សម្តេចធិបតី ៖ ការអប់រំនៅសាលា និងការអប់រំនៅផ្ទះ ជាកត្តាសំខាន់ដើម្បីជួយលុបបំបាត់ឥទ្ធិពលសង្គមខាងក្រៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការអប់រំនៅសាលា និងអប់រំនៅផ្ទះ ជាកត្តាសំខាន់ដើម្បីជួយលប់បំបាត់ឥទ្ធិពលសង្គមខាងក្រៅ។ សម្តេចវរធិបតី លើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុប​ការងារអប់រំ យុវជន និងកីឡា ឆ្នាំ​សិក្សា​២០២២-២០២៣ និងទិសដៅ​ឆ្នាំ​សិក្សា​២០២៣-២០២៤ ។

បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការអប់រំ មានចំនួន៣ប្រភេទ គឺការអប់រំនៅផ្ទះ ការអប់រំនៅសាលា និងការអប់រំនៅក្នុងសង្គម។ សម្តេចបន្តថា ប្រសិនបើសាលារៀនមានលោកគ្រូ អ្នកគ្រូ និងនៅផ្ទះមានឪពុកម្ដាយឯកភាពគ្នាពង្រឹងការអប់រំ នោះកត្តាសង្គមខាងក្រៅនឹងមិនអាចមានឥទ្ធិពលមកលើសិស្សានុសិស្ស ឬកូនៗបានឡើយ។

ការអប់រំនៅសាលា ទាមទារការចូលរួមពីលោកគ្រូ អ្នកគ្រូ។

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សង្កត់ធ្ងន់ថា ការអប់រំរបស់ឪពុកម្ដាយ និងគ្រូង្រៀន ជាកត្តាកំណត់តម្លៃក្នុងខ្លួនមនុស្ស។ នេះមានន័យថា ប្រសិនបើមនុស្សម្នាក់ៗមានតម្លៃមួយច្បាស់លាស់ ដឹងថាអ្វីខុស អ្វីត្រូវ នោះយើងនឹងចេះយកគំរូតាមតែលើចំណុចល្អ ហើយចំណុចមិនល្អ មិនយកតាម ប៉ុន្តែបើមិនស្គាល់តម្លៃច្បាស់គឺពិបាក។

ជាមួយគ្នានេះដែរ សម្តេចធិបតី ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធធ្វើយ៉ាងណាបង្កើនការគាំទ្រគ្នារវាងឪពុកម្ដាយ សហគមន៍ សាលារៀន គ្រូបង្រៀន ដែលហៅថា ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីអប់រំមនុស្ស ដោយរដ្ឋតំណាងឱ្យសាលា ចូលរួមគាំទ្រពីមន្ទីរអប់រំ ការិយាល័យអប់រំ ចំណែក សហគមន៍ សំដៅលើមាតាបិតាសិស្ស ប្រជាពលរដ្ឋ សហការរួមគ្នាលើកកម្ពស់វិស័យអប់រំ។

ការអប់រំនៅផ្ទះ ទាមទារការចូលរួមពីឪពុកម្ដាយ។

គួរជម្រាបជូនថា ការបង្កើតទំនាក់ទំនងល្អរវាងមាតាបិតាសិស្ស និងគ្រូបង្រៀន ត្រូវគេមើលឃើញថា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​បរិយាកាស​អប់រំ និង​គាំទ្រ​ដល់​ការ​សិក្សា​របស់​សិស្ស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង តាមរយៈការជួយគ្នាទៅវិញទៅមក​ក្នុងការអប់រំសិស្ស ក៏​ដូចជាការលើកទឹកចិត្តកូនៗ​ឱ្យ​ខិតខំរៀនសូត្រជាដើម សំដៅ​ដល់​ការ​បង្កើន​ធនធានមនុស្ស​ជំនាន់​ថ្មី ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។