ឪពុកម្តាយសុខចិត្តលះបង់ពេលវេលារកស៊ី មកលើកទឹកចិត្តកូនប្រឡងបាក់ឌុប

ភ្នំពេញ – ខណៈ​ដែល​បេក្ខជន​នៅ​ក្នុង​បន្ទប់​ប្រឡងកំពុងខំប្រឹងសង្វាតធ្វើវិញ្ញសារបស់ខ្លួន នៅ​ឯខាងក្រៅមណ្ឌលប្រឡងឯណេះវិញ ឪពុកម្តាយ​របស់បេក្ខជន​ក៏​​កំពុងតែអន្ទះសារផងដែរ ។ អន្ទះសារ​ដោយ​បារម្ភថា តើសុខទុក្ខ​របស់កូន​នៅ​ខាងក្នុង​មណ្ឌលប្រឡងយ៉ាងណាហើយ ?​ កូនអាចធ្វើវិញ្ញាសានោះបានទេ ?

លោក ជុង យុង វ័យ​ប្រមាណហាសិបឆ្នាំ កំពុងឈររេរានៅ​ខាងមុខ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ។ បុរស​មានទីលំនៅ​ឯស្រុក​មេមត់ ខេត្តត្បូងឃ្មុំ រូបនេះ បាន​ចំណាយ​ពេល​វេលាធ្វើដំណើររាប់សិបគីឡូម៉ែត្រមក​កាន់រាជធានីភ្នំពេញ​ ដើម្បីលើកទឹកចិត្ត​កូន។

«ខ្ញុំទុកការងាររកស៊ីខ្ញុំមួយឡែកសិន បើទោះជាអំឡុងពេលនេះ ត្រូវប្រមូលផលម្រេច ប្រមូលផលកៅស៊ូ ក៏ត្រូវធ្វើយ៉ាងណាជូនកូនមកប្រឡងសិនព្រោះការប្រឡងរបស់កូនពិតជាសំខាន់»

លោក ជុង យុង

យ៉ាងណាក៏ដោយ លោក ជុង យុង ជឿជាក់លើសមត្ថភាពរបស់កូនគាត់ដែលខំប្រឹងរៀនសូត្រតាមប្រពន្ធអនឡាញកន្លងមក ហើយថា បើទោះបីជាលទ្ធផលចេញមក​យ៉ាងណាក៏​លោក​ទទួល​យក ទោះជាប់ ឬក៏ធ្លាក់ ដោយ​លោក​មិនស្ដីបន្ទោសកូននោះឡើយ ។

“ការប្រឡងបាក់ឌុបឆ្នាំនេះ ខ្ញុំចង់ដឹងពីសម្ថភាពកូនរបស់ខ្ញុំ ក៏ដូចជាតេស្តសមត្ថភាពសិស្សទូទាំងប្រទេសប្រឡងដោយសមត្ថភាពខ្លួនឯង ព្រោះមិនចង់ឱ្យសិស្សជាប់ស្វ័យប្រវត្តិទៀតនោះឡើយ”

លោកគ្រូ ជុង យុង

លោកស្រី ឃុន កែម៉ូលី ជាម្ដាយមាន​កូន​ប្រឡងបាក់ឌុបដែរនោះ បានសម្តែង​អារម្មណ៍ត្រេកអរផង និងភ័យព្រួយផង ។ ភ័យព្រួយ​ព្រោះ​តែបារម្ភចំពោះសុខភាពរបស់កូន តែយ៉ាងណាលោកស្រីនៅតែជឿជាក់លើសមត្ថភាពកូនរបស់លោកស្រីថាអាចធ្វើបាន ។ លោកស្រីបន្តថា តាំងពីមុនពេលប្រឡងបាក់ឌុបលោកស្រីតែងលើកទឹកចិត្តកូនឱ្យខិតខំរៀនសូត្រតាំងពីដើមឆ្នាំ ព្រោះមិនដឹងពីស្ថានការជំងឺកូវីដ-១៩ ធូរស្បើយឬយ៉ាងណា? ហើយដំណើរការប្រឡងបាក់ឌុបក៏មិនទាន់ដឹងមុន ។

ភ្នែកសំឡឹង​ទៅ​កាន់បន្ទប់ប្រឡង លោកស្រី កែម៉ូលី មានប្រសាសន៍​ទាំងទឹកមុខញញឹមថា ការខិតខំប្រឹងប្រែងរបស់កូនអ្នកស្រីតាំងពីដើម្បីឆ្នាំពិតជាទទួលបានលទ្ធផល ព្រោះរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការប្រឡងបាក់ឌុបវិញ មិនឱ្យជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុននោះឡើយ ។ លោកស្រីថា អារម្មណ៍ជាម្ដាយតែងព្រួយបារម្ភពីកូន លើកទឹកចិត្តកូនជានិច្ចឱ្យបន្តខិតខំរៀនសូត្រ ការពារសុខភាពឱ្យបានល្អ កុំមានការភិតភ័យពេលប្រឡង ប៉ុន្តែត្រូវខិតខំប្រឡងឱ្យអស់ពីលទ្ធភាព ។

“ជឿជាក់! ខ្ញុំត្រូវជឿជាក់លើកូនព្រោះគាត់គឺជាក្មេងល្អ ខិតខំរៀនសូត្រ ស្ដាប់បង្គាប់ឪពុកម្ដាយ ហើយទោះលទ្ធផលកូនបែបណាក៏មិនស្ដីបន្ទោសកូននោះឡើយ ព្រោះនេះជាការខិតខំប្រឹងប្រែងរបស់កូនដែលឪពុកម្ដាយគ្រប់រូបត្រូវតែទទួលយក”

លោកស្រី ឃុន កែម៉ូលី

មិនខុសគ្នា​ប៉ុន្មានពីឪពុកម្តាយខាងលើដែរ លោកស្រី សៀវ សុគន្ធា បានធ្វើដំណើរ​មកតាំងពីខេត្តបន្ទាយមានជ័យ ដើម្បីមក​លើកទឹកចិត្ត​កូន​ ។ លោកស្រីបានបង្ហាញពីអារម្មណ៍ភ័យផង អរផង ហើយក៏សប្បាយចិត្ត ពេលឃើញកូនស្រីបានចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ ។ លោកស្រីនិយាយទាំងស្នាមញញឹមថា លោកស្រីបានក្រោកតាំងពីព្រឹកព្រលឹមដើម្បីជូនកូនមកប្រឡង បើទោះត្រូវខាតការលក់ដូររកស៊ីក៏ពិតមែន ប៉ុន្តែចង់មកផ្ដល់ជាកម្លាំងចិត្តដល់កូន ។

“ខ្ញុំលើកទឹកចិត្តកូនថាកុំឱ្យកូនភ័យ តាំងស្មារតីខិតខំប្រឡងឱ្យល្អ ត្រូវជឿជាក់លើសមត្ថភាពរបស់កូន ហើយសង្ឃឹមថាកូនប្រឡងជាប់និទ្ទេសល្អ”

លោកស្រី សៀវ សុគន្ធា



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...