ភ្នំពេញ – ការបំបៅកូនដោយទឹកដោះម្តាយ គឺជាមធ្យោបាយបង្កើតចំណងមេត្រីភាពរវាងម្តាយ និងកុមារ ដែលវាពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងការលូតលាស់របស់កុមារនៅដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេ ។ ទន្ទឹមគ្នានេះ បន្ទប់សម្រាប់បំបៅដោះកូននៅកន្លែងធ្វើការ អាចជួយគាំទ្រឱ្យម្តាយយកឈ្នះឧបសគ្គនានាដែលប្រឈមក្នុងការបំបៅកូនដោយទឹកដោះម្តាយបាន។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោកជំទាវសាស្រ្តាចារ្យ ទុង រដ្ឋាវី ទីប្រឹក្សាជាន់ខ្ពស់ក្រសួងសុខាភិបាល នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់បំបៅដោះកូននៅក្នុងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនិវានុវត្តន៍ កាលពីពេលថ្មីៗនេះ។
លោកជំទាវសាស្រ្តចារ្យ ទុង រដ្ឋាវី មានប្រសាសន៍បន្ថែមថា សព្វថ្ងៃនេះ ស្ត្រី និងនិយោជិត ចំណាយពេលវេលាភាគច្រើនរបស់ពួកគេនៅកន្លែងធ្វើការ។ ដោយហេតុនេះ កន្លែងធ្វើការបានក្លាយទៅជាតួអង្គសំខាន់សម្រាប់អាហារូបត្ថម្ភ និងសុខភាពរបស់មាតា និងកុមារ និងសម្រាប់និយោជិតទូទៅ។

ទីប្រឹក្សាជាន់ខ្ពស់ក្រសួងសុខាភិបាល បន្តថា ការបង្កើតឱ្យមានបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការក៏ផ្ដល់ផលប្រយោជន៍ដល់ការវិនិយោគផងដែរ ដោយសារម្តាយ ស្ត្រី និងនិយោជិតមានសុខភាពល្អ និងភាពរីករាយជាងមុន កាត់បន្ថយការផ្លាស់ប្តូរនិយោជិតញឹកញាប់។ លើសពីនេះ ជួយឱ្យនិយោជកចំណាយតិចលើការជ្រើសរើសបុគ្គលិកថ្មីមកជំនួស និងចំណាយលើការបណ្តុះបណ្តាលដល់បុគ្គលិកថ្មី កាត់បន្ថយអត្រាអវត្តមានការងារ បង្កើនក្រមសីលធម៌ និងផលិតភាពការងារ ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់និយោជិតទៀតផង។
លោកជំទាវសាស្រ្តចារ្យ ទុង រដ្ឋាវី
“បន្ទប់សម្រាប់បំបៅដោះកូន ពុំមែនផ្ដល់ប្រយោជន៍សម្រាប់តែបុគ្គលិកជាស្ត្រី ឬម្តាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់នូវសុខភាព និងការអភិវឌ្ឍន៍សម្រាប់កុមារ ដោយអនុញ្ញាតឱ្យម្ដាយអាចបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងបន្តបំបៅកូនដោយទឹកដោះម្តាយព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់និយោជក និងក្រុមការងារទាំងមូលទៀតផងដែរ”

លោក ហ៊ូ ក្រើន តំណាងអង្គការហេឡែនខេលល័រ មានប្រសាសន៍ផងដែរថា ការរៀបចំបន្ទប់បំបៅដោះកូន គឺជាផ្នែកមួយដ៏សំខាន់សម្រាប់គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ ដោយក្នុងនោះ ទី១ វាបានបង្កបរិយាកាសងាយស្រួលដល់បុគ្គលិកស្ត្រីអាចបន្តបំបៅដោះកូនតទៅទៀតបន្ទាប់ពីត្រឡប់មកធ្វើការវិញ, ទី២ ផ្ដល់លទ្ធភាពដល់ស្ត្រីមានកន្លែងច្របាច់ ឬបូមទឹកដោះរក្សាទុកដើម្បីបំបៅកូន, ទី៣ មានបន្ទប់ និងសម្ភារៈអប់រំសម្រាប់ម្តាយអានដើម្បីស្វែងយល់ពីអត្ថប្រយោជន៍ នៃទឹកដោះម្តាយ អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ, និងទី៤ បង្កើនការអនុវត្តន៍ល្អៗនៅកន្លែងការងារ។
លោក ហ៊ូ ក្រើន
“ការបំបៅដោះកូនដោយទឹកដោះម្តាយពិតជាបានរួមចំណែកកាត់បន្ថយអត្រាមរណៈភាពរបស់មាតា ទារក និងកុមារ និងជួយឱ្យកុមារមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវាងវៃ ហើយកម្ពុជាប្ដេជ្ញាចិត្តក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់៦ខែ ឱ្យបានដល់អត្រា ៨៥% នៅឆ្នាំ២០៣០”
គួរជម្រាបជូនថា ដើម្បីចូលរួមអនុវត្តការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបានអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឱ្យបាន ៨៥% នៅត្រឹមឆ្នាំ២០៣០, អង្គការ ហេឡែន ខេលល័រ ក្រោមជំនួយរបស់គម្រោង GIZ MUSEFO សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូឯកជនកំពុងរៀបចំដំណើរការសាកល្បងការអនុវត្តគម្រោងលើកកម្ពស់អាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារ នៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការ។ គម្រោងនេះនឹងផ្តល់ជាវេទិកាមួយដល់ស្ត្រីដើម្បីពួកគេមានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ផ្សេងៗដូចជាការអប់រំអាហារូបត្ថម្ភ និងអនាម័យ ការអប់រំការចិញ្ចឹមទារកនិងកុមារ ការប្រឹក្សាលើរបបអាហារ និងសុខភាពរបស់ស្ត្រី និងច្បាប់ការងារ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2023
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជនដោយឥតគិតថ្...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/04/2026
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2025
ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2023
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































