អ្នកជំនាញថា បច្ចេកវិទ្យារ៉ូបូទិច នឹងផ្លាស់ប្ដូររបៀបមនុស្សធ្វើការ ប៉ុន្តែមិនធ្វើឱ្យមនុស្សបាត់បង់ការងារទេ

ខណៈដែលបច្ចេកវិទ្យារ៉ូបូទិច និងស្វ័យប្រវត្តិកម្ម ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន មនុស្សក៏បង្ហាញពីក្តីកង្វល់ចំពោះការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានេះដែរ។ ក្នុងនោះ ក្តីកង្វល់ធំបំផុត ដែលមនុស្សភាគច្រើនព្រួយបារម្ភ គឺបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម នឹងជំនួសការងាររបស់ខ្លួន។ យ៉ាងណាក៏ដោយ បើយោងតាមស្ថិតិរបាយការណ៍ស្រាវជ្រាវ និងទស្សនៈរបស់អ្នកជំនាញ ឥទ្ធិពលអវិជ្ជមាននៃបច្ចេកវិទ្យានេះ គឺមានតិចជាងការគិតរបស់មនុស្ស។

ការសិក្សាមួយដែលធ្វើឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក បានព្យាករណ៍ថា នៅឆ្នាំ២០២៥ បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម នឹងបង្កើតការងារបន្ថែមចំនួន ៩៧លានកន្លែង ហើយបច្ចេកវិទ្យានេះ នឹងជំនួសការងារមនុស្សចំនួន ៨៥លានកន្លែង។ ជាលទ្ធផល ការងារនឹងកើនឡើង ចំនួន១២លានកន្លែង។ តាមរយៈការសិក្សានេះ បានគូសបញ្ជាក់ថា ការពង្រឹងជំនាញ និងរៀនជំនាញ គឺមានសារៈសំខាន់ខ្លាំងសម្រាប់បុគ្គលិក ដើម្បីសម្របទៅនឹងបម្រែបម្រួលនៃទីផ្សារការងារ។

លោកបណ្ឌិត ឃុន គីមអាង ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន AI Farm អង្គុយកណ្ដាលគេ កំពុងមានប្រសាសន៍ក្នុង សិក្ខាសាលាអនឡាញ អំពី «មួយថ្ងៃនៃជីវិតរបស់វិស្វកររ៉ូបូទិច»។

លោកបណ្ឌិត ឃុន គីមអាង ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន AI Farm មានប្រសាសន៍ថា វត្តមាន និងការរីកចម្រើននៃបច្ច្ចេកវិទ្យារ៉ូបូទិច និងស្វ័យប្រវត្តិកម្ម នឹងមិនធ្វើឱ្យមនុស្សបាត់បង់ការងារនោះទេ ប៉ុន្តែបច្ចេកវិទ្យានេះ នឹងផ្លាស់ប្ដូររបៀបមនុស្សធ្វើការ តាមរយៈការជំនួសការងារមួយចំនួន ជាពិសេសការងារដែលប្រើកម្លាំងខ្លាំង និងការងារដដែលៗ ហើយនឹងបង្កើតការងារថ្មីៗមកវិញ។

លោក វឿន យ៉ុងអាន សាស្ត្រាចារ្យផ្នែករ៉ូបូទិច និងស្វ័យប្រវត្តិកម្ម នៃសាកលវិទ្យាល័យខេមតិច មានប្រសាសន៍បន្ថែមថា ប្រសិនបើយើងមើលពីទិដ្ឋភាពប្រវត្តិសាស្ត្រនៃបដិវត្តន៍ឧស្សាហកម្ម តាំងពីជំនាន់ទី១ រហូតដល់ទី៤ យើងមើលឃើញថា បច្ចេកវិទ្យាមិនបានជំនួសការងារមនុស្សទេ ប៉ុន្តែបានការផ្លាស់ប្ដូរទម្រង់ និងរបៀបធ្វើការ ឬយើងអាចនិយាយបានថា តាមរយៈបច្ចេកវិទ្យា នឹងបង្កើតការងារ ដែលមិនទាន់មានពីមុន។

លោកបណ្ឌិត ឃុន គីមអាង បន្ថែមថា ដើម្បីសម្របទៅនឹងបរិបទការងារ ដែលមានបច្ចេកវិទ្យារ៉ូបូទិច មនុស្សត្រូវពង្រឹងប្រសិទ្ធភាព និងសក្តិសិទ្ធភាពក្នុងការបំពេញការងារ ដើម្បីចូលរួមបង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចសង្គម។ លើសពីនេះ សម្រាប់សាធារណៈជន ត្រូវបើកចំហខ្លួនឯង សម្រាប់ការរៀនជំនាញថ្មី​ដើម្បីពង្រឹងសមត្ថភាពបន្ថែម។

“យើងម្នាក់ៗត្រូវពង្រឹងប្រសិទ្ធភាព និងសក្តិសិទ្ធភាពក្នុងការងាររបស់យើង ដើម្បីបង្កើនផលិតកម្ម ដែលជួយជំរុញសេដ្ឋកិច្ច ហើយសាធារណៈទូទៅ គាត់ត្រូវបើកចំហខ្លួនឯង ក្នុងការរៀនជំនាញថ្មីៗ ដើម្បីពង្រឹងខ្លួនឯង និងកែប្រែខ្លួនឯង”

ទាក់ទងនឹងឥទ្ធិពលអវិជ្ជមាននៃបច្ចេកវិទ្យារ៉ូបូទិច លោក វឿន យ៉ុងអាន លើកឡើងថា ជាជាងដែលយើងនិយាយ​ពីផលប៉ះពាល់អវិជ្ជមានបែបណាខ្លះ ក្នុងការប្រើប្រាស់? យើងអាចសួរត្រឡប់មកវិញថា បើយើងមិនប្រើប្រាស់ តើនឹងរងផលប៉ះពាល់អាក្រក់យ៉ាងម៉េចវិញ? ហើយប្រសិនបើយើងតាមមិនទាន់បច្ចេកវិទ្យា ហើយមិនអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះនៅក្នុងស្រុកយើងទេ នឹងមានផលប៉ះពាល់បែបណា?

លោក វឿន យ៉ុងអាន កំពុងឈរនៅខាងឆ្វេងដៃ ពន្យល់ភ្ញៀវអំពីបច្ចេកវិទ្យារបស់លោក។

ក្នុងនាមជាអ្នកជំនាញរ៉ូបូទិចលោក យ៉ុងអាន មើលឃើញថា បច្ចេកវិទ្យានេះ មានអត្ថប្រយោជន៍ច្រើន ក្នុងការពង្រឹងផលិតភាពការងារ ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចសង្គម ហេតុនេះ ប្រសិនបើកម្ពុជាមិនទទួលយកបច្ចេកវិទ្យានេះទេ បញ្ហារបស់យើងគឺផលិតភាព នឹងតាមមិនទាន់ប្រទេសដទៃទៀតឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....