ភ្នំពេញ – ខណៈដែលបេក្ខជននៅក្នុងបន្ទប់ប្រឡងកំពុងខំប្រឹងសង្វាតធ្វើវិញ្ញសារបស់ខ្លួន នៅឯខាងក្រៅមណ្ឌលប្រឡងឯណេះវិញ ឪពុកម្តាយរបស់បេក្ខជនក៏កំពុងតែអន្ទះសារផងដែរ ។ អន្ទះសារដោយបារម្ភថា តើសុខទុក្ខរបស់កូននៅខាងក្នុងមណ្ឌលប្រឡងយ៉ាងណាហើយ ? កូនអាចធ្វើវិញ្ញាសានោះបានទេ ?
លោក ជុង យុង វ័យប្រមាណហាសិបឆ្នាំ កំពុងឈររេរានៅខាងមុខវិទ្យាល័យព្រះស៊ីសុវត្ថិ ។ បុរសមានទីលំនៅឯស្រុកមេមត់ ខេត្តត្បូងឃ្មុំ រូបនេះ បានចំណាយពេលវេលាធ្វើដំណើររាប់សិបគីឡូម៉ែត្រមកកាន់រាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តកូន។
«ខ្ញុំទុកការងាររកស៊ីខ្ញុំមួយឡែកសិន បើទោះជាអំឡុងពេលនេះ ត្រូវប្រមូលផលម្រេច ប្រមូលផលកៅស៊ូ ក៏ត្រូវធ្វើយ៉ាងណាជូនកូនមកប្រឡងសិនព្រោះការប្រឡងរបស់កូនពិតជាសំខាន់»
លោក ជុង យុង

យ៉ាងណាក៏ដោយ លោក ជុង យុង ជឿជាក់លើសមត្ថភាពរបស់កូនគាត់ដែលខំប្រឹងរៀនសូត្រតាមប្រពន្ធអនឡាញកន្លងមក ហើយថា បើទោះបីជាលទ្ធផលចេញមកយ៉ាងណាក៏លោកទទួលយក ទោះជាប់ ឬក៏ធ្លាក់ ដោយលោកមិនស្ដីបន្ទោសកូននោះឡើយ ។
“ការប្រឡងបាក់ឌុបឆ្នាំនេះ ខ្ញុំចង់ដឹងពីសម្ថភាពកូនរបស់ខ្ញុំ ក៏ដូចជាតេស្តសមត្ថភាពសិស្សទូទាំងប្រទេសប្រឡងដោយសមត្ថភាពខ្លួនឯង ព្រោះមិនចង់ឱ្យសិស្សជាប់ស្វ័យប្រវត្តិទៀតនោះឡើយ”
លោកគ្រូ ជុង យុង
លោកស្រី ឃុន កែម៉ូលី ជាម្ដាយមានកូនប្រឡងបាក់ឌុបដែរនោះ បានសម្តែងអារម្មណ៍ត្រេកអរផង និងភ័យព្រួយផង ។ ភ័យព្រួយព្រោះតែបារម្ភចំពោះសុខភាពរបស់កូន តែយ៉ាងណាលោកស្រីនៅតែជឿជាក់លើសមត្ថភាពកូនរបស់លោកស្រីថាអាចធ្វើបាន ។ លោកស្រីបន្តថា តាំងពីមុនពេលប្រឡងបាក់ឌុបលោកស្រីតែងលើកទឹកចិត្តកូនឱ្យខិតខំរៀនសូត្រតាំងពីដើមឆ្នាំ ព្រោះមិនដឹងពីស្ថានការជំងឺកូវីដ-១៩ ធូរស្បើយឬយ៉ាងណា? ហើយដំណើរការប្រឡងបាក់ឌុបក៏មិនទាន់ដឹងមុន ។

ភ្នែកសំឡឹងទៅកាន់បន្ទប់ប្រឡង លោកស្រី កែម៉ូលី មានប្រសាសន៍ទាំងទឹកមុខញញឹមថា ការខិតខំប្រឹងប្រែងរបស់កូនអ្នកស្រីតាំងពីដើម្បីឆ្នាំពិតជាទទួលបានលទ្ធផល ព្រោះរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការប្រឡងបាក់ឌុបវិញ មិនឱ្យជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុននោះឡើយ ។ លោកស្រីថា អារម្មណ៍ជាម្ដាយតែងព្រួយបារម្ភពីកូន លើកទឹកចិត្តកូនជានិច្ចឱ្យបន្តខិតខំរៀនសូត្រ ការពារសុខភាពឱ្យបានល្អ កុំមានការភិតភ័យពេលប្រឡង ប៉ុន្តែត្រូវខិតខំប្រឡងឱ្យអស់ពីលទ្ធភាព ។
“ជឿជាក់! ខ្ញុំត្រូវជឿជាក់លើកូនព្រោះគាត់គឺជាក្មេងល្អ ខិតខំរៀនសូត្រ ស្ដាប់បង្គាប់ឪពុកម្ដាយ ហើយទោះលទ្ធផលកូនបែបណាក៏មិនស្ដីបន្ទោសកូននោះឡើយ ព្រោះនេះជាការខិតខំប្រឹងប្រែងរបស់កូនដែលឪពុកម្ដាយគ្រប់រូបត្រូវតែទទួលយក”
លោកស្រី ឃុន កែម៉ូលី
មិនខុសគ្នាប៉ុន្មានពីឪពុកម្តាយខាងលើដែរ លោកស្រី សៀវ សុគន្ធា បានធ្វើដំណើរមកតាំងពីខេត្តបន្ទាយមានជ័យ ដើម្បីមកលើកទឹកចិត្តកូន ។ លោកស្រីបានបង្ហាញពីអារម្មណ៍ភ័យផង អរផង ហើយក៏សប្បាយចិត្ត ពេលឃើញកូនស្រីបានចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ ។ លោកស្រីនិយាយទាំងស្នាមញញឹមថា លោកស្រីបានក្រោកតាំងពីព្រឹកព្រលឹមដើម្បីជូនកូនមកប្រឡង បើទោះត្រូវខាតការលក់ដូររកស៊ីក៏ពិតមែន ប៉ុន្តែចង់មកផ្ដល់ជាកម្លាំងចិត្តដល់កូន ។
“ខ្ញុំលើកទឹកចិត្តកូនថាកុំឱ្យកូនភ័យ តាំងស្មារតីខិតខំប្រឡងឱ្យល្អ ត្រូវជឿជាក់លើសមត្ថភាពរបស់កូន ហើយសង្ឃឹមថាកូនប្រឡងជាប់និទ្ទេសល្អ”
លោកស្រី សៀវ សុគន្ធា


កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅប្រទេសសឹង្ហបុរី ពីកម្មវិធី SIM Global Education Diploma Scholarships
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2024
សម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះកម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2025
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ ៥០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប...

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី២ ជាង៣រយកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2026
ក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ បានកំពុងប្រកាសជ្រើសរើសយុវជនពីបណ្តាប្រទេសអាស៊ាន...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































