មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ផ្ដើមទទួលស្នាដៃប្រកួត ក្រោមប្រធានបទ “សំឡេងចម្រុះពណ៌

ភ្នំពេញ – មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ចាប់ផ្ដើមទទួលស្នាដៃប្រកួតប្រជែងអក្សរសិល្ប៍ ក្រោមប្រធានបទ “សំឡេងចម្រុះពណ៌” ផ្នែករឿងខ្លី និងកំណាព្យ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

លោក ចេង រតនា​ ​អ្នកសម្របសម្រួលកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ មានប្រសាសន៍ថា ការ​ប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍នេះ ធ្វើឡើងដើម្បីចូលរួមលើកកម្ពស់វិស័យអក្សរសាស្ត្រ អក្សរសិល្ប៍ជាតិ ក៏ដូចជាលើកទឹកចិត្តដល់កវី អ្នកនិពន្ធវ័យក្មេងដែលចង់បង្ហាញសមត្ថភាពផ្នែកតែងនិពន្ធ។ ជាពិសេស ចង់លើកទឹកចិត្តដល់អ្នកដែលពុំធ្លាប់ដាក់ស្នាដៃចូលរួមប្រកួតប្រជែងកន្លងមកឱ្យចូលរួម ព្រមទាំងចង់ឃើញស្នាដៃច្នៃប្រតិដ្ឋថ្មីៗពីកវី និងអ្នកនិពន្ធខ្មែរគ្រប់ជំនាន់ផងដែរ។

លោក រតនា បន្ថែមថា ស្នាដៃដែលបេក្ខជនដាក់ចូលរួមប្រកួត ចាំបាច់ត្រូវគោរពទៅតាមគ្រប់លក្ខខណ្ឌទាំងអស់នៃកម្មវិធី ទាំងចំនួនទំព័រ ទំហំអក្សរ ការឆ្លើយតបទៅនឹងប្រធានបទ ជាស្នាដៃដែលមិនធ្លាប់ចូលរួមប្រឡង ឬបោះពុម្ពផ្សាយ ឆ្លងកាត់ការត្រួតពិនិត្យអក្ខរាវិរុទ្ធរួចរាល់ជាដើម។ លោកបន្តថា ប្រធានបទ “សំឡេងចម្រុះពណ៌” សំដៅលើស្នាដៃដែលអាចលើកឡើងពីសំឡេងអ្វីក៏បាន ជាពិសេស សំឡេងដែលមិនសូវមានអ្នកឮ ឬយកចិត្តទុកដាក់ស្ដាប់ តួយ៉ាងដូចជា រឿងអយុត្តិធម៌ ជាដើម។ អាចជាសំឡេងធម្មជាតិ មនុស្ស សត្វ ឬអ្វីផ្សេងទៀតដែលកើតចេញពីការស្រមើស្រមៃរបស់អ្នកនិពន្ធ ឬក៏អាចជាសំឡេងរបស់អ្នកនិពន្ធផ្ទាល់តែម្ដង។ ជាទូទៅ មហោស្រពនឹងជ្រើសតាំងគណៈកម្មការវិនិច្ឆ័យពិនិត្យ និងដាក់ពិន្ទុទៅលើស្នាដៃបេក្ខជនដោយសុក្រឹត ពោលគឺគណៈកម្មការពុំដឹងថាស្នាដៃណាជារបស់បេក្ខជនរូបណានោះឡើយ។

លោក ចេង រតនា​ ​អ្នកសម្របសម្រួលកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦

“ឆ្នាំទៅ យើងទទួលបានស្នាដៃដាក់ប្រកួតចំនួនជិត ២០០ ហើយឆ្នាំនេះ យើងរំពឹងថា នឹងទទួលបានស្នាដៃដាក់ប្រកួតលើសពី ២០០ស្នាដៃ”

អ្នកសម្របសម្រួលកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍ នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ក៏បានលើកទឹកចិត្តឱ្យមហាជន ជាពិសេសអ្នកដែលមានចំណង់ចំណូលចិត្តផ្នែកតែងនិពន្ធ សូមមានចិត្តក្លាហានឡើង និងសាកល្បងដាក់ស្នាដៃប្រកួតរបស់ខ្លួន។ លោកថា បើមិនសាកល្បង យើងមិនដឹងថា សមត្ថភាពយើងបានដល់កម្រិតណា? ទោះបីបរាជ័យ ក៏យើងអាចសម្រេចបានជាស្នាដៃមួយ និងអាចស្គាល់ពីចំណុចខ្វះខាតដើម្បីឱ្យមានការអភិវឌ្ឍទៅថ្ងៃក្រោយ។ លើសពីនេះ សូមចូលរួមជួយចែករំលែក និងគាំទ្រកម្មវិធីនេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះនេះគឺជាការចូលរួមលើកស្ទួយវិស័យអក្សរសាស្ត្រ និងអក្សរសិល្ប៍របស់ជាតិយើង។

សូមបញ្ជាក់ថា សម្រាប់វិញ្ញាសារឿងខ្លី ដែលត្រូវ​ដាក់ចូលរួមប្រកួត បេក្ខជនតម្រូវឱ្យ​សរសេរសំណេរចន្លោះពី ៥ ដល់ ៨ ទំព័រ នៃក្រដាស A4ទំហំ 12pt (Khmer OS SiemReap)។ ផ្នែកកំណាព្យ សំណេរបេក្ខជនមិនត្រូវលើសពី ៣ ទំព័រ នៃក្រដាស A4 ទំហំ 12pt (Khmer OS SiemReap)។ សម្រាប់វិញ្ញាសាទាំងពីរនេះ បេក្ខជនម្នាក់អាចដាក់បាន ២ ចំណងជើង។

ចំពោះអត្ថប្រយោជន៍ដែលទទួលបាន សម្រាប់ជ័យលាភីលេខ ១ ទទួលបានទឹកប្រាក់ ៨សែនរៀល និងប័ណ្ណសរសើរ, ជ័យលាភីលេខ ២ ទទួលបានទឹកប្រាក់ ៦សែនរៀល និងប័ណ្ណសរសើរ,ជ័យលាភីលេខ ៣ ទទួលបានទឹកប្រាក់ ៤សែនរៀល និងប័ណ្ណសរសើរ។ ក្នុងនោះ បេក្ខជនជ័យលាភីនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦។

បេក្ខជនទាំងពីរភេទដែលចាប់អារម្មណ៍ដាក់ប្រកួតស្នាដៃអក្សរសិល្ប៍ សូមផ្ញើស្នាដៃមកកាន់អ៊ីមែល khmerliteraturefestival@gmail.com   ឬប្រអប់សាររបស់ទំព័រហ្វេសប៊ុក មហោស្រពអក្សរសិល្ប៍ខ្មែរ Khmer Literature Festival ។ សម្រាប់គម្រូស្នាដៃជ័យលាភីរឿងខ្លីនិងកំណាព្យ តាមរយៈតំណភ្ជាប់ https://bit.ly/KLFStoriesPoetriesSamples


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។