សម្តេចនាយករដ្ឋមន្រ្តី ៖ រៀនអ្វីក៏ដោយ រៀនឱ្យចេះ ឱ្យប្រាកដ ជំនាញអ្វីក៏មានតម្លៃដែរ

នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីជួបសំណេះសំណាល​ជាមួយ​ជាបេក្ខជននិទ្ទេស A សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានលើកទឹកចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ដែលបានប្រឡងជាប់ សូមបន្តការ​សិក្សា​នៅ​កម្រិត​ឧត្តមសិក្សា ឬគ្រឹះស្ថាន​បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបន្ត​ខិតខំប្រឹងប្រែងរៀននូវ​មុខជំនាញដែលខ្លួនបានជ្រើសរើស ដើម្បីក្លាយ​ជាធនធានមនុស្ស​ដ៏រឹងមាំ​សម្រាប់គ្រួសារ ពលរដ្ឋ​សាកល និង​សម្រាប់មាតុភូមិជាទីស្នេហា នៃយើងទាំងអស់គ្នា សំដៅរួមចំណែកជំរុញសន្ទុះ​នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ឱ្យ​ឈានសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។

សម្តេចធិបតី​មានប្រសាសន៍ថា នៅផ្លូវបំបែកមួយនេះ មានក្មួយៗជាច្រើនពិបាកក្នុងការសម្រេចចិត្ត ហើយបានចោទជាសំណួរថា ជំនាញណា ល្អជាងជំនាញណា? សម្តេចធិបតីលើកឡើងថា គ្មានជំនាញណាអាក្រក់នោះទេ ហើយ​ក៏​គ្មានជំនាញណាល្អជាងជំនាញណាដែរ គឺអាស្រ័យ​លើអ្វីដែលយើងចង់បាន ក៏​ដូចជាទិសដៅ ពោលគឺរៀនអ្វីក៏ដោយ រៀន​ឱ្យចេះ ឱ្យប្រាកដ។

…វាគ្មានជំនាញណាអាក្រក់ទេ ហើយ​គ្មានជំនាញណាល្អជាងជំនាញណាទេ អាស្រ័យលើអ្វីដែលយើងចង់បាន…ចេះអីក៏ដោយ​ឱ្យ​តែប្រាកដ អ្វីក៏មានតម្លៃដែរ ការងារទាំងអស់គឺការងារថ្លៃថ្នូរ…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចធិបតី ក៏បានផ្តល់ដំបូន្មានដល់សិស្សានុសិស្សទាំងអស់គួររៀនដោយផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង ។ សម្តេចបញ្ជាក់ថា សញ្ញាបត្រ និង​សញ្ញាឃើញ គឺត្រូវដើរជាមួយគ្នា ក្នុងនោះសញ្ញាបត្រជួយ​បើកទ្វារ​ឱ្យ​ក្មួយៗចូល ប៉ុន្តែសញ្ញាឃើញ គឺជាអ្វីជួយ​ឱ្យ​ក្មួយឡើងកាំជណ្តើរបាន។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានផ្តល់អានុសាសន៍ ដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាព បង្កើតកម្មវិធី និង​សេវាប្រឹក្សា​យោបល់ដល់សិស្សានុសិស្ស និង​និស្សិត នៅក្នុងការតម្រង់ទិសការ​ជ្រើសរើសអាជីព និង​មុខជំនាញ នៅតាមវិទ្យាល័យ និង​គ្រឹះស្ថាន ឧត្តមសិក្សា​ដើម្បីជួយ តម្រង់ទិសនៃការសិក្សា របស់សិស្សានុសិស្ស​សំដៅបង្រួមឱ្យបានជាអប្បរមា នូវគម្លាត​ចំពោះការផ្គត់ផ្គង់ជំនាញ និង​តម្រូវការជំនាញនៅក្នុងទីផ្សារការងារនៅកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...