កម្មវិធីជំរំយុវជនជាសកលលើកទី១១ គ្រោងធ្វើ​នៅចុងឆ្នាំនេះ ក្រោម​ប្រធានបទ “យុវជន និងការអប់រំ​ឆ្នាំ២០៣០”

កម្មវិធី “ជំរំយុវជនជាសកល” លើកទី១១ គ្រោង​នឹង​ប្រព្រឹត្តទៅនាថ្ងៃទី១៥-២០ ខែធ្នូ ចុងឆ្នាំ២០២៥នេះ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមប្រធានបទ “យុវជន និងការអប់រំឆ្នាំ២០៣០”។

កម្មវិធី ជំរំយុវជនជាកសល ត្រូវ​បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព ជំរុញការយល់ដឹងអំពីវប្បធម៌ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ប្រធានបទ “យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០” សម្រាប់​កម្មវិធី​ជំរំយុវជន​ជាសកល​ឆ្នាំនេះ គឺបង្ហាញពីទស្សនវិស័យក្នុងការអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យសមស្របនឹងសម័យឌីជីថល ពិសេសដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយរំលេចឡើងនូវការអប់រំប្រកបដោយបរិយាប័ន្នភាព បំណិនសតវត្សទី២១ ភាពជាអ្នកដឹកនាំ និងការសិក្សាពេញមួយជីវិត។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

ជាមួយ​គ្នានេះ អ្នកនាំពាក្យក្រសួងអប់រំ ក៏​បានអំពាវនាវ​ដល់យុវជនគួរចូលរួមកម្មវិធីនេះ ដើម្បីទទួលបានឱកាសសិក្សាពីទំនោរអប់រំថ្មីៗ បច្ចេកវិទ្យា និងជំនាញសតវត្សរ៍ទី២១ សាមគ្គីភាព ការងារជាក្រុម បណ្តុះភាពជាអ្នកដឹកនាំ អភិរក្សមរតកវប្បធម៌ជាតិ ពិសេស ស្មារតីស្នេហាជាតិ និងការចូលរួមថែរក្សាសន្តិភាព។

លោក ស៊ីវ ឧត្តម មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា តាមរយៈកម្មវិធីនេះ យុវជននឹងទទួលបាននូវចំណេះដឹង បទពិសោធថ្មីៗ មានទំនាក់ទំនងជាមួយយុវជនមកពីមជ្ឈដ្ឋានផ្សេងៗគ្នា បណ្តុះស្មារតីដល់យុវជនក្នុងការថែរក្សា អភិរក្សមរតកវប្បធម៌ជាតិ ចូលរួមលើកស្ទួយនិងផ្សព្វផ្សាយវិស័យទេសចរណ៍ និងបំណិនជីវិតដល់យុវជនក្នុងយុគ្គសម័យរីកចម្រើន។

មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជនបន្ថែមថា អត្ថប្រយោជន៍ដែលយុវជននឹងទទួលបាន រួមមាន យល់អំពីតម្លៃ និងបណ្ដុះគំនិតយុវជនឱ្យយល់ដឹងកាន់តែច្បាស់អំពីដំណើរការនៃការស្វែងរក និងតម្លៃនៃសន្តិភាព, យល់ដឹងអំពីតួនាទីរបស់យុវជនក្នុងការបន្តកេរតំណែលនៃសន្តិភាព, យល់ដឹង និងស្គាល់កាន់តែច្បាស់អំពីមរតកវប្បធម៌របស់ជាតិ, បណ្ដុះយុវជនឱ្យក្លាយជាមុគ្គទេសដ៏ចម្បងក្នុងផ្សព្វផ្សាយវប្បធម៌ជាតិ និងលើកស្ទួយវិស័យទេសចរណ៍ជាតិ, បំណិនជីវិត ភាពជាអ្នកដឹកនាំ ជំនាញទន់ដោយផ្សារភ្ជាប់ជាមួយនឹងទំនៀមទម្លាប់ប្រពៃណីដើម្បីក្លាយជាអ្នកអភិរក្ស និងអភិវឌ្ឍកេរតំណែលជាតិ, បំណិនការផ្សព្វផ្សាយវប្បធម៌ និងលើកស្ទួយវិស័យទេសចរណ៍តាមរយៈបំណិននៃការច្នៃប្រឌិត ការបង្កើតគំនិតថ្មី និងសិល្បៈរចនាបទតាមបែបឌីជីថល និងបំណិនព័ត៌មានសង្គម ការផ្សព្វផ្សាយ និងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មានសង្គម។

លោក ស៊ីវ ឧត្តម ក៏បានលើកទឹកចិត្តដល់យុវជនថា ការអភិវឌ្ឍសមត្ថភាពយុវជន គឺជាផ្នែកមួយយ៉ាងសំខាន់ នៃអនាគតប្រទេសជាតិ។ ការចូលរួមក្នុងកម្មវិធី “ជំរំយុវជនជាសកលលើកទី១១” នេះ គឺជាឱកាសដ៏មានតម្លៃមួយសម្រាប់ការអភិវឌ្ឍខ្លួន បង្កើតមិត្តភាព កសាងអនុស្សាវរីយ៍ និងចូលរួមកសាង អភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យសន្តិភាព និងរីកចម្រើន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *