ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នឹងចាប់ផ្តើមនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ហើយនិងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានវិស្សមកាលចំនួនពីរដង គឺ វិស្សមកាលតូច ចាប់ពីថ្ងៃទី០៦ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ និងមហាវិស្សមកាល ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ឆ្នាំសិក្សា២០២២-២០២៣ ដំណើរការនៃការអប់រំបឋមសិក្សា នឹងផ្តោតសំខាន់លើកំណែទម្រង់សាលារៀន តាមរយៈការអនុវត្តកម្មវិធីសាលាកុមារមេត្រី និងការគ្រប់គ្រងតាមសាលារៀន ក្នុងគោលបំណងដើម្បីធានាបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ស្របតាមគោលដៅ និងចំណុចដៅនៃកំណែទម្រង់វិស័យអប់រំ និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការធ្វើកំណែកទម្រង់អប់រំតាមសាលារៀន គឺសំដៅយន្តការពង្រឹងគុណភាពបង្រៀនរបស់គ្រូបង្រៀន ព្រមទាំងដាក់បញ្ចូលការរៀនបន្ថែមដល់សិស្ស និងប្ដេជ្ញាកែប្រែសាលារៀនឱ្យមានសោភ័ណភាពតាមរយៈការប្រឡងប្រណាំងសាលារៀនស្អាត គ្រូបង្រៀនល្អ នាយកល្អ។
ឯកឧត្តមក៏បានបញ្ជាក់ដែរថា ការធ្វើកំណែទម្រង់សាលារៀន គឺជាគោលដៅដ៏ធំរបស់ក្រសួង ដែលសព្វថ្ងៃក្រសួងបានធ្វើកំណែទម្រង់សាលារៀនបានប្រមាណ ៤០០សាលារៀនរួមមកហើយ ប៉ុន្តែមានប្រមាណ ៧ ០០០សាលារៀនទៀតដែលត្រូវចូលរួមធ្វើកំណែទម្រង់ទាំងអស់។

បើតាមក្រសួងអប់រំ យុវជន និងកីឡា ដើម្បីការអភិវឌ្ឍការអប់រំប្រកបដោយចីរភាព ក្រសួងដាក់ចេញទិសដៅបន្តសម្រាប់ពេលខាងមុខតាមរយៈការធ្វើកំណែទម្រង់ជាច្រើនចំណុច ដូចជាការធ្វើកំណែទម្រង់សាលារៀន ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់គ្រូបង្រៀន ការអប់រំឌីជីថល លើកកម្ពស់សុខមាលភាពសិក្សា ការអភិវឌ្ឍបំណិនដល់សិស្ស និងការកសាងប្រព័ន្ធនិងការអភិវឌ្ឍសមត្ថភាពជាដើម។
ក្រសួងអប់រំនឹងដាក់ឱ្យអនុវត្តអភិក្រមស្តីពីការគ្រប់គ្រងផ្តោតលើលទ្ធផលតាមរយៈការបង្កើតយន្តការគ្រប់គ្រង និងបែងចែកធាតុចូលដែលមានគុណភាព ជាពិសេសធាតុចូលដែលគាំទ្រដល់ការបង្កើនលទ្ធផលសិក្សារបស់សិស្ស សាលារៀនមានគុណភាព និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2025
ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2023
វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/04/2026
វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2025
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































