ជាផ្នែកមួយក្នុងការលើកស្ទួយវិស័យភាពយន្ដក្នុងស្រុក ម្ចាស់ផលិតកម្ម Sastra ថា គ្រប់យ៉ាងមិនមែនជាភាពចៃដន្យ

ជាស្ត្រីដែលចូលចិត្តការតែងនិពន្ធ លោកស្រី ប៊ុន ចាន់និមល បានដាក់គោលដៅចម្បងក្នុងជីវិតមួយ គឺក្លាយជាផលិតករភាពយន្ដ។ ខុសពីមនុស្សមួយចំនួន លោកស្រីមានភាពប្រាកដចិត្តចំពោះខ្លួនឯង ថាខ្លួនពិតជាស្រឡាញ់ និងចង់ចាប់យកអាជីពនេះពិតមែនតាំងតែពីអាយុ ៧ឆ្នាំ។

ដោយការស្រឡាញ់នេះ លោកស្រីនៅតែរកពេលវេលាសម្រាប់តែងនិពន្ធសាច់រឿង ទុកក្នុងសៀវភៅ បើទោះជាខ្លួនមិនទាន់បានទទួលឱកាសក្លាយជាអ្នកនិពន្ធ ក៏នៅតែមានកូនចិត្តថាថ្ងៃណាមួយ លោកស្រីនឹងដើរតាមក្ដីស្រមៃឱ្យខានតែបាន។

រហូតដល់ពេលមួយដែលលោកស្រីសម្រេចចិត្តមករស់នៅទីក្រុងភ្នំពេញតែម្នាក់ឯង លោកស្រីក៏នៅ តែរិះរកគ្រប់វិធីដើម្បីចូលទៅឱ្យកាន់តែកៀកជាមួយការងារក្នុងក្ដីស្រមៃ។ លោកស្រីចាប់ផ្ដើមដំបូង ដោយធ្វើជាអ្នកកាសែតនៅទស្សនាវដ្តីក្នុងស្រុកមួយ និងដែលក្រោយមកលោកស្រីបានក្លាយខ្លួនជា និពន្ធនាយកនៃទស្សនាវដ្តីនោះ។ ក្នុងពេលនោះ លោកស្រីក៏មានឱកាសបានបញ្ចេញស្នាដៃនិពន្ធរឿងភាគមួយរឿង ប៉ុន្តែមិនបានទទួលជោគជ័យ។

ក្រោយមក លោកស្រីបានសុខចិត្តលះបង់តួនាទីជានិពន្ធនាយក ដើម្បីទៅធ្វើជាជំនួយការអ្នកដឹកនាំសម្ដែង ហើយបន្ទាប់មកទៀត លោកស្រីក៏បានក្លាយជាអ្នកដឹកនាំសម្ដែងវីដេអូចម្រៀង (MV)។ បើទោះជាយ៉ាងនេះក្ដី ទីផ្សារនៃវិស័យភាពយន្ដនៅមានភាពតូចចង្អៀត ហើយភាគច្រើនគេផ្ដល់តម្លៃតែអ្នកដែលមានបទពិសោធន៍ស្រាប់ៗ និងអ្នកនិពន្ធចាស់ៗប៉ុណ្ណោះ។

បញ្ហាទាំងនេះហើយដែលធ្វើឱ្យលោកស្រីចាប់ផ្ដើមបណ្ដុះគំនិតបើកជាផលិតកម្មដោយខ្លួនឯងនៅឆ្នាំ ២០១៥ ។ ហើយលោកស្រីចាត់ទុកថាការឈានចេញមកបង្កើតផលិតកម្មនេះ គឺជាការបើកឱកាសឱ្យខ្លួនឯង។

កាលណោះ វិស័យភាពយន្ដជារួមនៅកម្ពុជាក៏មិនទាន់ស្គាល់ភាពរីកចម្រើនជាក់លាក់ណាមួយដែរ ព្រោះប្រជាជនក្នុងស្រុកច្រើនតែគាំទ្រភាពយន្ដរបស់ប្រទេសជិតខាង។ ម្យ៉ាងទៀត ការផលិតភាព យន្ដដែលមានភាពសម្បូរបែបនៅក្នុងស្រុក ក៏មិនទាន់មានច្រើនដែរ។

លោកស្រី ប៊ុន ចាន់និមល ដែលបច្ចុប្បន្នជាម្ចាស់ផលិតកម្ម Sastra Film បានរំលឹកថយក្រោយ និងបានរៀបរាប់ថា «ក្នុងពេលនោះ ដោយសារតែចង់ផ្ដោតសំខាន់លើការផលិតរឿង ខ្ញុំនិងស្វាមីសុខចិត្តឈប់ពីការងារទាំងស្រុងតែម្ដង និយាយទៅគឺចង់ដាក់សម្ពាធលើខ្លួនឯង ឱ្យខំប្រឹងធ្វើការងារនេះឱ្យជោគជ័យ»។

ក្នុងពេលនោះដែរ ដើម្បីអាចដំណើរការថតភាពយន្ដនានាបាន គឺចាំបាច់ត្រូវមានដើមទុនគ្រប់គ្រាន់ ដូច្នេះលោកស្រី និងស្វាមីបានដើរសុំការសហការគាំទ្រពីក្រុមហ៊ុនឯកជនមួយចំនួន ប៉ុន្តែក៏មិនទាន់ ទទួលបានលទ្ធផលល្អដែរ។

ឈរលើចំណុចនេះ លោកស្រីបានផ្លាស់ប្ដូរការគិតពីការសុំជំនួយពីគេ មកជាការបង្កើនសមត្ថភាព ខ្លួនឯងឱ្យខ្លាំង ដើម្បីផលិតរឿងដែលល្អ ហើយឱ្យក្រុមហ៊ុនឯកជនជាអ្នកមកសុំលោកស្រីសហការ វិញ។

រហូតដល់ឆ្នាំ ២០១៩ ទើបលោកស្រីទទួលស្គាល់ថា «វាជាឆ្នាំដែលខ្ញុំចាត់ទុកថា ខ្ញុំចាប់ផ្ដើមជោគជ័យដោយសារតែអ្នកទស្សនាគេចាប់ផ្ដើមស្គាល់ ហើយគេសរសើយើងដែលផលិតរឿងបានច្រើនជាដើម។ ម្យ៉ាងទៀត ក្រុមហ៊ុនឯកជនក៏ចាប់ផ្ដើមទាក់ទងមកយើងដើម្បីសហការផងដែរ»។

យ៉ាងណាមិញ ដូចដែលយើងដឹងស្រាប់ នៅចន្លោះឆ្នាំ២០២០ និង ២០២១ ជាឆ្នាំដែលពិភពលោក រងការវាយប្រហារពីជំងឺរាតត្បាតកូវីដ១៩។ ទិដ្ឋភាពជារួម គឺជំងឺកូវីដបានធ្វើឱ្យសេដ្ឋកិច្ចគាំងទ្រឹង ការប្រកបការងារក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។

ប៉ុន្តែដោយលោកស្រីជាមនុស្សប្រកាន់ខ្ជាប់យកភាពវិជ្ជមាន លោកស្រីបានកែប្រែវិបត្តិនេះឱ្យក្លាយ ទៅជាឱកាសក្នុងការលូតលាស់ទៅវិញ។ បើទោះជាមានភាពលំបាកបន្ថិចមែន ប៉ុន្តែក្នុងពេលនោះ លោកស្រីបានបែងចែកក្រុមការងារសម្រាប់បន្តថតរឿងស្តុកទុកតែម្ដង។

ជាលទ្ធផល ក្នុងអំឡុងពេលដែលមនុស្សមិនអាចចេញទៅប្រកបការងារអ្វីបាននៅខាងក្រៅ ភាពយន្ដបានរួមចំណែកយ៉ាងធំក្នុងការបង្កើតការកម្សាន្ដ និងបំបាត់ភាពអផ្សុក។ ហើយភាពយន្ដជីវិត របស់លោកស្រីក៏ចាប់ផ្ដើមផ្ទុះការគាំទ្រកាន់តែខ្លាំងនាពេលនោះ។

បច្ចុប្បន្ននេះ លោកស្រីបានពង្រីកផលិតកម្មដោយមានបុគ្គលិក ១៥០នាក់ ហើយជារៀងរាល់ខែលោកស្រីបានផ្ដល់ឱកាសឱ្យសិល្បៈករចូលសម្ដែងប្រមាណ ១០០នាក់។

ទម្រាំទទួលបានភាពជោគជ័យដូចបច្ចុប្បន្ននេះ លោកស្រីនៅតែអះអាងថាគ្រប់យ៉ាងគឺមិនមែនជា ភាពចៃដន្យឡើយ។ គ្រប់ជំហានគឺសុទ្ធតែមានការព្រាងទុកមុន បូករួមជាមួយទឹកចិត្តពុះពារជំនះ និងភាពបត់បែន ទើបអាចនាំលោកស្រីឱ្យមកដល់ថ្ងៃនេះ។

គួរបញ្ជាក់ថា ផលិតកម្មភាពយន្ដ Sastra ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ ជាផលិតកម្ម ដំបូងគេដែល មានលទ្ធភាពអាចផលិតភាពយន្ដបានរាប់រយចំណងជើងក្នុងមួយឆ្នាំ។ រហូតមកដល់បច្ចុប្បន្ន Sastra បានផលិតរឿងប្រមាណជាង ៤០០ចំណងជើង ដោយក្នុងនោះ មានបែងចែកជាប្រភេទសាច់រឿងខុសៗគ្នា។ បច្ចុប្បន្ននេះផងដែរ លោកស្រីកំពុងតែធ្វើការជាមួយ ដៃគូនៅក្រៅប្រទេសដើម្បីនាំយករឿងដែល Sastra ផលិតបាន ទៅចាក់បញ្ចាំងនៅក្រៅប្រទេស សំដៅលើកស្ទួយវិស័យភាពយន្ដនៅកម្ពុជាឱ្យកាន់តែប្រសើរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...