យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក ១ថ្ងៃ​កម្ពុជា​កាត់បន្ថយ​ការ​ប្រើថង់ប្លាស្ទិក​ជាង៣០លានថង់

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រោយ​ពី​ក្រសួងបើកយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំ​មិន​ប្រើប្រាស់ថង់ប្លាស្ទិកទេ» ​​មាន​ប្រជាពលរដ្ឋ និង​សិស្សា​នុសិស្ស​ជាង​៨លាននាក់ ដែល​ស្មើ​នឹង​ជាង​ពាក់​កណ្តាល​នៃចំនួន​ប្រជាពលរដ្ឋ​សរុប បានចូលរួម​កាត់បន្ថយ​ការ​ប្រើប្រាស់​ថង់ប្លាស្ទិក​ក្នុង​ថ្ងៃ​ប្រមាណជាង ៣០លានថង់។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា នេះ​គឺជា​ជោគជ័យ​រួម​របស់​កម្ពុជា ក្រោយ​ត្រឹម​រយៈពេលជាង ៨ខែប៉ុណ្ណោះ កម្ពុជា​អាចកាត់បន្ថយ​ថង់ប្លាស្ទិក​បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ តាមរយៈ​សាមគ្គីភាព និង​ការ​ចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការិនី លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស។

ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្រ្តី​ក៏​បានរំលេចថា ការសម្រេចបានលើសពីការរំពឹងទុកនេះ គឺបានមកពីកត្តាចំនួន៣ចំណុច ក្នុងនោះរួមមាន ផ្ទៃក្នុងរបស់ក្រសួងបរិស្ថានដែលមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ចំណែកខាងក្រៅវិញ គឺបានមកពីការយកចិត្តទុកដាក់ និងរួមចំណែកពីស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា ហើយចំណុចទី៣ គឺជាការទទួលស្គាល់ពីអន្តរជាតិថា ខ្មែរស្អាត ខ្មែរធ្វើបាន នេះហើយជាមោទនភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ដើម្បីសម្រេចបានជោគជ័យជាបន្តបន្ទាប់ទៀត ចាំបាច់ត្រូវតែមានសុទិដ្ឋិនិយមជានិច្ច ហើយសុទិដ្ឋនិយមនេះ គឺជាមាគ៌ាឆ្ពោះទៅកាន់ភាពជោគជ័យស្របតាមយុទ្ធសាស្រ្តចក្រា ដែលមានភាពសាមញ្ញ ងាយយល់ ងាយធ្វើ និងអាចពង្រីកទៅមុខបានយូរអង្វែង។

បើតាម​ក្រសួងបរិស្ថាន បទពិសោធន៍ជោគជ័យនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលបានកាត់បន្ថយប្លាស្ទិកក្នុង១ថ្ងៃជាង ៣០លានថង់នេះ ក្រសួងក៏បានដាក់ចេញនូវយុទ្ធនាការជាបន្តបន្ទាប់ដូចជា យុទ្ធនាការ ដាំដើមឈើយ៉ាងតិច ១លានដើម នៅថ្ងៃទី ១០ តុលា ឆ្នាំ២០២៣, យុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ១៥ វិច្ឆិកា ឆ្នាំ២០២៣, យុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលប្រកាស​នៅ​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីឆ្ពោះទៅយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានជាត្រីវិស័យតម្រង់ទិស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...