សម្តេចតេជោមានមោទនភាពចំពោះដំណើរការប្រឡងបាក់ឌុប គ្មានការរារាំងពីជំងឺកូវីដ-១៩

កោះកុង – ក្នុង​ពិធី​បើក​ការ​ដ្ឋានសាងសង់ និង​លើក​កម្រិតគុណភាព​ផ្លូវជាតិលេខ​៤៨ នៅព្រឹកថ្ងៃចន្ទ​នេះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា បាន​កោត​សរសើរ និង​មានមោទនភាពចំពោះ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុបឆ្នាំ​២០២១ កន្លងទៅ បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​រំខានពីជំងឺកូវីដ-១៩ ។

សម្តេចតេជោ​ មានប្រសាសន៍ថា ដំណើរ​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​កន្លងទៅនេះ ក្នុង​ចំណោម​បេក្ខជន​ចំនួនជាង ១១ម៉ឺននាក់ ​រកឃើញករណីឆ្លង​ជំងឺកូវីដ-១៩ ​តែ​ចំនួន ០៣ករណីប៉ុណ្ណោះ ដោយ​ក្នុង​នោះបេក្ខជនជាកីឡាកទើបត្រឡប់មកពីការប្រកួតនៅក្រៅប្រទេសចំនួន ០២នាក់ និង​ម្នាក់ទៀត​នៅ​ខេត្ត​បាត់ដំបង ។ ​ជាមួយ​គ្នា​នេះ បេក្ខជន​ដែល​រកឃើញ​មាន​វិជ្ជមាន​កូវីដ-១៩ នៅ​តែ​អាច​បន្ត​​ប្រឡង​បានជាធម្មតា ដោយដាក់​ឱ្យ​ប្រឡង​ដាច់ដោយ​ឡែក ។

– សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា

“ខ្ញុំសប្បាយចិត្តជាងគេគឺនៅពេលប្រឡងបាក់ឌុប… កូនសិស្សជាង ១១ម៉ឺននាក់ ! ករណីឆ្លង​កូវីដ មានតែបីករណីប៉ុណ្ណោះ ពីរករណី​គឺការនាំចូលមកពីការប្រកួតនៅក្រៅប្រទេស គឺចាត់តាំងឱ្យប្រឡងនៅមន្ទីរពេទ្យតែម្តង ! មួយ​ទៀតគឺនៅបាត់ដំបង ប៉ុន្តែយើងនៅតែចាត់តាំងឱ្យប្រឡងបាន ដោយឱ្យ​អ្នកដែលកើតកូវីដមានបន្ទប់ដាច់ដោយ​ឡែកពីគេ”

ជាមួយ​គ្នា​នេះ បើ​តាម​របាយការណ៍​របស់ឯកឧត្តម​ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា ផ្ញើជូន​សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏​បាន​ឱ្យ​ដឹងដែរថា សម្រាប់គណៈមេប្រយោគចំនួនជាង ៨ពាន់នាក់​ដែល​ក្រសួងបាន​​អញ្ជើញ​មក​ធ្វើ​អត្រាកំណែ ក្រសួងបានរកឃើញ​គណៈមេប្រយោគ​កំណែ​តែ​ ៩នាក់​ប៉ុណ្ណោះ​ មាន​វិជ្ជមាន​កូវីដ-១៩ ។

ក្នុង​ឱកាស​បិទ​បញ្ចប់​ការ​ប្រឡង​បាក់ឌុប កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២១កន្លងទៅនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា បានលើកឡើងថា បញ្ហាកូវីដ-១៩ មិនបានធ្វើឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រអាក់រអួលនោះទេ ថែមទាំងឱ្យស្ថានភាពក្នុងមណ្ឌលប្រឡងល្អជាងឆ្នាំមុនៗ ។

– ឯកឧត្តម ហង់ជួន ណារ៉ុន

“ការព្រួយបារម្ភកន្លងមកនេះ ដែលយើងព្រួយបារម្ភខ្លាចថា ការប្រឡងអាចបង្កើតឱ្យមានបញ្ហាផ្សេងៗ ជាពិសេសយើងខ្លាចថា ភាពរអាក់រអួលនៃជំងឺកូវីដ គឺមិនមានកើតឡើងនោះទេ ។ មិនមានបញ្ហានេះដោយសារតែការដាក់ចេញវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការលើកកម្ពស់វិធានការសុខាភិបាល ៣កុំ ៣ការពារ គឺបង្កលក្ខណៈឲ្យការប្រឡងលើកនេះ ដំណើរការល្អជាងឆ្នាំមុនៗ”

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២១ បានប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី២៧ – ២៨ ខែធ្នូកន្លងទៅ មានបេក្ខជនចុះឈ្មោះប្រឡងសរុបជាង ១១ម៉ឺននាក់ ក្នុងនោះស្រីមានជាង ៦ម៉ឺននាក់ ដោយ​មានមណ្ឌលប្រឡងចំនួន ២០៤មណ្ឌល ចែកចេញជា ៤,៦១៦ បន្ទប់ ក្នុងនោះបេក្ខជនអវត្តមានសរុប ៤,៤៣០ នាក់ (ស្រី ១, ៨២៧ នាក់) ត្រូវជា ៣,៨៨ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។