«ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» លើកទី៤ រៀបចំនៅចុងខែនេះ ដើម្បីជួយ​សិស្សក្នុងការ​ជ្រើសរើសជំនាញ និងការងារ

ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ នៅឆ្នាំនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែវិច្ឆិកា ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC (RUPP) ដើម្បីជួយ​សិស្សអាចជ្រើសរើសជំនាញ និងសាកលវិទ្យាល័យដោយមានប្រសិទ្ធភាព តាមរយៈការជួបជាមួយនឹងស្ថាប័នអប់រំ និងសាកលវិទ្យាល័យនានា ព្រមទាំងនិស្សិតមានឱកាសស្វែងរកឱកាសការងារ និងហាត់ការផ្សេងៗ។

បើតាមលោក សុខ លាភ ដែលជាស្ថាបនិកនៃ Sala និង «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» បានឱ្យដឹងថា ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ត្រូវបានប្រព្រឹត្តជាលើកទី៤ ដោយមានការគាំទ្រពីក្រសួងអប់រំ ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ការអប់រំថ្នាក់ឧត្តមសិក្សានៃយុវជនកម្ពុជា ក្រោយ​ពី​គេ​សម្លឹងឃើញបញ្ហាប្រឈមនៃយុវជនដែលមិនមានទិន្នន័យ ឬ ការប្រឹក្សាគ្រប់គ្រាន់មុននឹងសម្រេចចិត្តជ្រើសរើសជំនាញ ឬ សាកលវិទ្យាល័យណាមួយក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។

បន្ថែមពីនេះទៅទៀត ការយកចិត្តទុកដាក់នឹងយុវជនផ្សារភ្ជាប់នឹងជំនាញ និងតម្រូវការទីផ្សារការងារជារឿងដែលភ្នាក់ងារ​ពាក់ព័ន្ធក្នុងវិស័យអប់រំ និងការងារ​ ត្រូវផ្តោតសំខាន់ដើម្បីឱ្យតម្រូវការនៃធនធានមនុស្ស និងជំនាញនៃយុវជនមានចំណុចប្រសព្វមួយរួមគ្នា ។ ហេតុនេះហើយ ក្រៅពីសិស្សដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ និងសិស្សទើបប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កម្មវិធី «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» ក៏មានរៀបចំជាស្តង់ការងារក្នុងក្តីស្រមៃ ព្រមទាំងការចែករំលែកបទពិសោធន៍ពីវាគ្មិនដែលមានសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងទីផ្សារការងារចូលរួមផងដែរ ដើម្បីនិស្សិតមកពីបណ្តាសាកលវិទ្យាល័យនានា មានឱកាសក្នុងការជួបនិងសំណេះសំណាលពីការត្រៀមលក្ខណៈឈានទៅរកការងារក្នុងក្តីស្រមៃផងដែរ។

កម្មវិធី «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ – University &TVET Fair 2024» នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ២២ និង២៣ វិច្ឆិកា ២០២៤ ពីវេលាម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច​ ដែលនឹងមានសកម្មភាពនានាដូចជា ការដាក់ស្តង់នៃសាកលវិទ្យាល័យរដ្ឋ និង​ឯកជននានា ស្ថាប័នធ្វើការលើវិស័យអប់រំ យុវជន និងការងារ ព្រមទាំងការចែករំលែកបទពិសោធន៍ពីវាគ្មិនដែលមានសក្តានុពលពាក់ព័ន្ធនឹងប្រធានបទ «យុវជន និងការត្រៀមលក្ខណៈចូលសាកលវិទ្យាល័យ ឬ ការងារ» ។ អ្វីដែលពិសេសជាងនេះទៅទៀត កម្មវិធីនឹងមានការប្រកួតជជែកដេញដោលក្រោមមូលបទពាក់ព័ន្ធនឹង «យុវជន និងការអប់រំ» ដែលអនុញ្ញាតឱ្យសិស្សអាចថ្លឹងថ្លែងមុននឹងការសម្រេចចិត្តជ្រើសរើសជំនាញ និងសាកលវិទ្យាល័យផងដែរ។

គួរបញ្ជាក់ផងដែរថា «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» ត្រូវបានរៀបំដំបូងឡើយកាលពីជំនាន់កូវីដ១៩ តាម​រយៈអនឡាញ និងបន្តរៀបចំជារៀងរាល់ឆ្នាំរហូតមកដល់ឆ្នាំ២០២៤ កម្មវិធីនេះនៅតែបន្តសកម្មភាពដើម្បីឆ្លើយតបនឹងបេសកកម្មរបស់ខ្លួនក្នុងវិស័យអប់រំ​ ដើម្បីយុវជនអាចទទួលបានជំនាញដែលសាកសមនឹងក្តីស្រមៃរបស់ពួកគេព្រមទាំងត្រូវជាមួយនឹងទីផ្សារការងារផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *