យុវជនមកពីគ្រួសារងាយរងគ្រោះ​នៅខេត្តស្ទឹងត្រែង បង្ហាញពីក្តីសង្ឃឹមថ្មី ក្រោយ​ទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

យុវជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ នៅ​ខេត្តស្ទឹងត្រែង បានបង្ហាញនូវក្តីសង្ឃឹមថា ពួកគេ​នឹង​មាន​ជំនាញ​មួយ​ច្បាស់លាស់ ទទួលបានការងារធ្វើល្អ មានប្រាក់ចំណូលសមរម្យ បន្ទាប់ពីពួកគេ​បានចូលរួម​វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ របស់រាជរដ្ឋាភិបាល។

យុវជន យុន វាសនា ជាសិក្ខាកាម​កំពុងសិក្សា​ផ្នែក​តម្លើង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ក្នុងអគារ នៅមជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តស្ទឹងត្រែង បានលើកឡើងថា ខ្លួនពេញចិត្ត​ក្នុងការ​រៀនជំនាញអគ្គិសនីនេះ ដោយ​ក្នុងថ្នាក់រៀន​មាន​បន្ទប់អនុវត្ត​ពិតៗ បង្ហាញពី​កម្មវិធីជាក់ស្តែង ដែលធ្វើ​ឱ្យ​ខ្លួន​ងាយចាប់យកចំណេះជំនាញមួយនេះ។

វាសនា បន្ថែម​ថា ក្រោយ​រៀនចប់វគ្គបណ្តុះបណ្តាល​រយៈពេល​៤ខែខាងមុខ ខ្លួន​សង្ឃឹមថា នឹង​អាច​មាន​ជំនាញ​មួយ​ច្បាស់លាស់ មានការងារធ្វើមួយ​ល្អ មានប្រាក់ចំណូល​សមរម្យ អាច​ស្រោចស្រង់ជីវភាព​គ្រួសារ​បានប្រសើរ​ជាងពេលបច្ចុប្បន្ន។

ដោយឡែក យុវតី ព្រាង ផល្លី ដែល​កំពុងសិក្សា​ជំនាញ​តម្លើង​ប្រព័ន្ធបណ្តាញអគ្គិសនី​ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្ទឹងត្រែងនេះដែរ បានលើកឡើងថា ខ្លួន​ក៏​ពេញចិត្ត​ចំពោះ​ការ​បណ្តុះបណ្តាលនេះដែរ ដោយតែការ​សិក្សា​នេះ សាលា​មានការ​អនុវត្ត​ផ្ទាល់​ទៅ​លើ​សម្ភារៈ​អគ្គិសនីផ្សេងៗ ។ ក្រោយ​ទទួល​ការ​បណ្តុះបណ្តាល​រយៈ​ពេល​ប្រមាណជិត១ខែមកនេះ ផល្លី យល់ឃើញថា ខ្លួន​កំពុងតែមានជំនាញបណ្តើរៗហើយ ព្រោះតែបានចូលអនុវត្តផ្ទាល់​នៅ​រោងជាង ដោយ​មានគ្រូបង្រៀន​ធ្វើការ​ចង្អុលបង្ហាញត្រឹមត្រូវ និង​យក​ចិត្ត​ទុកដាក់។

ជាមួយគ្នានេះ យុវជនទាំងពីរ ក៏បានអំពាវនាវ​ទៅ​ដល់យុវជន​ផ្សេងៗ​ទៀត​ សូម​មក​ចុះ​ឈ្មោះចូលរៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ១.៥លាននាក់ របស់រាជរដ្ឋាភិបាល ដើម្បីធានាថា ខ្លួន​ឯង​មាន​ជំនាញ​មួយ​ច្បាស់លាស់ អាច​រក​ការងារបានធ្វើ​បន្ទាប់ពីរៀន​ចប់រយៈពេល​ខ្លី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....