ការដ្ឋានព្រែកជីកហ្វូណនតេជោ ជាការគាស់រំលើង​ឡើងវិញ​នូវ​ព្រែកជីក​ដែល​កម្ពុជា​មានក្នុងសម័យ​ហ្វូណន ឬសម័យនគរភ្នំ

ការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវ​បើក​ការដ្ឋាន​នៅព្រឹក​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោម​សម្រែក​សាទរ​យ៉ាង​កងរំពង​ពីសំណាក់​ប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុក និង​ក្រៅ​ប្រទេស។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច​ចាប់​ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវ​បានចាត់ទុកថា គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬ​សម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា បងប្អូនជនរួមជាតិខ្មែរទាំងអស់ ប្រាកដ​ជាមានមោទនភាព និង​ចងចាំ​ជាប់ក្នុងចិត្តជានិច្ច​នូវ​ភាពរុងរឿងរបស់ខ្មែរនាអតីតកាល ជាពិសេស​ភាពជាអរិយប្រទេសនាសម័យអាណាចក្រភ្នំ សម័យ​អាណាចក្រចេនឡា និងសម័យមហានគរ ដែលបុព្វបុរសយើងបានកសាងនៅលើដែនសុវណ្ណភូមិ​នូវ​អាណាចក្រដ៏អស្ចារ្យមួយ​ដែលមានទឹកដីលាតសន្ធឹងទូលំទូលាយ មានវប្បធម៌ល្អឯក និងបានបន្សល់ទុកនូវកេរ្តិ៍មរតក​ទាំងរូបបិយ៍ និង​អរូបិយ៍ រាប់មិនអស់ដល់កូនខ្មែរជំនាន់ក្រោយ។ ទស្សនៈវិជ្ជារបស់ដូនតាខ្មែរយើង ទាំងក្នុងព្រះពុទ្ធសាសនា ព្រហ្មញ្ញសាសនា អក្សរសាស្រ្ត ប្រាង្គប្រាសាទសីលា ប្រព័ន្ធធារាសាស្រ្ត និង​បណ្តាញគមនាគមន៍​ដូចជាបារាយ ស្ពាន និងព្រែកជីកខ្វាត់ខ្វែង ជាមួយនឹងតឹកតាងដែលនៅសេសសល់ ដូចជា​កំណត់ត្រាសម័យអង្គររបស់លោកជីវតាក្វាន់ និងកាក់មាសរបស់ចក្រភពរ៉ូមាំង ដែលត្រូវបានរកឃើញនៅកំពង់ផែអូរកែវ នាអាណាចក្រភ្នំ សុទ្ធសឹងជាភស្តុតាងមិនអាច​ប្រកែកបាន​នូវភាពជឿនលឿនរបស់អរិយធម៌ខ្មែរ ក៏​ដូចជា​ឥទ្ធិពលនៃការតភ្ជាប់ និងអំណាចការទូតនៃអំណាចអាណាចក្រខ្មែរ ជាមួយបណ្តាចក្រភពបុរាណដទៃ​ទៀតនៅសម័យនោះ។

សម្តេចធិបតីបន្តថា នៅក្នុងន័យនេះ យើងជាកូនចៅជំនាន់ក្រោយត្រូវចងចាំអតីតកាលដ៏រុងរឿងនេះ ហើយ​ត្រូវ​សម្លឹងទៅមុខ​ប្រកប​ដោយក្តីសង្ឃឹម ជាមួយនឹងការប្តេជ្ញាចិត្ត​ក្នុងការ​កសាងកម្ពុជាឱ្យ​រុងរឿង​ឡើងវិញ។ ដូច្នេះ ការប្រារព្ធពិធីសម្ពោធ​បើកការដ្ឋានព្រែកជីកហ្វូណនតេជោនាពេលនេះ គឺកំពុងបង្ហាញការប្តេជ្ញាចិត្ត​ក្នុងនាមជាប្រជាជាតិតែមួយ ជាចលនាជាតិតែមួយ ដែលប្រកប​ដោយស្មារតីឯកភាពជាតិ និងជាតិនិយម ដើម្បីរួមគ្នាកសាងភាពល្បីល្បា និងមោទនភាពជាតិ។

« គំនិតផ្តួចផ្តើម​ប្រកបដោយចក្ខុវិស័យ និងការសម្រេចចិត្តកសាងព្រែកជីកហ្វូណនតេជោនេះ បង្ហាញពីការដឹកនាំប្រកបដោយទស្សនៈវិស័យ និង​ការហ៊ានធ្វើ ហ៊ានទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុជាតិ ទាំងពេលបច្ចុប្បន្ន និងអនាគត»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ការសាងសង់ព្រែកជីហ្វូណនតេជោ មិន​ត្រឹមតែជាគម្រោងរចនាសម្ព័ន្ធផ្លូវទឹកដែលអាចជួយ​ទៅ​ដល់​ការ​ដឹកជញ្ជូន និង​កំណើនសេដ្ឋកិច្ច តែគម្រោងនេះមានលក្ខណៈពិសេស​ដែលភ្ជាប់ជាមួយលក្ខណៈភូមិសាស្រ្ត និង​ប្រវត្តិសាស្រ្តយើងតែម្តង។ សម្តេចបញ្ជាក់ថា អាណចក្រហ្វូណនដែលជារដ្ឋដំបូងរបស់កម្ពុជា ត្រូវ​បានកត់ត្រាថា គឺជាអាណាចក្រ​ដែលរុងរឿងនៅទិសខាងត្បូង នៃប្រទេសចិន។ ការកសាងព្រែកជីកហ្វូណន ដែលសំដៅទៅលើការជំរុញ កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ភស្តុភាកម្ម គឺមិនខុសពីចក្ខុវិស័យជាង២ពាន់ឆ្នាំមុន របស់បុព្វបុរសខ្មែរយើងនោះទេ ។ « នៅក្នុងអាណាចក្រហ្វូណន ដែលមានរាជធានីនៅអង្គរបុរី ដែលពេលនោះកម្ពុជារឹងមាំ ជាចក្រភពមួយដែលរឹងមាំ មានមូលដ្ឋានសេដ្ឋកិច្ចខ្លាំងក្លា គឺផ្តោតទៅលើ កសិកម្ម និងពាណិជ្ជកម្ម ហើយបើយើងមើលទៅលើទិដ្ឋភាព នៃការ​កសាងនៅទីនេះ គឺមិនត្រឹមតែភ្ជាប់ជាមួយប្រវត្តិសាស្រ្ត អាណាចក្រហ្វូណននោះទេ ប៉ុន្តែភូមិសាស្រ្តក៏ជាមួយគ្នា ប៉ុន្តែអ្វីដែលជាចក្ខុវិស័យ​ក្នុងការកសាងគឺ ស្របជាមួយចក្ខុវិស័យ​របស់បុព្វបុរសយើង »។

« អញ្ចឹង២ពាន់ឆ្នាំក្រោយមក ថ្ងៃនេះ កូនចៅបានបើកនូវការដ្ឋានសាងសង់ព្រែកជីក យកលំនាំតាមចក្រក្ខុវិស័យរបស់បុព្វបុរស់របស់យើង ក៏សាងព្រែកជីកដែលភ្ជាប់រាជធានីភ្នំពេញ ជាមួយនឹងកំពង់ផែទឹកជ្រៅរបស់យើង​នៅខេត្តព្រះសីហនុ ក៏​ដូចជាខេត្តកំពត ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយពិភពលោក»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

តាមរបាយការណ៍របស់​ ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា តាមការសិក្សាវិភាគ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍​ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា រួមមានដូចជា៖ ១)ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក, ២)កាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលានៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ, និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត, ៣)កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន, ៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី, ៥)បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផល ត្រីជាមធ្យមប្រមាណ ១ ០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង ១,៦លាននាក់ រស់នៅអមសងខាងព្រែកអាស្រ័យផលជាប្រចាំ, ៦) ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមាសម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា, ៧)ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់ សម្រាប់ចូលរួមដំណើរការសាងសាង់ព្រែកជីកនេះ និងអាចបង្កើតការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួច និង ៨) ផ្តល់អត្រាផល ចំណេញសេដ្ឋកិច្ចខ្ពស់ (EIRR) ពី ២០ភាគរយ ទៅ ៣១ភាគរយ ខ្ពស់ជាងអត្រាមធ្យម ១២ភាគរយ ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាង​មុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក ដោយត្រូវបានចែកចេ​ញជាពីរ​កំណាត់​៖ កំណាត់ទី១ ដែលមានចម្ងាយ ២១គីឡូម៉ែត្រ ពីព្រែកតាកែវនៃទន្លេមេគង្គទៅព្រែក​ពោធិ៍នៃទន្លេបាសាក់ នឹង​ត្រូវវិនិយោគ ១០០ភាគរយ ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី២ ដែលមាន​ចម្ងាយ ១៥៩គីឡូម៉ែត្រ ពីទន្លេបាសាក់ខេត្តកណ្តាលរហូតដល់សមុទ្រខេត្តកែប និងត្រូវវិនិយោគរួមគ្នារវាង​សហ​គ្រាស​សាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។ ការវិនិយោគនេះ នឹង​ត្រូវ​អនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...