សម្តេចនាយករដ្ឋមន្រ្តី ៖ ការបណ្តុះបណ្តាលជំនាញធ្វើ​យ៉ាងណាឱ្យស្របទៅនឹងស្ថានភាពភូមិសាស្រ្តមូលដ្ឋាន

សម្រាប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ទៅដល់យុវជន ក៏​ដូចជាបងប្អូនប្រជាពលរដ្ឋ ចំនួន១លាន៥សែននាក់ ដែលគ្រោងនឹងប្រកាស​ឱ្យ​អនុវត្ត​នៅពេលដ៏​ខ្លីខាងមុខនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ គួរធ្វើ​​ឱ្យចំគោលដៅ ពោលគឺធ្វើ​យ៉ាងណាឱ្យ​ស្របទៅនឹងស្ថានភាពភូមិសាស្រ្តមូលដ្ឋាន។

ក្នុងជំនួបជាមួយបងប្អូនកម្មករ និយោជិត ជិត២ម៉ឺននាក់នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គួរតែឆ្លើយតបទៅនឹងមូលដ្ឋាន ដើម្បីប្រជាពលរដ្ឋ​ ក៏​ដូចជាយុវជនពេលរៀនចប់ ពួកគេអាចធ្វើការងារនៅមូលដ្ឋានរបស់ពួកគេបាន ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលខំរុញការងារឱ្យ​ដល់មូលដ្ឋានដូច្នោះដែរ ។

ឧទាហរណ៍នៅពោធិ៍សាត់ ដែលគ្រោងតម្លើងរោងចក្រមានបច្ចេកវិទ្យា យើងបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាសម្រាប់រោងចក្រនៅទីនោះ… យើង​ខំរុញការងារឱ្យដល់មូលដ្ឋាន ដើម្បីអ្នកមូលដ្ឋាន អញ្ចឹងការបណ្តុះបណ្តាលរបស់យើង​ឱ្យចំស្របជាមួយនឹងការងារ…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញស្របតាមភូមិសាស្រ្តមូលដ្ឋាន គឺលើកទឹកចិត្តដល់អ្នក​នៅមូលដ្ឋាន ក៏​ដូចជា​ខេត្តនៅជុំវិញ ដោយ​ពួកគាត់មិនចាំបាច់ចល័តច្រើន នៅក្បែរផ្ទះងាយស្រួល មិនចាំបាច់ចំណាយថ្លៃផ្ទះជួល នៅក្បែរឪពុកម្តាយ ហើយ​អាចរក្សា​កម្លាំងនៅ​មូលដ្ឋានបានទៀត។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏​បានណែនាំដល់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ត្រូវមានសមត្ថភាព គុណភាព ផលិតភាព និង​ឥរិយាបទការងារល្អ ដោយ​ឈរលើទិសដៅ ចប់ ចេះ មានការងារ។

គួរជំរាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១លាន៥សែននាក់ ដែល​គ្រោងនឹង​ប្រកាស​ឱ្យ​អនុវត្ត​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ។ ក្នុងនោះបើតាម ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានជំនាញចំនួន៣៨ នៅក្នុងវិស័យចំនួន១០ ដែលក្រសួងការងារ​នឹង​ផ្តោត​ធ្វើការបណ្តុះបណ្តាល ខណៈការវាយតម្លៃបានរកឃើញថា វិស័យទាំងនោះ​កំពុងមានតម្រូវការខ្លាំង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...