សម្តេចធិបតី លើកទឹកចិត្តឱ្យបងប្អូនកម្មករ និយោជិត ចូលរៀនជំនាញបន្ថែមដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតមកពីបណ្តារោងចក្រក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានលើកទឹកចិត្តដល់បងប្អូន រៀនជំនាញបន្ថែមដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ។

សម្តេចធិបតីមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលយុវជន១លាន៥សែននាក់ បើនិយាយទៅ​គឺផ្តោត​ទៅលើ​បងប្អូន​កូនចៅប្រជាពលរដ្ឋក្រីក្រ និង​ងាយរងហានិភ័យ ប៉ុន្តែជាមួយគ្នានេះ បងប្អូនកម្មករកម្មការិនី បងប្អូន​នៅ​ក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ទទួលបានការបណ្តុះបណ្តាលនេះដែរ។ តាមប្រសាសន៍របស់សម្តេចធិបតី នៅក្នុងរោងចក្រមួយបងប្អូនមិនបាច់ប្ដូរការងារក៏ដោយ តែបងប្អូនក៏អាចទទួលបណ្ដុះបណ្ដា លបន្ថែមនៅមុខជំនាញដើម្បីឡើងតួនាទី ឡើងសមត្ថភាព ឡើងប្រាក់ខែរបស់ខ្លួន ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា ការបណ្ដុះបណ្ដាលនេះគឺមិនបង់លុយទេ។

ជាមួយគ្នានេះ សម្តេចធិបតីក៏​បានណែនាំដល់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកម្មវិធីបណ្តុះបណ្តាល​ប្រកបដោយភាពបត់បែន ពោលគឺផ្តល់ភាពងាយស្រួលដល់បងប្អូនកម្មករនិយោជិតអាចទទួលបានការបណ្តុះបណ្តាល​ដូចជាថ្ងៃចុងសប្តាហ៍ ឬក៏​ការសិក្សានៅពេលយប់ជាដើម។

បើតាមប្រសាសន៍បញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការបណ្តុះបណ្តាល​មានមុខជំនាញចំនួន៣៨ នៅក្នុងវិស័យចំនួន១០ដែលបងប្អូនអាចជ្រើសរើសបាន​​​ រួមមាន ៖ វិស័យសំណង់, អគ្គិសនី, អេឡិចត្រូនិច, បរិក្ខាក្តៅត្រជាក់, មេកានិកទូទៅ, មេកានិករថយន្ត, កសិកម្ម, កសិឧស្សាហកម្ម, ធុរកិច្ច និង​បច្ចេកវិទ្យាព័ត៌មាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...