ភ្នំពេញ – ភាពជោគជ័យរបស់មនុស្ស ឬនិស្សិតម្នាក់ៗមានច្រើនចំណុចនិងច្រើនវិធីសាស្រ្ត ។ ប្រសិនបើនិស្សិតមានវិធីសាស្រ្តឆ្ពោះទៅជោគជ័យរួចស្រេចហើយ គប្បីច្នៃវិធីសាស្រ្តនោះឱ្យទៅជាយុទ្ធសាស្រ្ត នោះដំណើរជីវិតសិក្សានៅសាកលវិទ្យាល័យនឹងកាន់តែមានប្រសិទ្ធិភាព ។ ទន្ទឹមគ្នានេះ ប្រសិទ្ធភាពសិក្សាពិតប្រាកដ ចាប់ផ្តើមពីនិស្សិតស្គាល់ច្បាស់ពីតួនាទី ព្រមទាំងភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន។ អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា (AMS) មានប្រសាសន៍ដូចនេះ នៅក្នុងសិក្ខាសាលា Winning University Life ចែករំលែកបទពិសោធន៍ដល់សិស្ស-និស្សិត កាលពីថ្ងៃអាទិត្យកន្លងទៅ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។

១. កុំស្រមើស្រមៃទាំងថ្ងៃ ៖ ដើម្បីចៀសវាងកុំឱ្យខ្លួនឯងក្លាយជាមនុស្សស្រមើស្រមៃច្រើនខុសកាលៈទេសៈ គឺត្រូវគិតពីសុខភាព គេង និងទទួលទានឱ្យបានគ្រប់គ្រាន់ ។ កត្តាទាំងនេះនឹងនាំឱ្យអ្នកមានអារម្មណ៍ល្អស្រស់ស្រាយ សប្បាយចិត្ត ហើយអាចផ្តោតលើការរៀនសូត្របានល្អ ។ លើសពីនេះនិស្សិតត្រូវតាមដានចិត្តខ្លួនឯងជានិច្ច ថាតើ ខ្លួនកំពុងអង្គុយក្នុងថា្នក់រៀន អាចយល់ឬតាមទាន់មេរៀនគ្រូកំពុងពន្យល់កម្រិតណា?
អ្នកស្រី នុត រត្ថា បានបញ្ជាក់ថា ៖
“ក្នុងនាមជានិស្សិតកុំភ្លេចតួនាទីខ្លួនឯង ពេលរៀននៅក្នុងថ្នាក់ត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ ចេះឆ្លើយឆ្លង ទំនាក់ទំនង ជជែកសួរសំណួរ និងបញ្ជាក់បន្ថែមត្រង់ចំណុចដែលមិនទាន់ច្បាស់ ដើម្បីឱ្យបរិយាកាសក្នុងថ្នាក់កាន់តែគួរឱ្យចង់រៀន ហើយរឿងទាំងនេះសុទ្ធតែអាចធ្វើបានទាំងអស់”

២. កុំគិតលើសពេក ៖ ត្រង់ចំណុចនេះ មិនមែនហាមនិស្សិតគ្រប់គ្នាមិនឱ្យគិតនោះទេ ប៉ុន្តែរឿងសំខាន់និស្សិតត្រូវដឹងពីរបៀបនៃការគិត មានន័យថាគិតឱ្យស៊ីជម្រៅ ប៉ុន្តែមិនមែនគិតបែករវើរវាយ ឬគិតអ្វីដែលលើសពេកនោះទេ ។ ឧទាហរណ៍ពេលដែលលោកគ្រូអ្នកគ្រូដាក់កិច្ចការឱ្យធ្វើរយៈពេលមួយខែ សូមកុំប្រើពេលតែមួយយប់ដើម្បីធ្វើ ទោះបីអាចធ្វើបានក៏ដោយ ព្រោះលទ្ធផលវានឹងធ្លាក់ទៅតាមនោះ ។
“លទ្ធផលជោគជ័យមិនអាចទទួលបានតាមរយៈផ្លូវកាត់ទេ ត្រូវការពេលវេលាជាស្ពានឈានទៅរករឿងដែលយើងប៉ងប្រាថ្នា”
អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា (AMS)
ទន្ទឹមគ្នានេះ អ្នកស្រីបានបន្តថា ជាទូទៅអ្នកដែលមានអំនួតភាគច្រើនជាបុគ្គលមានសក្ដានុពលខ្ពង់ខ្ពស់ ដោយអាងថាខ្លួនគេពូកែ ខ្លួនមានទេពកោសល្យ និងវៃឆ្លាតដាច់គេជាដើម ។ ទាំងនេះជាចំណុចគិតលើសពេកអាចនឹងធ្វើឱ្យមនុស្សភ្លេចខ្លួនឈានរកភាពអន្តរាយ ។ អ្នកស្រីបញ្ជាក់បន្ថែមថា ចំណុចនេះយុវជនសុំកុំគិតលើសពេក កុំគិតថាខ្លួនឯងខ្លាំងពេក ឆ្លាតពេក ពូកែពេក គឺត្រូវធ្វើវាឱ្យមានតុល្យភាព ហើយមានតែការខិតខំប្រឹងប្រែងតស៊ូបន្តិចម្ដងៗទេទើបជាការជោគជ័យដ៏ប្រសើរ ។

៣. កុំគិតថាខ្លួនឯងនៅក្មេង ៖ ក្នុងនាមជានិស្សិតម្នាក់កុំគិតថាខ្លួនឯងក្មេង ត្រូវរំឮកខ្លួនឯងជារឿយៗថា ខ្លួនបានចប់វិទ្យាល័យហើយ ហើយកំពុងសិក្សានៅសាកលវិទ្យាល័យ និងជាមនុស្សពេញវ័យម្នាក់អាចសម្រេចចិត្តបាន ។ យុវជនដែលមានអត្តចរឹកចាស់ទុំ មានភាពច្បាស់លាស់ទាំងគំនិត និងគ្រប់កាយវិការ គឺជាបុគ្គលដែលមានទំនួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួន ។
ស្របគ្នានេះដែរ អ្នកស្រី នុត រត្ថា បានរំឮកទៅកាន់យុវជនចូលរួមសិក្ខាសាលាថា យុវជនត្រូវហ៊ានសាកល្បងធ្វើអ្វីដែលជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និងរៀនចាត់ចែងកាលវិភាគរស់នៅប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពេលវេលាដែលមានក្លាយជាប្រយោជន៍សម្រាប់ខ្លួនឯង ។ គំនិតយល់ថាខ្លួនឯងមានពេលវេលាច្រើន ឬខ្លួនឯងនៅក្មេងខ្ចីពេក អាចឱ្យមនុស្សខាតពេលវេលាផ្ទាល់ខ្លួន ដូចឃ្លាថា ពេលវេលាជាមាសប្រាក់ប្រសិនបើចាយពេលមិនបានត្រឹមត្រូវស្មើនឹងការចាយប្រាក់ខុសខ្ទង់ ៕

សូមជម្រាបថា សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និងវិទ្យាស្ថានមគ្គុទេសនៃសាកលវិទ្យាល័យបញ្ញាសា្រស្តកម្ពុជា សហការជាមួយ The way of life Cambodia និង Buddhism for Education Association បានរៀបចំនិងបង្កើតកម្មវិធី Winning University Life ក្នុងគោលបំណងជួយពង្រីកចំណេះដឹងតម្រង់ទិសដល់យុវជនកម្ពុជាដែលទើបតែបញ្ចប់ថ្នាក់វិទ្យាល័យទី១២ និងនិស្សិត ឱ្យទទួលបានចំណេះដឹងជីវិតបន្ថែម ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យប្រកបដោយគុណភាព ចំណេះដឹងពិតប្រាកដ និងភាពជោគជ័យក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ។ សិក្ខាសាលានេះ មានវាគ្មិនជំនាញជាច្រើនរូបអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ១០០% រៀនជំនាញ វិស្វកម្មឧស្សាហកម្ម ១២០កន្លែង នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2026
ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/03/2023
ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2026
ឱកាសសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់ភាសា នៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រកាសអំពីអាហារូបករណ៍ថ្នាក់ភាសា សិក្សានៅប្រទេសចិន រយៈពេល១ឆ្នាំ។...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































