាញសតវត្សទី២១ ដែលមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍមូលដ្ឋានគ្រឹះឧស្សាហកម្ម, ៥) ការបណ្តុះបណ្តាលជំនាញ ឆ្លើយតបនឹងតម្រូវការរបស់វិស័យឯកជន៖ ភាពជាដៃគូត្រីភាគី «រដ្ឋ-ស្ថាប័ន បណ្តុះបណ្តាល-ក្រុមហ៊ុន/រោងចក្រ», ៦) វិនិយោគលើវិទ្យាស្ថានស្រាវជ្រាវ ជាពិសេសលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ៧) ពង្រឹងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

(២) យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ៖ ការអភិវឌ្ឍមូលធនមនុស្ស ដោយបន្តកែទម្រង់សាលារៀន សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ, អភិបាលកិច្ច និងពង្រឹង គុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន វិធីសាស្ត្របង្រៀន ព្រមទាំងការបន្តលើកកម្ពស់ជីវភាព និងគុណតម្លៃ បុគ្គលិកសិក្សាគ្រប់កម្រិត ,ការអប់រំឌីជីថល, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា; ការស្រាវជ្រាវ, ការអភិវឌ្ឍ និងនវានុវត្តន៍។

(៣) ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ៖ ធនធានមនុស្សមានទេពកោសល្យក្នុងជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, សមត្ថភាពនៃការស្រាវជ្រាវ, ការអភិវឌ្ឍ និង ការនវានុវត្ត នៅតាមគ្រឹះស្ថានសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។

(៤) កំណែទម្រង់កម្រិតសាលារៀន ៖ ការបន្តធ្វើកំណែទម្រង់សាលារៀន ផ្តោតជាសំខាន់លើ “សាលារៀនគំរូ” ដោយពង្រឹងសាលារៀនគំរូដែលមានស្រាប់ និងពង្រីកសាលារៀនធម្មតាឱ្យក្លាយជាសាលារៀនគំរូ តាមរយៈការដាក់ឱ្យអនុវត្តទូទៅសម្រាប់សាលារៀនទាំងអស់។ ការអនុវត្ត “វិធីសាស្ត្របង្រៀនថ្មី” ដូចជាការបង្រៀនតាមបែបគម្រោង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ដែលបានដាក់ឱ្យអនុវត្តនៅសាលារៀនជំនាន់ថ្មី,ជំរុញ និងលើកទឹកចិត្តដល់ “ការបង្រៀននិងរៀនមុខវិជ្ជាស្ទែម” និងរៀបចំ “បណ្ណាល័យស្តង់ដា” ដោយសហការជាមួយអង្គការដៃគូ និងផ្តោតលើសាលារៀនគំរូ។

(៥) ជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូទាំង ៥ ដែលរួមមាន(ស្តង់ដាទី១) ៖ លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២) ៖ ដំណើរការបង្រៀន និងរៀន (ស្តង់ដាទី៣) ៖ ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤) ៖ ដំណើរការប្រតិបត្តិ និងរដ្ឋបាលសាលារៀន និង (ស្តង់ដាទី៥) ៖ គណនេយ្យភាព។

(៦) វិធានគន្លឹះក្នុងវិស័យអប់រំ ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងគុណភាពអប់រំចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា រួមមាន ទី១)ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅ ម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលា ទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ។

(៧) ការអភិវឌ្ឍយុវជនដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ទី២១ និងលើកកម្ពស់ភាពជាអ្នកដឹកនាំ រួមមាន៖១).បំណិនត្រិះរិះពិចារណា, ២).នវានុវត្តន៍ និងដោះស្រាយបញ្ហា ៣).សហការ, ៤).ទំនាក់ទំនង និងប្រាស្រ័យទាក់ទង, ៥).អក្ខរកម្មព័ត៌មាន៖ យល់ពីព្រឹត្តិការណ៍ ទិន្នន័យ និងស្ថិតិ, ៦).អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ៖ ចេះបែងចែកព័ត៌មានសំខាន់ និង ព័ត៌មានក្លែងក្លាយ, ៧).អក្ខរកម្មបច្ចេកវិទ្យា ៨). ភាពទន់ភ្លន់៖ ចេះបន់បែនតាមសភាពការណ៍ដែលវិវត្តយ៉ាងលឿន, ៩).ភាពជាអ្នកដឹកនាំ៖ ធ្វើការលើសពីការរំពឹងទុក ចេះគ្រប់គ្រងនិងដឹកនាំអង្គភាព មានគំនិតផ្តួចផ្តើម មានឥរិយាបថវិជ្ជមាន មានចក្ខុវិស័យ ផ្តល់ការលើកទឹកចិត្ត មានការទទួលខុសត្រូវ តស៊ូពេលលំបាក ចេះស្តាប់មតិយោបល់អ្នកដ៏ទៃ ចេះសម្រេចចិត្ត, ១០). ការមានគំនិតផ្តួចផ្តើម និងសហគ្រិនភាព, ១១). ផលិតភាព និង ១២). បំណិនសង្គម៖ មានបំណិនទំនាក់ទំនង។

(៨) ក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ សាលារៀនត្រូវធានាបាននូវនិរន្តរភាពនៃដំណើរការ និងធានាសុវត្ថិភាពសុខភាព រួមទាំងសុខភាពផ្លូវចិត្ត សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។

(៩) ការដាក់ចេញគោលនយោបាយដើម្បីជំរុញ “ភាពជាដៃគូសាធារណៈនិងសហគមន៍ក្នុងការអប់រំ” ដោយចាប់ផ្តើមអនុវត្តនៅតាមសាលារៀនគំរូ និងរៀបចំសេចក្តីណែនាំអនុវត្តនៅគ្រប់គ្រឹះស្ថានសិក្សា រួមទាំងរៀបចំយន្តការថ្នាក់ជាតិចុះជួយជំរុញនៅទូទាំងប្រទេស ក្នុងគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបំផុសស្មារតីចូលរួម ជាពិសេសការបង្កើតទំនាក់ទំនងល្អរវាងមាតាបិតាសិស្ស និងគ្រូបង្រៀន ដើម្បីផ្តល់ព័ត៌មាន និងជួយគ្នាទៅវិញទៅមកអំពីការអប់រំសិស្ស។

(១០) លក្ខណៈសម្បត្តិគ្រូសតវត្សទី២១ ៖ យល់ដឹងពីការបង្រៀន, ជួយសិស្សរៀន, សហការជាមួយសហគមន៍, ធ្វើខ្លួនជាគ្រូល្អជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏​បាន​គូសរំលេចអំពីអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើ (១) មូលធនមនុស្សប្រកបដោយគុណភាព (២) ជំនាញសិក្សាពេញមួយជីវិត (៣) ចំណេះ, អំណត់ធន់ និងសីលធម៌ (៤) បច្ចេកវិទ្យា និងនវានុវត្តន៍។ ដោយឡែក​សម្រាប់បង្គោលចរឆ្នាំ២០៣០ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើ ទី១ គឺ ការអប់រំយុវជនឱ្យមានចំណេះដឹង, ជំនាញ, សីលធម៌, គុណធម៌, សុជីវធម៌ និង ចូលរួមអភិវឌ្ឍ, ទី២ គឺ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធគ្រឹះផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យារឹងមាំ, សមត្ថភាពស្រាវជ្រាវនៅស្ថាប័នសាធារណៈ និង សាកលវិទ្យាល័យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *