បវេសនកាលឆ្នាំសិក្សា​២០២២-២០២៣ នឹង​ផ្តើម​នៅ​ដើមខែមករា ២០២៣

ភ្នំពេញ – ក្រសួងអប់រំ យុវជន និ​ងកីឡា បានប្រកាសថា ការ​បើក​បវេសនកាល​សម្រាប់ឆ្នាំ​សិក្សា​២០២២-២០២៣ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ហើយ​និង​បញ្ចប់​ទៅវិញ​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយមាន​វិស្សមកាល​ចំនួនពីរដង គឺ វិស្សមកាលតូច ចាប់ពី​ថ្ងៃទី០៦ ខែមេសា ដល់​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២៣ និង​មហាវិស្សមកាល ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៣។

បើតាម​សេចក្តីជូនដំណឹង​របស់ក្រសួងអប់រំ ​ឆ្នាំសិក្សា​២០២២-២០២៣ ដំណើរ​ការ​នៃការ​អប់រំ​បឋមសិក្សា នឹង​ផ្តោត​សំខាន់​លើ​កំណែទម្រង់​សាលារៀន តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​សាលា​កុមារមេត្រី និង​ការ​គ្រប់គ្រង​តាមសាលារៀន ក្នុង​គោល​បំណង​ដើម្បីធានា​បាន​ការ​អប់រំ​មានគុណភាព ប្រកប​ដោយ​​សមធម៌ បរិយាបន្ន និង​លើក​កម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា ស្រប​តាម​គោល​ដៅ និង​ចំណុច​ដៅ​នៃកំណែទម្រង់​វិស័យ​អប់រំ និង​ផែនការ​យុទ្ធសាស្រ្ត​វិស័យ​អប់រំ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា ការ​ធ្វើ​កំណែ​ក​ទម្រង់​អប់រំ​តាម​សាលា​រៀន​ ​គឺ​សំដៅ​យន្ត​ការ​ពង្រឹង​គុណភាព​បង្រៀន​របស់​គ្រូ​បង្រៀន​ ​ព្រមទាំង​ដាក់បញ្ចូល​ការ​រៀន​បន្ថែម​ដល់​សិស្ស​ ​និង​ប្ដេជ្ញា​កែប្រែ​សាលារៀន​ឱ្យ​មាន​សោភ័ណ​ភាព​តាមរយៈ​ការ​ប្រឡង​ប្រណាំង​សាលារៀន​ស្អាត​ ​គ្រូបង្រៀន​ល្អ​ ​នា​យកល្អ​។​

ឯកឧត្តម​ក៏​បាន​បញ្ជាក់ដែរថា​ ​ការ​ធ្វើ​កំណែ​ទម្រង់​សាលារៀន​ ​គឺ​ជាគោល​ដៅ​ដ៏​ធំ​របស់​​​ក្រសួង​ ​ដែល​សព្វថ្ងៃ​ក្រសួង​បាន​ធ្វើ​កំណែ​ទម្រង់​សាលារៀន​បាន​ប្រមាណ​ ​៤​០​០​សាលារៀន​រួម​មក​ហើយ​ ​ប៉ុន្តែ​មាន​ប្រមាណ​ ​៧​ ​០​០​០​សាលារៀន​ទៀត​ដែល​ត្រូវ​ចូលរួម​ធ្វើ​កំណែ​ទម្រង់​ទាំងអស់​។​

បើតាមក្រសួង​អប់រំ​  យុវជន និងកីឡា ​ដើម្បី​ការ​អភិវឌ្ឍ​ការអប់រំ​ប្រកបដោយ​ចីរភាព​ ​ក្រសួង​ដាក់​ចេញ​ទិសដៅ​បន្ត​សម្រាប់​ពេល​ខាងមុខ​តាមរយៈ​ការ​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​ចំណុច​ ​ដូចជា​ការ​ធ្វើ​កំណែ​ទម្រង់​សាលារៀន​ ​ការ​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​របស់​គ្រូបង្រៀន​ ​ការអប់រំ​ឌី​ជី​ថល​ ​លើក​ក​ម្ពស់​សុខ​មាល​ភាព​សិក្សា​ ​ការ​អភិវឌ្ឍ​បំណិន​ដល់​សិស្ស​ ​និង​ការ​កសាង​ប្រព័ន្ធ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​ជាដើម​។​

​ក្រសួង​អប់រំ​នឹង​ដាក់​ឱ្យ​អនុវត្ត​អភិក្រម​ស្តីពី​ការ​គ្រប់គ្រង​ផ្តោត​លើ​លទ្ធ​ផល​តាមរយៈ​ការ​បង្កើត​យន្ត​ការ​គ្រប់គ្រង​ ​និង​បែងចែក​ធាតុ​ចូល​ដែល​មានគុណ​ភាព​ ​ជាពិសេស​ធាតុ​ចូល​ដែល​គាំទ្រ​ដល់​ការ​បង្កើន​លទ្ធផល​សិក្សា​របស់​សិស្ស​ ​សាលារៀន​មានគុណ​ភាព​ ​និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...