សម្តេចធិបតីលើកទឹកចិត្តគ្រឹះស្ថានឧត្តមសិក្សា​ទាំងអស់ បន្ត​លើក​កម្ពស់​គុណភាពអប់រំ បណ្តុះបណ្តាលនៅ​កម្រិត​ឧត្តមសិក្សា​ឱ្យ​កាន់តែប្រសើរ ស្របតាមចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០

ក្នុងឱកាស​ចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធាន​មនុស្ស នាព្រឹកថ្ងៃទី២៦ ធ្នូ ឆ្នាំ​២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានលើកទឹកចិត្ត​ដល់គ្រឹះស្ថានឧត្តមសិក្សា​ទាំងអស់ បន្ត​ចូលរួម​លើក​កម្ពស់​គុណភាពអប់រំ បណ្តុះបណ្តាល​នៅ​កម្រិត​ឧត្តមសិក្សា​ឱ្យ​កាន់តែប្រសើរ​ឡើងថែមទៀត ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​កសាង​មូលធន​មនុស្ស​ឱ្យ​កាន់តែខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជាការពិត គ្រឹះស្ថានអប់រំគឺជាថ្នាលបណ្តុះធនធានបញ្ញាញាណ, បណ្តុះមនសិការស្នេហាជាតិ និងបណ្តុះ​លក្ខ​ណៈ​សម្បត្តិសមស្របដល់យុវជនគ្រប់ៗជំនាន់ ឱ្យក្លាយជាសសរ​ទ្រូង និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងយុគនៃការកសាងកំណើន សេដ្ឋកិច្ច ដែលពឹងផ្អែកលើចំណេះដឹង។ ជាពិសេសបណ្តុះបណ្តាល​និស្សិត​ឱ្យឆ្លើយតបតម្រូវការទីផ្សារការងារសម្រាប់ស្ថាប័នរដ្ឋ និង ឯកជន ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និង ទស្សនវិស័យអភិវឌ្ឍ​កម្ពុជាទៅស្របតាមចក្ខុវិស័យកម្ពុជា២០៥០។

ក្នុងន័យនេះ រាជរដ្ឋាភិបាល ជានិច្ចជា​កាល តែងតែយកចិត្តទុកដាក់, ឱ្យតម្លៃខ្ពស់ និងផ្ដល់អាទិភាពដល់វិស័យ អប់រំ ដែលដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់, មានគុណភាព ផ្តល់ចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតនវានុវត្តន៍ និង ការអប់រំអត្តចរិត ឱ្យក្លាយជាពលរដ្ឋល្អ ដែលជាមូលដ្ឋានគ្រឹះ​នៃការ​អភិ​វឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់វប្បធម៌, អរិយធម៌, កិត្តិយស, កិត្យានុភាព និងមោទនភាពជាតិ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ដើម្បីកសាងមូល​ដ្ឋាន​គ្រឹះ​ឆ្ពោះទៅសម្រេចចក្ខុវិស័យអប់រំ រាជរដ្ឋាភិបាល បានបន្តអនុវត្តយុទ្ធសាស្រ្ត​កសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្រ្ត​បញ្ច​កោណ-ដំណាក់កាលទី ១ដោយកំណត់យកបញ្ចកោណទី១ ការអភិវឌ្ឍធន​ធានមនុស្ស ជាយុទ្ធសាស្រ្តអាទិភាព។ ជាពិសេស ការពង្រឹងគុណភាព​វិស័យ​អប់រំ កីឡា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង ការបណ្តុះបណ្តាល​ជំនាញ​បច្ចេក​ទេស ប្រកបដោយសីលធម៌ និង សមធម៌ នៅតាមគ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត ទាំងរដ្ឋ និង ឯកជន ដោយផ្ដោតលើចំណេះដឹង, បទពិសោធ ជំនាញបច្ចេកទេស ជំនាញវិជ្ជាជីវៈ សមត្ថភាពសហគ្រិនភាព, ការច្នៃប្រតិដ្ឋ, គុណធម៌ សីលធម៌,មនសិការស្នេហាជាតិ និង ស្មារតីទទួលខុសត្រូវ ដើម្បីតម្រង់ទិសឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏​បានធ្វើការ​កត់សម្គាល់ដែរថា ក្នុងបរិការណ៍កើនឡើងនៃបរិវត្តកម្មឌីជីថល, កម្ពុជាពិតជាត្រូវការជាចាំបាច់នូវធនធានមនុស្ស ប្រកបដោយជំនាញខ្ពស់, គំនិតច្នៃប្រតិដ្ឋកម្រិតបច្ចេកទេសល្អ និងរបកគំហើញថ្មីៗ ដើម្បីធានាបាននូវសក្ដានុពលភាពប្រកួតប្រជែងជាអន្តរជាតិ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ដូច្នេះសម្តេចលើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡានិង វិស័យឯកជន ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អ​ប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម​លើចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាម​បរិការ​ណ៍​នៃការរីកចម្រើននៃសេដ្ឋកិច្ចនិង សង្គម, ការប្រែប្រួលអាកាសធាតុ, ការប្រកួតប្រជែងនៃទីផ្សារការងារ និងសកលភាវូបនីយកម្ម។

សូម​បញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ​ រាជរដ្ឋាភិបាលកម្ពុជា​បាន​កំណត់​ចក្ខុវិស័យកម្ពុជា​ឆ្នាំ​២០៥០ ពោល​គរយៈពេល​២៥ឆ្នាំទៅមុខទៀត កម្ពុជា​នឹង​ក្លាយ​ទៅជា​សង្គម​ជាតិ​មួយ​ដ៏​រស់រវើក, ជា​ប្រទេស​មានចំណូល​ខ្ពស់ និង​មានសេដ្ឋកិច្ច​ធន់រឹងមាំ, ប្រជាជន​កម្ពុជា​ មានចំណេះ​ដឹង​ខ្ពស់ និង​ជំនាញ​មួយ​យ៉ាង​តិច​ប្រចាំជីវិត, ប្រជាជន​កម្ពុជា រស់​នៅ​ក្នុង​សេចក្តី​ថ្លៃថ្នូរ សុភមង្គល និង​ទទួលបាន​ការ​គាំពារ​សង្គម​ប្រកប​ដោយ​សមធម៌ ស្មើសិទ្ធិ ស្មើឱកាស, កម្ពុជា នឹង​ក្លាយជា​ប្រទេស​មាន បរិស្ថាន​រូបវន្ត ធម្មជាតិ​ប្រកប​ដោយ​សុខដុម​ភាព ភាពទន់ បរិយាបន្ន និងតុល្យភាព​រវាង​ការ​អភិវឌ្ឍ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *