ស្ថានទូតបារាំង ដាក់ឱ្យ​ដំណើរ​ការ​មជ្ឈមណ្ឌលជាតិសិក្សាជាភាសាបារាំង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

មជ្ឈមណ្ឌលជាតិសិក្សាភាសាបារាំង (Centre National d’Apprentissage en français) មានទីតាំង​ស្ថិត​នៅ​ក្នុង​សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ត្រូវ​បានដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវ​ការ​នៅ​ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយគេជឿថា វានឹង​ជួយ​លើកកម្ពស់ចំណេះដឹង និងពង្រឹងសមត្ថភាពភាសាបារាំងដល់និស្សិតគ្រប់កម្រិតនៅក្នុងសាកលវិទ្យាល័យដែលល្បីល្បាញ​ក្នុងការ​បណ្តុះបណ្តាលជំនាញច្បាប់មួយនេះ។

ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានរំលេចនូវសារៈសំខាន់នៃការបង្កើតមជ្ឈមណ្ឌលជាតិសិក្សាភាសាបារាំង ដែលជាការរួមចំណែកសំខាន់មួយ នៃការពង្រឹងការចូលរួមបន្ថែមរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងកិច្ចការហ្វ្រង់កូហ្វូនីនៃវិស័យអប់រំ ព្រមទាំងជាទីកន្លែងសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះដែរការបង្កើតមជ្ឈមណ្ឌលជាតិសិក្សាភាសាបារាំង ផ្ដល់នូវទីតាំងសំខាន់និងបរិយាកាសដ៏ល្អមួយក្នុងការលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង ព្រមទាំងការអនុវត្តសកម្មភាពផ្សេងៗបន្ថែមទៀតដែលចូលរួមចំណែកក្នុងការពង្រឹងបន្ថែមនូវសមត្ថភាពរបស់និស្សិតសិក្សាភាសាបារាំង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់ក្រុមការងារនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកពាក់ព័ន្ធនានា និងដៃគូសហប្រតិបត្តិការទាំងឡាយដែលបានចូលរួមចំណែកផ្តួចផ្តើមគម្រោងនេះឡើង ដោយថានេះសបញ្ជាក់ពីការផ្តល់តម្លៃទៅលើឧត្តមភាព នៃការសិក្សា និងតួនាទីយូរអង្វែងរបស់ភាសាបារាំងនៅក្នុងព្រះរាជណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិសិក្សាជាភាសាបារាំងនេះ មិនមែនគ្រាន់តែជាមជ្ឈមណ្ឌលធម្មតាមួយទេ តែជាមជ្ឈមណ្ឌលសំខាន់មួយដែលស្ថិតក្រោមសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងមានបេសកកម្មច្បាស់លាស់ ដែលបានកំណត់ដោយសេចក្តីសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡា ពោលគឺការលើកកម្ពស់ចំណេះដឹង និងការពង្រឹងសមត្ថភាពភាសាបារាំងសម្រាប់និស្សិតគ្រប់កម្រិត។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ ដោយបញ្ជាក់ថា ការប្រើប្រាស់ភាសាបារាំង ជាពិសេសក្នុងវិស័យច្បាប់ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្លាយជាគុណសម្បត្តិប្រកួត ប្រជែងដ៏សំខាន់ សម្រាប់បណ្តុះបណ្តាលមន្ត្រីរាជការ អ្នកច្បាប់ និងសហគ្រិនជំនាន់ក្រោយ ដែលមានសមត្ថភាពប្រតិបត្តិការការងារលើឆាកតំបន់ និងអន្តរជាតិ។ ហើយថា សមិទ្ធផលនេះ គឺជាផ្លែផ្កានៃឆន្ទៈនយោបាយយ៉ាងរឹងមាំ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមការងារនៃក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្ររបស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងដៃគូសហប្រតិបត្តិការបារាំងនានា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...