សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តប្រជាពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីធានាកម្រិតតុល្យភាពធនធានមនុស្សនៅឆ្នាំ២០៥០

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ និយោជិត ចំនួន ១៨ ១០៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ​ ទី១៩ កញ្ញា​ ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកទឹកចិត្តដល់ប្រជាពលរដ្ឋយកកូនឱ្យបានច្រើន ខណៈពិភពលោកកំពុងមានកង្វះខាតយុវជនជំនាន់ក្រោយ ស្របពេលការព្យាករណ៍រកឃើញថា នៅឆ្នាំ២០៥០កម្ពុជានឹងមានមនុស្សវ័យចាស់ច្រើន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បើតាមរបាយការណ៍របស់ក្រសួងផែនការបានព្យាករណ៍ថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានមនុស្សចាស់ច្រើន​នៅឆ្នាំ២០៥០។ ស្របគ្នានេះ សម្ដេចធិបតី ក៏បានស្នើឱ្យក្រសួងផែនការ និងក្រសួងពាក់ព័ន្ធទាំងអស់គិតគូរ និងពិនិត្យពិនិត្យមើលទិន្ន័យឡើងវិញ ប្រសិនមានភាពប្រាកដប្រជាចាប់ផ្ដើមវាយតម្លៃដោយត្រូវគិតគូរអំពីក្របខណ្ឌគោលនយោបាយប្រជាសាស្រ្តឡើងវិញ ព្រោះ២៧ឆ្នាំទៀតមិនយូរទេ ដើម្បីកុំឱ្យដល់ពេលនោះ កម្ពុជាចាប់ផ្ដើមបង្កើនសេដ្ឋកិច្ចខ្លាំង ស្រាប់តែប្រជាពលរដ្ឋចាប់ផ្ដើមមានអាយុច្រើន (មនុស្សចាស់) អ្នកកើតថ្មីតិច (មនុស្សវ័យក្មេង) ។

«ខ្ញុំគិតថាក្មេងៗរបស់យើងកម្លាំងនៅពេញនៅឡើយ អាចយកកូនច្រើនបាន តែយើងត្រូវគិតអំពីតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងប្រជាជន»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា បន្ថែមថា ប្រសិនជាត្រូវឱ្យប្រជាពលរដ្ឋកើនច្រើន គឺត្រូវចាប់ពីពេលនេះទៅ ដោយមិនរង់ចាំដល់ឆ្នាំ២០៥០មកដល់នោះឡើយ ព្រោះពេលនោះមិនមានអ្នកចង់មានកូនទេ គឺទី១. តម្លៃនៃការចិញ្ចឹមថ្លៃ និងទី២. របៀបរបបនៃការរស់នៅមិនចង់មានកូនច្រើន ។ ស្របគ្នានេះ នៅប្រទេសសឹង្ហបុរី ប្រទេសជប៉ុន ចំនួនមនុស្សចាប់ផ្ដើមថយចុះ ហើយប្រទេសបារាំង ចង់បង្កើនអាយុប្រជាជនចូលនិវត្តន៍ ព្រោះដោយសារអស់កម្លាំងពលកម្ម។ ដោយឡែក ប្រទេសចិនមានប្រជាជនច្រើន ប៉ុន្តែប្រជាជនវ័យចាស់ក៏ច្រើន ដោយសារពីដើមកំណត់យកកូនតែមួយ ប៉ុន្តែនៅពេលរដ្ឋាភិបាលអនុញ្ញតិឱ្យប្រជាជនមានសិទ្ធិយកកូនពីរឬកូនបី ក៏អត់មានអ្នកចង់បានកូនច្រើន។  

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា តាមរយៈបទពិសោធន៍ទាំងមុន ទាំងក្រោយរបស់បណ្ដាប្រទេសជិតខាង កម្ពុជាចាំបាច់ត្រូវគិតគូរអំពីគោលនយោបាយដោយព្យាករណ៍ទុកឱ្យហើយ ដើម្បីធានាកម្រិតតុល្យភាពធនធានមនុស្ស កុំឱ្យហួសសមត្ថភាពចិញ្ចឹម ប៉ុន្តែកុំឱ្យដល់ពេល ២៥ឆ្នាំទៅ៣០ឆ្នាំក្រោយចាប់ផ្ដើមថយកម្លាំងពលកម្ម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...