ការអាន និងសរសេរ ជួយ​បង្កើន​ការ​ចងចាំ

ភ្នំពេញ – «ការសរសេរធ្វើឱ្យយើងចាំ ព្រោះនៅពេលយើងសរសេរ យើងស្រាវជ្រាវ  យើងអាន នៅពេលនោះហើយដែលយើងចាំ»។  នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងបទបង្ហាញ និងកិច្ចពិភាក្សាស្ដីពី “សារៈសំខាន់នៃអំណានចំពោះការសិក្សា” ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី៨ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បន្ទាប់ពីអានស្នាដៃរបស់អ្នកនិពន្ធជនជាតិបារាំងក្នុងទស្សវត្សរ៍ទី ៦០ ទាក់ទងទៅនឹង សេដ្ឋកិច្ចកម្ពុជា  ឯកឧត្តមបណ្ឌិតសភាចារ្យក៏មានបំណងសរសេរសៀវភៅ «សេដ្ឋកិច្ចកម្ពុជា» ជាភាសាខ្មែរ ។ ទន្ទឹមគ្នានេះ ដោយអំឡុងពេលធ្វើការក្នុងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ធ្វើការផង ប្រមូលឯកសារដើម្បីសរសេរសៀវភៅផង ឯកឧត្តមបាន​ប្រើ​ពេល​វេលាជិត​១០​ឆ្នាំ ​ដើម្បី​ចង​ក្រង​សៀវ​ភៅនេះ​ឡើង​ ប៉ុន្តែនៅពេលដែលសរសេររួចហើយគឺឯកឧត្តមនៅចាំទាំងអស់។

– ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

“ពេលសរសេរសៀវភៅហើយគឺចាំទាំងអស់ នៅពេលមានភ្ញៀវជួបចង់ដឹងរឿងអ្វី មិនបាច់មើលសៀវភៅទេ គឺយើងអាចនិយាយប្រាប់គាត់ វិភាគប្រាប់គាត់ពាក់ព័ន្ធនឹងសេដ្ឋកិច្ចកម្ពុជាតែម្ដង”

រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់បន្ថែមថា ដើម្បីជួយឱ្យយើងឆាប់ចងចាំបានល្អ គឺទី១. អានច្រើនដង និងអានអ្វីដែលយើងចូលចិត្ត ព្រោះអ្វីដែលយើងចូលចិត្តយើងនឹងចងចាំឆាប់ ទី២.សរសេរច្រើន និងស្រាវជ្រាវច្រើន។ លើសពីនេះ ផ្សារភ្ជាប់វិធីសាស្រ្តក្នុងការរៀនសូត្រ ដូចជា ការរៀនពាក្យដោយប្រើវិធីសាស្រ្តអំណានដំបូង រៀនពាក្យថ្មីត្រូវអានអត្ថបទជារឿង ព្រោះនៅពេលអានអត្ថបទជារឿង គឺជួយឱ្យចាំបានលឿន។ ម៉្យាងវិញទៀត តាមទ្រឹស្ដីនៃការរៀនភាសា គឺនៅពេលដែលរៀនពាក្យថ្មី ត្រូវតែអានបន្ថែមច្រើនដង ដើម្បីឱ្យមានការចងចាំល្អ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

“ខ្ញុំប្រើវិធីសាស្រ្ត “អំណានដំបូង” នេះ រៀនភាសាបរទេសផ្សេងៗហើយភាសាចុងក្រោយនេះ ជាភាសាមួយដែលពិបាកជាងគេក្នុងពិភពលោកដែរ”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបញ្ជាក់បន្ថែមថា ដើម្បីអាចចងចាំបានល្អ យុវជនគួរអានអត្ថបទឱ្យបានច្រើនដង ស្ដាប់ឱ្យច្រើន រួមទាំងហ្វឹកហាត់និយាយបន្ថែមទៀត ទើបយើងអាចចងចាំបានល្អ និងចេះច្បាស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។