រដ្ឋមន្រ្តីអប់រំ ៖ ប្រព័ន្ធអប់រំត្រូវតែវិវឌ្ឍឱ្យឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្ដូរជំនាញ និងទីផ្សារការងារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងកិច្ចសម្ភាសន៍ នាឱកាសខួប១០ឆ្នាំ នៃស្ថាប័ន Expertise France នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សន្ទុះកំណើននៃបច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត (AI) នឹងធ្វើឱ្យមានការផ្លាស់ប្តូរទីផ្សារការងារ ទាំងទម្រង់ការងារដែលមានស្រាប់ ក៏ដូចជាជំនាញដែលត្រូវការ។ ក្នុងន័យនេះ ប្រព័ន្ធអប់រំត្រូវតែវិវឌ្ឍឱ្យឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្ដូរទាំងនោះ។

ពាក់ព័ន្ធនឹងប្រធានបទ «ចក្ខុវិស័យស្តីពីការអប់រំឆ្ពោះទៅកាន់អនាគតដោយផ្តោតលើនវានុវត្តន៍ និងនិរន្តរភាព» ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ការណ៍នេះត្រូវរៀបចំយុវជនជំនាន់ក្រោយ ត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់អាជីពទៅថ្ងៃខាងមុខ ដើម្បីជម្នះរាល់ឧបសគ្គនានាក្នុងពិភពលោកប្រកបដោយការប្រកួតប្រជែង និងការវិវត្តន៍មិនឈប់ឈរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា សមាសធាតុចាំបាច់ដែលត្រូវមានដើម្បីធ្វើឱ្យប្រព័ន្ធអប់រំវិវឌ្ឍឆ្លើយតបទៅនឹងតម្រូវការប្ដូរជំនាញ និងទីផ្សារការងារ រួមមាន ទី១.ជំនាញសតវត្សទី២១ ៖ ការគិតកម្រិតខ្ពស់ (សង្កប្ប) ការច្នៃប្រឌិត ការសហការ ការទំនាក់ទំនង ភាពជាសហគ្រិន, ទី២. ជំនាញផ្នែកបញ្ញាសិប្បនិម្មិត៖ (ក) ជំនាញបច្ចេកទេស ៖ ការរៀនដោយស្វ័យប្រវត្តិ (Machine learning) ក្បួនដោះស្រាយ វិភាគលើដំណើរការភាសាធម្មជាតិ ការសរសេរកម្មវិធី ស្ថិតិនិងគណិតវិទ្យា (ខ) ជំនាញគ្រប់គ្រងទិន្នន័យ ៖ ការវិភាគទិន្នន័យ ការគ្រប់គ្រងមូលដ្ឋានទិន្នន័យ ទិន្នន័យធំ (គ) កម្មវិធីវិស្វកម្ម ៖ ការយល់ដឹងអំពីក្រមសីលធម៌ និងបទប្បញ្ញត្តិ។

ទី៣. ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា ៖ បញ្ញាសិប្បនិម្មិត វេទិកាសិក្សាអនឡាញ និងធនធានឌីជីថល, ទី៤. ការកែលម្អជាប់ជាប្រចាំនៃការប្រតិបត្តិគរុកោសល្យ ៖ គ្រឹះស្ថានសាធារណៈឧស្សាហកម្ម និងពាណិជ្ជកម្ម EPIC ការរៀនសូត្រផ្សារភ្ជាប់នឹងការធ្វើពិសោធន៍ ការចូលរួម ការស្រមើលស្រមៃ ការតភ្ជាប់ការសិក្សាផ្អែកលើគម្រោង និងការដោះស្រាយបញ្ហាជាក់ស្តែង, ទី៥. ការយល់ដឹងជាសកល៖ ការប្រែប្រួលអាកាសធាតុ សមធម៌ បញ្ហាពិភពលោកបច្ចុប្បន្ន និងទី៦. ការអប់រំបន្ត និងការសិក្សាពេញមួយជីវិត។

ក្នុងគោលដៅជំរុញការអភិវឌ្ឍជំនាញខាងលើដល់យុវជន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា កំណែទម្រង់សាលារៀន គឺជាកិច្ចការចម្បងមួយដែលត្រូវអនុវត្ត ដោយក្នុងនោះរួមមាន ទី១.ការបង្កើតសាលាជំនាន់ថ្មី និងសាលាគំរូ ដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថល ការរួមបញ្ចូលមុខវិជ្ជា STEM, បញ្ញាសិប្បនិម្មិត និងប្រើប្រាស់គំរូគរុកោសល្យប្រកបដោយភាពច្នៃប្រឌិត, ទី២. ការបង្កើតប៉ូលបច្ចេកវិទ្យា ការបង្កើតវេទិកាផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅក្នុងសាកលវិទ្យាល័យ ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមក្នុងការធ្វើអាជីវកម្ម ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន, ទី៣. ការពិចារណាឡើងវិញលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបណ្ដុះបណ្ដាលយុវជនសម្រាប់ការងារថ្ងៃអនាគត, ការរៀបចំកម្មសិក្សាដោយផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តផ្ទាល់ និងការអភិវឌ្ឍកម្មវិធីសិក្សាជាមួយក្រុមហ៊ុន សហគ្រាសឧស្សាហកម្ម, ទី៤. ការបង្កើតប្រព័ន្ធអេកូដែលផ្តល់ឱកាសដល់ការផ្តួចផ្តើមក្នុងការចាប់ផ្តើមអាជីវកម្មថ្មីៗ បង្កើតក្រុមផ្តល់គំនិត និងអនុវត្ត (Incurbateur) បង្កើនល្បឿនមូលនិធិវិនិយោគសម្រាប់កិច្ចការពាណិជ្ជកម្ម អាជីវកម្មផ្សេង និងទី៥. គឺការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលអនុញ្ញាតឱ្យមានការលើកកម្ពស់កម្មវិធីផ្លាស់ប្តូរកម្រិតតំបន់ និងកម្រិតអន្តរជាតិ។

គួរជម្រាបជូនថា ការអប់រំតម្រង់ទិសទៅអនាគត មានគោលបំណងបំពាក់ឱ្យអ្នកសិក្សា មិនត្រឹមតែចំណេះដឹងមូលដ្ឋានរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជំនាញឌីជីថល ជាពិសេសជំនាញបញ្ញាសិប្បនិម្មិត ជំនាញអន្តរបុគ្គលថែមទៀតផង ដែលទាំងនេះ គឺជាការឆ្លើយតបទៅនឹងជំនាញសតវត្សរ៍ទី២១ ដែលផ្តោតជាពិសេសលើការគិតកម្រិតខ្ពស់ (សង្កប្ប) កិច្ចទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងគំនិតច្នៃប្រឌិត។ បើតាម​ឯកឧត្តមរដ្ឋមន្រ្តី ការអប់រំតម្រង់ទិសទៅអនាគតនេះ ត្រូវតែធានាឱ្យបាននូវការរៀបចំយុវជនជំនាន់ក្រោយឱ្យទទួលបានជោគជ័យ ក្នុងការជម្នះរាល់ឧបសគ្គ ការលំបាកនានាដែលកាន់តែមានភាពស្មុគស្មាញ និងផ្លាស់ប្តូរឥតឈប់ឈរ ដោយត្រូវចង្អុលបង្ហាញផ្លូវពួកគេឱ្យចេះស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមធំៗនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *