ការប្រកួតគំនិតបង្កើតថ្មី កម្ពុជា ៤.០ ជាគំរូភាព និងក្ដីក្លាហានទៅកាន់យុវជនជំនាន់ថ្មី

គណៈកម្មការវាយតម្លៃលទ្ធផលបេក្ខជន នៃកម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី ៤ បានបង្ហាញអំពីសារៈសំខាន់ នៃការធ្វើបទបង្ហាញជាសាធារណៈ និងការពង្រឹងភាពភាពក្លាហានរបស់យុវជនសម័យនេះ ទៅកាន់យុវជនជំនាន់ក្រោយៗ។

ធម្មទានាចារ្យ ស៊ាង លាប  អ្នកចិត្តសាស្រ្ត និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការចិត្តសង្គម អន្តរវប្បធម៌ បានឱ្យដឹងថា បេក្ខជនមានភាពក្លាហាន ហើយភាពក្លាហានសំខាន់ណាស់ ពីព្រោះថា នៅក្នុងចិត្តសាស្រ្ត ពាក្យពីរមាត់ ដែលកំណត់ជោគវាសនារបស់យើងគឺ ការជឿជាក់លើខ្លួនឯង និងការឱ្យតម្លៃខ្លួនឯង។

នៅពេលនិយាយ បើយើងផ្តោតតែទៅលើខ្លួន​ឯងពេក នោះយើងនឹងបាត់សិល្បៈ។ ពេលដែលយើងឡើងមកលើឆាក យើងត្រូវស្រមៃថា យើងគឺជាអ្នកចម្រៀង អ៊ីចឹងពេលដែលយើងច្រៀង ឬពេលដែលយើងនិយាយ ហើយផ្តោតត្រឹមខួរក្បាល វាមិនធ្វើឱ្យការនិយាយអាចអង្រួនបេះដូងទស្សនិកជនបាននោះទេ ។

ធម្មទានាចារ្យ ស៊ាង លាប  អ្នកចិត្តសាស្រ្ត និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការចិត្តសង្គម

ចំណែក លោក លឹម តូនី អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានបន្ថែមថា បើផ្តោតទៅលើទ្រឹស្ដី និងការប្រើប្រាស់ចំណេះដឹងពេក នោះមិនអាចទទួលបានជោគជ័យក្នុងកាធ្វើបទបង្ហាញជាសាធារណៈនោះទេ។ បេក្ខជន គួរតែមានរួមបញ្ចូលគ្នា រវាងទ្រឹស្ដី ហើយនឹងការអនុវត្តន៍ឱ្យមានភាពទូលាយ រួមទាំងការលើកយកករណីសិក្សា ឬក៏ចំណុចដែលអាចដាក់ឱ្យប្រើប្រាស់បានក្នុងសង្គមបច្ចុប្បន្ន។

ខ្ញុំចង់ឱ្យ បេក្ខជន ចែករំលែកគំនិតដែលមានទៅកាន់យុវជនដទៃទៀត ដើម្បីលើកទឹកចិត្តឱ្យពួកគេ ក្នុងការបង្កើនទំនុកចិត្ត រួមទាំងពង្រឹងសមត្ថភាពបន្ថែមក្នុងការចូលមកប្រឡងនាឱកាសក្រោយ។

លោក លឹម តូនី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលកម្ពុជា ៤.០

លោក អ៊ុំ វ័ណថារិទ្ធ អ្នកជំនាញអភិវឌ្ឍធុរកិច្ចថ្មីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បណ្តុះធុរកិច្ចថ្មី “តេជោ” បន្ថែមថា បើយើងចង់ទទួលបានសុខភាពល្អ គឺទាល់តែបរិភោគអាហារដែលមានជីវជាតិ ឬពាក់ព័ន្ធនឹងសុខភាព។ ហើយចំពោះការទទួលបានព័ត៌មានក៏ដូចគ្នា បើយើងមិនចេះជ្រើសយកព័ត៌មានដែលល្អ មិនចេះវិភាគ ផ្ទៀងផ្ទាត់ វាបង្ហាញឱ្យឃើញថា យើងកំពុងរស់នៅក្នុងរូបភាពមួយអវិជ្ជមាន ។

ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ ដោយសារតែខ្ញុំមានគ្រួសារ មានកូនស្រីកូនប្រុស​ ដូច្នេះហើយ បេក្ខជនជាគំរូថ្មី អ៊ីចឹង! អ្នកទាំងអស់គ្នានឹងហើយ ជាអ្វីដែលខ្ញុំអាចឱ្យកូនប្រុសស្រីខ្ញុំរៀនតាម នៅជំហានបន្ទាប់។

លោក អ៊ុំ វ័ណថារិទ្ធ អ្នកជំនាញអភិវឌ្ឍធុរកិច្ចថ្មីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បណ្តុះធុរកិច្ចថ្មី “តេជោ“

ជាយោបល់បន្ថែម កញ្ញា ថូ ម៉ុនីហ្សា អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលកម្ពុជា ៤.០  បានឱ្យដឹងថា ការខិតខំប្រឹងប្រែង វាបានបង្ហាញអំពីឆន្ទៈ និងការតស៊ូ ហើយកម្មវិធីនេះ ជួយបង្កើនសមត្ថភាព ក៏ដូចជា ចំណេះដឹងដល់អ្នកទាំងអស់គ្នា មិនត្រឹមតែទាក់ទងទៅនឹងប្រធានបទផ្ទាល់ សុខភាពផ្លូវចិត្ត និងសុខមាលភាពនោះទេ។ ប៉ុន្តែគឺអាចជួយបង្កើនសមត្ថភាពអ្នកទាំងអស់គ្នា បង្កើនភាពក្លាហាន ក្នុងការធ្វើបទបង្ហាញជាសាធារណៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...