ក្រសួងអប់រំ ណែនាំគ្រប់គ្រឹះស្ថានមធ្យមសិក្សារក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ អំឡុងពេលរៀបចំសង្ក្រាន្តឆ្នាំថ្មី

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃពុធ (៣ មេសា) បានចេញសេចក្តីណែនាំមួយ​ទៅ​កាន់​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ និង​ឯកជនទាំងអស់ ឱ្យ​រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ អំឡុង​ពេលរៀបចំ​សង្រ្កាន្ត​ឆ្នាំថ្មីនៅ​តាមគ្រឹះស្ថានរបស់ខ្លួន។ ការណែនាំនេះ គឺក្រោយសង្កេត​ឃើញ សិស្សានុសិស្ស​នៅ​តាម​គ្រឹះស្ថាន​មធ្យមសិក្សា​មួយ​ចំនួនបាន និង​កំពុងលេងល្បែង ដែលមិន​មែនជា​ល្បែង​ប្រជាប្រិយខ្មែរ រួមមាន លេង​បាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅជាដើម ដោយ​គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំង​គ្មានសុវត្ថិភាព។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ​យុវជន និងកីឡា មានប្រសាសន៍ថា ការដែល​ក្រសួងអប់រំចេញសេចក្ដីណែនាំ ដល់គ្រប់គ្រឹះស្ថានមធ្យមសិក្សារក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ អំឡុងពេលរៀបចំសង្ក្រាន្តឆ្នាំថ្មី គឺក្នុងគោលបំណងដើម្បីធានា សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងការរក្សាសេចក្ដីថ្លៃថ្នូរសម្រាប់កុមារ សិស្សានុសិស្ស និងសង្គមទាំងមូល។

ការលេងល្បែងប្រជាប្រិយនៅសាលារៀន

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា សន្តិភាពដែលកម្ពុជាមាន អនុញ្ញាតិឱ្យកម្ពុជាមានការអភិវឌ្ឍ ហើយអនុញ្ញាតិឱ្យប្រជាជន និងយុវជនខ្មែរ អាចអបអរសាទរទិវាចូលឆ្នាំប្រពៃណីខ្មែរ និងការរៀបចំសង្រ្កានជារៀងរាល់ឆ្នាំ ហើយឆ្លៀតឱកាសលេងល្បែងប្រជាប្រិយដែលជារបស់ខ្មែរ។ លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បន្តថា ការលេងសប្បាយនេះ ក៏ត្រូវនាំមកជាមួយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ គិតគូរអំពីអ្នកជុំវិញខ្លួន និងផលប៉ះពាល់នានាផងដែរ។

យុវជន និងសិស្សានុសិស្សកម្ពុជាត្រូវមានការប្រុងប្រយ័ត្នក្នុងការចូលរួម ធ្វើយ៉ាងណារក្សាសណ្ដាប់ធ្នាប់ ជៀសវាងផលប៉ះពាល់ដល់មនុស្សជុំវិញខ្លួន ហើយរក្សាឱ្យបាននូវសុខសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូររបស់ខ្លួនឯង

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ​យុវជន និងកីឡា
ការលេងល្បែងប្រជាប្រិយនៅសាលារៀន

បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ដើម្បីទប់ស្កាត់ និងចៀសវាង បញ្ហាកើតឡើងដោយមិនបានត្រៀមទុក ព្រមទាំងធានាបាននូវភាពថ្លៃថ្នូរ សុខសុវត្ថិភាពដល់សិស្សានុសិស្ស ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រប់គ្រឹះស្ថានមធ្យមសិក្សា ដូចជា ៖ ១. ហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ គ្មានសុវត្ថិភាព និងបង្កឱ្យមានគ្រោះថ្នាក់ដូចជា លេងបាញ់ទឹក ជះទឹក តប់ស្បោងទឹក លាបម្សៅ ។ល។

២. គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ត្រូវរៀបចំបែងចែកការទទួលខុសត្រូវតាមថ្ងៃ តាមវេនដើម្បីជួយសម្របសម្រួល ឱ្យសិស្សានុសិស្សបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាព។ ៣. ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗ និង ៤. សហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីផ្តល់ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...