ភ្នំពេញ – សម្រាប់ឆ្នាំ២០២២នេះ កម្មវិធី TEDxRUPP ដែលជាកម្មវិធីចែករំលែកគំនិតពីវាគ្មិនល្បីៗក្នុងស្រុក និងអន្តរជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង១រសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិកម្មកម្ពុជា-ជប៉ុន (CJCC) ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កញ្ញា នួន ពុទ្ធិសុប្បតី ប្រធានកម្មវិធី TEDxRUPP និយាយថា សម្រាប់ឆ្នាំនេះ កម្មវិធី TEDxRUPP គឺនឹងប្រព្រឹត្តទៅនៅក្រោមប្រធានបទគោល “Act Now” ដែលជាប្រធានបទខុសប្លែកទាំងស្រុងទៅនឹងឆ្នាំមុនៗ ពោលគឺផ្តោតសំខាន់ទៅលើការវែកញែកអំពីបញ្ហាដែលសហគមន៍របស់យើងជួបប្រទះ ក៏ដូចជាចន្លោះខ្វះខាតដែលប្រទេសកម្ពុជាយើងអាចអភិវឌ្ឍខ្លួនឯងបានអំពីវាគ្មិន។
បើតាមការបញ្ជាក់របស់កញ្ញា ពុទ្ធិសុប្បតី អស់រយៈពេល២ឆ្នាំកន្លងមកហើយ ដែលសហគមន៍ ក៏ដូចជាប្រទេសរបស់យើងជួបនូវវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យការងារ និងការសិក្សាជាច្រើនត្រូវអាក់ខាន ។ ដូច្នេះ ប្រធានបទគោលសម្រាប់ឆ្នាំនេះ មានគោលបំណងដាស់តឿនទៅដល់យុវជន និងសិស្សានុសិស្សទាំងអស់ឱ្យតាំងស្មារតីសារជាថ្មី ក្នុងការផ្លាស់ប្តូរខ្លួនឱ្យស្របទៅនឹងបរិបទសង្គមថ្មី ដែលវាបានកែប្រែ និងជះឥទ្ធិពលមកលើយើងគ្រប់ៗគ្នា។

ប្រធានកម្មវិធី TEDxRUPP ក៏បានឱ្យដឹងដែរថា នៅឆ្នាំ២០២២នេះ មានវាគ្មិនទាំងក្នុងស្រុក និងក្រៅស្រុករហូតដល់ទៅ១១រូបនឹងចូលរួម ដោយមានចំនួន១០ប្រធានបទ។ ក្នុងនោះអ្វីដែលពិសេសមិនធ្លាប់ឃើញមានទាំងក្នុងស្រុក និងក្រៅស្រុក គឺប្រធានបទ១ មានវាគ្មិនចំនួន២រូបនិយាយជារបៀបឆ្លើយឆ្លងគ្នា។
សម្រាប់វាគ្មិនទាំង១១រូបនោះ រួមមាន ៖ លោកបណ្ឌិត ហោ ប៊ុនឡេង សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យកម្ពុជា, លោកស្រី នាង សុវ៉ាតនា ដែលគ្រប់គ្នាស្គាល់លើបណ្តាញសង្គមថា DJ Nana, លោក លី មុន្នីពុទ្ធិ ជាអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម ក៏ដូចជា Podcast ដែលមានឈ្មោះថា រៀនរស់, កញ្ញា ហោ ហេងសិរីរ័ត្ន ជានិស្សិត ប៉ុន្តែគាត់មានប្រធានបទថ្មីប្លែក និយាយពីការប្រៀនប្រដៅរបស់ឪពុកម្តាយទៅលើកូននៅក្នុងបរិបទសម័យថ្មី, លោក Wesley Chan ដែលគាត់មកពីប្រទេសម៉ាឡេស៊ី, លោក Joey Ra ជាជនជាតិកូរ៉េ ប៉ុន្តែគាត់ធ្វើការ និងរស់នៅប្រទេសអង់គ្លេស, លោក ជា វីរៈ ជា CEO របស់ក្រុមហ៊ុន PillTech Solutions, កញ្ញា រិទ្ធី លំអរកេស ដែលជាសិល្បៈករឯករាជ្យម្នាក់នៅប្រទេសកម្ពុជា។

បើតាមការបញ្ជាក់របស់កញ្ញា នួន ពុទ្ធិសុប្បតី អ្វីដែលមិនធ្លាប់មានពីមុនមកនៅកម្មវិធី TEDxRUPP គឺមានការអញ្ជើញវាគ្មិន៣នាក់បន្ថែមទៀត គឺមកពីប្រទេសអ៊ីស្រាអែល និងប្រទេសស្វីស, ក្នុងនោះវាគ្មិនដែលមកពីប្រទេសអ៊ីស្រាអែល គាត់គឺជា CEO នៃក្រុមហ៊ុនបរិស្ថានមួយ ដែលបង្កើតបច្ចេកវិទ្យាថ្មីក្នុងការប្រើប្រាស់សារធាតុទូទៅដែលរកឃើញនៅក្នុងធម្មជាតិ ដើម្បីយកមកបង្កើតជាផលិតផលដែលយើងអាចប្រើប្រាស់ប្រចាំថ្ងៃបាន ហើយប៉ះពាល់តិចតួចបំផុតទៅលើបរិស្ថាន។ ចំណែកវាគ្មិនមកពីប្រទេសស្វីស គឺជា CEO នៃក្រុមហ៊ុនវិនិច្ឆ័យទៅលើផ្នែកហិរញ្ញវត្ថុ។
កញ្ញា នួន ពុទ្ធិសុប្បតី
“អញ្ចឹងសម្រាប់កម្មវិធីនៅឆ្នាំនេះ យើងសង្ឃឹមថា យើងនឹងអាចផ្តល់ជូនរៀមច្បង និងប្អូនៗទាំងអស់នូវគំនិតថ្មីៗដែលយើងនាំយកមកចែកចាយពីក្នុងស្រុក និងក្រៅស្រុកដើម្បីយកមកជជែកវែកញែកគ្នាឱ្យកាន់តែចាប់អារម្មណ៍នៅលើវេទិការបស់យើង… ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងមិនខកខានចំពោះកម្មវិធីនេះ…”
សូមបញ្ជាក់ថា កម្មវិធី TEDxRUPP តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងការចែករំលែកគំនិតថ្មីៗរបស់វាគ្មិនដែលមានសក្តានុពលទៅយុវជន ក៏ដូចជាសិស្សានុសិស្សពីសាកលវិទ្យាល័យនានានៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ឆ្នាំនេះ គេរំពឹងថា នឹងមានយុវជនប្រមាណជា៣រយនាក់នឹងចូលរួម៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

SEARCA ផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់អនុបណ្ឌិត-បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/09/2026
SEARCA (Southeast Asian Regional Center for Graduate Study and Research in Agriculture) បានប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃសម្រាប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨ នេះ

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































