សហព័ន្ធសេវាអប់រំនៅកម្ពុជាដាក់ចេញ​យុទ្ធសាស្ត្រ ៣ចំណុចសហការ​គាំទ្រភាគី​ពាក់​ព័ន្ធ​​លើក​កម្ពស់​​គុណភាពអប់រំ

ភ្នំពេញ – នៅក្នុងសន្និបាតបូកសរុបការងារ និងសិក្ខាសាលាអប់រំស្តីពី “ផ្នត់គំនិត និងវិធីសាស្ត្របង្រៀនក្នុងគន្លងថ្មី” របស់សហព័ន្ធសេវាអប់រំនៅកម្ពុជា កា​ល​​ពីថ្ងៃសៅរ៍កន្លងទៅ លោកឧកញ៉ា ប៉ិច បូឡែន ប្រធា​ន​សហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា សហព័ន្ធសេវាអប់រំនៅកម្ពុជាបាន​ដាក់ចេញ​យុទ្ធ​​​សាស្ត្រ ៣​ចំណុចដើម្បីបង្កើនកិច្ច​សហ​ការ​គាំ​ទ្រ​ភាគី​ពាក់​ព័ន្ធ​លើកកម្ពស់​ការបណ្តុះបណ្តាលជំនាញ និងគុណភាពអប់រំនៅកម្ពុជា ។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា មានប្រសាសន៍ថា ចំណុចសំខាន់ៗទាំងបី នៃយុទ្ធសាស្ត្ររ​បស់​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុ​ជា​​​ត្រូវ​ធ្វើ រួមមាន ការបង្កើន​កិច្ចសហ​ប្រតិបត្តិ​ការ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ, ការលើកកម្ពស់​កិច្ចស​ហ​​ការ​ប្រតិ​បត្តិការនិងការគាំទ្រដល់សមាជិក, និង​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការព្រមទាំងភាពជាដៃគូជាមួយស្ថាប័នជាតិ តំបន់ និងអន្តរជាតិ​លើ​វិស័យ​អប់​រំ​ ។

អ្នកជំនាញក្នុងវិស័យអប់រំរូបនេះ បានបញ្ជាក់បន្តថា ទន្ទឹមនឹងសហព័ន្ធសេវាអប់រំនៅកម្ពុជាដាក់ចេញយុទ្ធសាស្ត្រការងាររបស់ខ្លួន​សម្រាប់​ឆ្នាំ​២០​២​២​ ស​ហ​​ព័ន្ធសេវាអប់រំនៅកម្ពុជា ត្រូវការបទពិសោធន៍និងការចូលរួមចែករំលែកបន្ថែមពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារបណ្តុះបណ្តាល និង​វិជ្ជាជីវៈលើសកម្មភាពអប់រំ និងបណ្តុះបណ្តាល ។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា បានគាំទ្រ​វឌ្ឍន​ភាពការងារ និងផែនការសកម្មភាពរបស់​ស​ហព័ន្ធ​សេវា​អប់រំនៅកម្ពុជា ដែលបង្ហាញឱ្យឃើញពីការរៀបចំឱ្យមានរចនាសម្ព័ន្ធថ្នាក់ដឹកនាំចម្រុះវិស័យ ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍ថា ​ស​ហព័ន្ធ​សេវា​អប់រំនៅកម្ពុជាកំពុង​​ចូល​រួមជា​មួយ​រាជរដ្ឋាភិ​បាលក្នុង​ការអភិវឌ្ឍ​ធន​ធាន​មនុ​ស្ស​កម្ពុជាឱ្យ​កាន់តែប្រសើរឡើងបន្ថែមទៀត ។ វិស័យឯកជនបាន​ជួយជំ​រុញ​ដល់​វិស័យ​អប់​រំ​នៅកម្ពុជា​ ដូចជា​ការបង្កើត​ប្រពន័្ធ​គ្រប់​គ្រង​ការ​សិក្សា​ (LMS) និង​ប្រព័ន្ធគ្រប់គ្រងសាលារៀនជាដើម ។

ដោយឡែករលោក William McIntyre (Bill) អ្នកជំនាញអប់រំនៃវិទ្យាស្ថាន Franklin Covey Education បាន​លើក​ឡើង​ថា ការ​អប់រំ​នៅក្នុង​បរិប​ទ​គន្លង​ថ្មី និងការសិក្សាតាមបែបសតវត្សរ៍ទី២១ សាលារៀន​ត្រូវផ្តោតសំខាន់ទៅលើការកសាងចរិតលក្ខណៈរបស់សិស្ស និងផ្តល់ជំនាញសតវត្សរ៍ទី២១ ឱ្យបាន​ត្រឹម​ត្រូវ​ស្របតា​មតម្រូវការរបស់សិស្ស ។ ការអប់រំពិតប្រាកដនៅពេលនេះ ​មិន​ពឹង​ផ្អែក​​ទៅ​លើផ្នែកសិក្សាធិការមួយមុខទេ ប៉ុន្តែ​ត្រូវ​រួម​បញ្ចូល​ទាំង​ការ​អប់​រំ​វប្បធ​ម៌ និងភាពជាអ្នកដឹកនាំផងដែរ ។

ស្របនឹងការលើកឡើងរបស់អ្នកជំនាញមក​ពីស្ថាប័នអប់រំ និងបណ្តុះបណ្តាលនីមួយៗ អង្គសិក្ខាសាលា​បានលើក​យកប្រធានបទផ្សេងៗមកពិភាក្សា មាន​ដូច​ជា ​​តួនាទី​របស់​ស្រ្តីក្នុងកា​រចូល​រួម​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ចជាតិ, នវានុវត្តន៍ និងគោលដៅសម្រាប់ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ , ចក្ខុវិស័យ និង​យុទ្ធ​សាស្រ្ត​នៃការអប់រំកុមារតូច, និងតួនាទី​និង​កិច្ច​សហការគ្នារវាងអ្នកអាណាព្យាបាលនិងសាលារៀន ។ លើសពីនេះ បាន​បង្ហាញពី​របៀប​អភិវឌ្ឍន៍​ចរិត​បុគ្គល​ដើម្បីជោគជ័យក្នុងជីវិត, វិស័យអប់រំក្នុងសតវត្សរ៍ទី២១ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់សិស្ស​តាមរយៈ​កម្មវិធី​ទម្លាប់​ល្អទាំង​ ៧របស់​បុគ្គល​ឆ្នើម, ព្រ​ម​ទាំង​ការវិវត្តចុងក្រោយនៃបច្ចេកវិទ្យាអប់រំសម្រាប់ការអប់រំនៅកម្ពុជា ។

សូមជម្រាបថា សន្និបាត និងសិក្ខាសាលាអប់រំ បានរៀបចំឡើងក្នុងគោលបំ​ណង​បង្ហាញ​ពីវឌ្ឍន​ភាព និងសមិទ្ធផលការងាររបស់សហព័ន្ធក្នុងឆ្នាំ២០២១ និង​អញ្ជើញវាគ្មិនក្នុងក្រុមប្រឹក្សាសហព័ន្ធ និងវាគ្មិនមកពីវិស័យនានា​ ដើម្បីចែក​រំលែក​ចំណេះ​ដឹងពីការវិវឌ្ឍថ្មីៗនៃវិស័យអប់រំនៅកម្ពុជា​ បង្ហាញ​ពី​វិធីសា​ស្រ្ត​ប​ង្រៀន​និងរៀនក្នុងគន្លងបរិបទថ្មី មុខជំនាញសិក្សា​និងជំនាញវិជ្ជាជីវៈ​សម្រាប់​តម្រូវ​ការ​ទីផ្សារ​ការ​ងារ​នៅកម្ពុជានៅបច្ចុប្បន្ននិងអនាគត និងបង្ហាញពី​គុណ​ប្រយោជន៍នៃការបញ្ចូលបច្ចេកវិទ្យាក្នុងវិស័យអប់រំជាដើម ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...