អ្នកនាំពាក្យ ៖ វិទ្យាស្ថានបច្ចេកទេស ក្រោម​ក្រសួងការងារ ត្រៀមលក្ខណៈ​រួចជាស្រេចសម្រាប់ការបណ្តុះបណ្តាលជំនាញដល់យុវជន

វិទ្យាស្ថានបច្ចេកទេស ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងប្រទេស បានត្រៀម​លក្ខណៈ​រួចជាស្រេចហើយ ដើម្បីស្វាគមន៍​យុវជន​មក​ពីគ្រួសារក្រីក្រ និង​ងាយរងហានិភ័យ ព្រមទាំង​យុវជន​ដែល​ត្រូវការជំនាញ ចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និង​ជាអ្ន​កនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការកម្មវិធីថ្នាក់ជាតិស្តីពីការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ២០២៣ គ្រប់បណ្តាវិទ្យាស្ថានបច្ចេកទេសទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសម្អាតបរិស្ថានជុំវិញទីធ្លារសាលារបស់ខ្លួនឱ្យមានរបៀបរៀបរយដើម្បីស្វាគមន៍បងប្អូនដែលជាយុវជនដែលមកចុះឈ្មោះ ក៏ដូចជាចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។

ឯកឧត្តមមានប្រសាសន៍ថា ការធ្វើអនាម័យ និងពលកម្មជាកិច្ចការល្អសម្រាប់សោភ័ណ្ឌភាព និងបរិស្ថានមិនថានៅក្នុងផ្ទះសម្បែង ឬទីកន្លែងធ្វើការ ឬសាលារៀន ឬទីសាធារណៈដែលមនុស្សម្នាក់ៗត្រូវអនុវត្តជាប្រចាំ ហើយនេះជាទម្លាប់ល្អ និងជាគម្រូរដល់មនុស្សទូទៅ ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់យុវជនសូមមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីប្អូនៗមានចំណេះជំនាញមួយច្បាស់លាស់ក្នុងជីវិត និងមានឱកាសការងារធ្វើល្អ ចំណូលសមរម្យ ។ ជាពិសេសប្អូនៗមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺចូលរៀនមិនបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ០០០០ រៀលថែមទៀត ។ នេះជាឱកាសមាសដែលរាជរដ្ឋាភិបាលផ្តល់ជូនយុវជន និងគិតគូរដល់អនាគតយុវជន និងប្រជាជន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...