សម្តេចធិបតីលើកទឹកចិត្ត​ដល់បេក្ខជនប្រឡងបាក់ឌុប​ដែលមិនទទួលបានលទ្ធផលល្អ កុំបោះបង់ចោលការសិក្សា

ឆ្លៀតក្នុង​ឱកាសជួបសំណេះសំណាល​ជាមួយបេក្ខជននិទ្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៌អន្តរជាតិ​ជ្រោយចង្វា នាព្រឹក​ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពជា បានលើកទឹកចិត្ត​ដល់បេក្ខជន​ដែលមិនទទួលបានលទ្ធផលល្អ សូមកុំបោះបង់ចោល​ការ​សិក្សា ព្រោះផ្លូវ​នៅ​វែងឆ្ងាយ ដែលត្រូ​វដើរ​ទៅមុខទៀត។

សម្តេចធិបតីមានប្រសាសន៍ថា ក្មួយៗ​ដែលស្ថិត​នៅ​ក្នុងជំនាន់នេះ គឺមានឱកាសច្រើន ក្នុងនោះអ្នកដែលជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប អាចបន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា មិន​ថាតែនៅ​រាជធានីភ្នំពេញនោះទេ តែក៏អាច​បន្ត​ការ​សិក្សា​នៅ​តាម​បណ្តាខេត្តផ្សេងៗបាន ។ ហើយ​សម្រាប់​ក្មួយៗដែលបានជាប់ ក៏​អាចរៀនថ្នាក់បរិញ្ញាបត្ររង ឬរៀនឡើងវិញ​ដើម្បីប្រឡង​បាក់ឌុបនៅឆ្នាំក្រោយ។

ខ្ញុំលើកទឹកចិត្តដល់ក្មួយៗដែលមិនបានជាប់ឆ្នាំនេះ… យើងបានខិតខំរៀនសូត្រ១២ឆ្នាំ ហើយយើងបានទៅប្រឡង លទ្ធផលមិនបានដូចចិត្តរបស់យើង ប៉ុន្តែកុំអស់សង្ឃឹម កុំបោះបង់ចោល ផ្លូវនៅវែងឆ្ងាយ ដើរទៅមុខ…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សូមរម្លឹកថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រឡង សញ្ញាបត្រម​ធ្យ​ម​សិ​ក្សា​ទុ​តិ​យ​ភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ ចប់សព្វគ្រប់ដោយជោគជ័យ។ ក្នុង​ការ​ប្រឡ​ងលើ​ក​នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងចំនួន ១៣៧៤១២ នាក់ ស្រី ៥៣,៣២ ភាគរយ, បេក្ខ​ជ​ន​បានមកប្រឡងចំនួន ១៣៥០៧២ នាក់ ស្រី ៥៣,៥៦ ភាគរយ និងបេក្ខជន បា​នប្រ​ឡ​ង​ជា​ប់​ស​រុប ៩៨៤៦០ នាក់ ស្មើនឹង ៧២,៨៩% នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ ក្នុងនោះ បេ​ក្ខ​ជ​នទទួលបាន៖ ១. និទ្ទេស A ចំនួន ១ ៦៧៣ នាក់ ស្រី ៩៤៧ នាក់, ២. និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ ស្រី ៤ ១៦៦ នាក់, ៣. និទ្ទេស C ចំនួន ១៨ ៣០៨ នាក់ ស្រី ១១ ៥១៩ នាក់, ៤. និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ ស្រី ២០ ៣២១ នាក់ និង ៥. និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់ ស្រី ១៩ ៥៣៩ នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...