មជ្ឈមណ្ឌលឯកសារកម្ពុជា លើកកម្ពស់សុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រោយ​របបខ្មែរក្រហមបានដួលរលំ គេ​ប៉ាន់ប្រមាណថា មានអ្នករស់រានមានជីវិតពីរបបដ៏មហាប្រល័យនេះប្រមាណជាង ៥លាននាក់ កំពុងបន្តរៀបរាប់រឿងរ៉ាវជីវិតរបស់ខ្លួន។ តាមរយៈការចុះសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បច្ចុប្បន្ន​អ្នកដែលរស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនកំពុងរងផលប៉ះពាល់ទាក់ទងនឹងបញ្ហាសុខភាព ដែលទាមទារឱ្យមានការយកចិត្តទុកដាក់។

លោក ណូន កន អាយុ៦៨ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី កាលពីសម័យខ្មែរក្រហម លោកត្រូវបានអង្គការបញ្ជូនឱ្យទៅធ្វើការនៅតាមកងចល័ត ដោយប្រើឱ្យធ្វើការគ្មានពេលសម្រាក និងប្រើកម្លាំងពលកម្មធ្ងន់ធ្ងរ ថែមទាំងគ្មានអាហារហូបចុកគ្រប់គ្រាន់។ លោក កន រស់នៅដោយភាពភ័យខ្លាចជារៀងរាល់ថ្ងៃ ដោយមិនហ៊ានឈប់សម្រាកពីការងារឡើយ។ សព្វថ្ងៃ លោក ណូន កន មានជំងឺប្រចាំកាយជាច្រើនដូចជា ជំងឺស្លាប់មួយចំហៀងខ្លួន លើសឈាម និងវង្វេងបាត់បង់ស្មារតី។

ដោយឡែកលោកស្រី ស៊ិន មុំ អាយុ៥៥ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត, កាលក្នុងរបបខ្មែរក្រហម លោកស្រីស្ថិតក្នុងវ័យជាកុមារ ហើយត្រូវបានខ្មែរក្រហមបញ្ជូនឱ្យទៅរស់នៅជាមួយក្រុមកុមារដទៃជាច្រើននាក់ទៀត។ លោកស្រី ក៏ដូចជាកុមារឯទៀតត្រូវបានគេប្រើឱ្យដើរបេះផ្លែកប្បាសសម្រាប់ផលិតសំឡី ហើយចំណែកអាហារហូបចុកប្រចាំថ្ងៃវិញ គឺគ្មានអ្វីហូបគ្រប់គ្រាន់នោះទេ គឺទទួលបានតែអាហារពីរពេលតែប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយថ្ងៃខ្លះគាត់ត្រូវហូបសម្លព្រលឹតលាយជាមួយកូនទា ឬអំបិល។ បច្ចុប្បន្នលោកស្រី ស៊ិន មុំ មានជំងឺសរសៃប្រសាទ ហើយកំពុងព្យាបាលជំងឺផ្លូវចិត្តនៅមន្ទីរពេទ្យក្នុងស្រុកភូមិ ដោយត្រូវទិញថ្នាំលេបជារៀងរាល់ថ្ងៃ ដើម្បីធ្វើឱ្យអារម្មណ៍ស្ងប់ និងអាចសម្រាន្តលក់បានស្កប់ស្កល់។

លោក រស់ សំពៅ នាយកមជ្ឈមណ្ឌលសះស្បើយបាក់នឹម ដែលកំពុងអនុវត្តគម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លើកឡើងថា សម្រាប់ភូមិបាក់នឹម ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជុំគីរី ខេត្តកំពត ដែលជាភូមិទើបធ្វើសមាហារណកម្ម ពលរដ្ឋរស់នៅក្នុងសហគមន៍នេះ ក៏រងផលប៉ះពាល់ដូចទៅនឹងជនរងគ្រោះនៅសហគមន៍ដទៃទៀតដែរ។ តាមរយៈ នៃការចុះពិនិត្យសុខភាពក្នុងចំណោមប្រជាជន១៤៨គ្រួសារ គេបានរកឃើញជំងឺចំនួន១០ដែលកំពុងយាយីពួកគាត់ ហើយជំងឺដែលរកឃើញភាគច្រើន គឺជំងឺលើសឈាម ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺផ្លូវចិត្ត។

លោក រស់ សំពៅ នាយកមជ្ឈមណ្ឌលសះស្បើយបាក់នឹម

បើតាមលោក រស់ សំពៅ មូលហេតុដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកើតមានជំងឺទាំងនោះ គឺដោយសារតែពួកគាត់ទទួលរងផលប៉ះពាល់ក្រោយឆ្លងកាត់សង្រ្គាមច្រើន ជាពិសេសនៅក្នុងរបបខ្មែរក្រហម តាមរយៈការហូបចុក ការធ្វើការងារធ្ងន់ធ្ងរ ក៏ដូចជាការព្រាត់ប្រាសជាដើម។

“… ពួកគាត់មានបញ្ហាជំងឺផ្លូវចិត្ត មានជំងឺដែលជាផលប៉ះពាល់ធ្ងន់ធ្ងរ …យើងដឹងហើយមនុស្សដែលឆ្លងកាត់របបហ្មឹងមានការបង្ខំឱ្យធ្វើការងារហួសកម្លាំង ខ្វះអាហារ ខ្វះថ្នាំព្យាបាលជាដើម អញ្ចឹងបញ្ហាជំងឺប្រចាំកាយ ឬជំងឺរ៉ាំរៃ វាអាចរាលដាលតាំងពីពេលហ្នឹងមក”

ស្របគ្នានេះដែរ ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានរៀបចំបោះពុម្ពជាសៀវភៅអំពីការថែទាំសុខភាព ចែកជូនពួកគាត់ ដោយក្នុងសៀវភៅនោះ មានរៀបរាប់អំពីរបៀបបង្ការ ក៏ដូចជាការថែទាំសុខភាពចំពោះជំងឺទាំង១០ដែលបានរកឃើញនោះ។ បើតាមលោក រស់ សំពៅ គម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏មានការអញ្ជើញវេជ្ជបណ្ឌិតដែលមានជំនាញ ចុះទៅធ្វើការពិនិត្យ និងផ្តល់ប្រឹក្សាដល់ពួកគាត់ផងដែរ។

មជ្ឈមណ្ឌលឯកសាកម្ពុជា បានផ្តួចផ្ដើមសិក្សាអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាំងតែពីឆ្នាំ២០២០ ដោយផ្តោតលើការអប់រំ និងពិគ្រោះយោបល់អំពីបញ្ហាសុខភាពដល់អ្នករស់រានមានជីវីតពីរបបខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជា។ សកម្មភាពនៃគម្រោងនេះ គឺធ្វើឡើងក្នុងគោលបំណងធ្វើឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានសុខភាពល្អប្រសើរឡើងជាងសព្វដង និងរស់នៅបានយូរដើម្បីជួបជុំជាមួយកូនចៅ ព្រមទាំងសង្ឃឹមថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះ អាចបន្តចែករំលែកបទពិសោធន៍ជីវិតរបស់ខ្លួនក្នុងរបបខ្មែរក្រហមទៅកាន់មនុស្សជំនាន់ក្រោយ និងពិភពលោក ដើម្បីគាំទ្រដល់ការអប់រំពីអំពើប្រល័យពូជសាសន៍ សំដៅដល់ការទប់ស្កាត់អំពើឧក្រិដ្ឋកម្មអមនុស្សធម៌នានាពីការកកើតឡើងសារជាថ្មីម្ដងទៀត។

គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» មានអ្នកស្ម័គ្រចិត្តជាយុវជនចំនួន ៣,៤៦៤នាក់ ត្រូវបានជ្រើសរើសនៅទូទាំងប្រទេសសម្រាប់ជួយគាំទ្រដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅពិនិត្យសុខភាពនៅតាមមន្ទីរសម្រាកព្យាបាលឯកជននៅក្នុងសហគមន៍។

លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា សោកនាដកម្ម និងអំពើអយុត្តិធម៌ ដែលប្រជាជនកម្ពុជាបានជួបប្រទះក្រោមរបបខ្មែរក្រហម គឺធំធេងដែលគ្មានអ្វីអាចតបស្នងបាននោះទេ។ យ៉ាងណាមិញ កិច្ចខិតខំប្រឹងប្រែងនេះ គឺជាជំហានដ៏ចាំបាច់ឆ្ពោះទៅរកការគាំទ្រ និងការជួយជ្រោមជ្រែងពិតប្រាកដមួយដល់អ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍។

បើតាមលោក ឆាំង យុ គម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរ នឹងកំណត់គោលដៅ មិនត្រឹមតែចំពោះមនុស្សចាស់ និងជនពិការដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតែប៉ុណ្ណោះទេ គឺរួមបញ្ចូលទាំងអស់រស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមសហគមន៍ដាច់ស្រយាល និងនៅឆ្ងាយពីមន្ទីរសម្រាកព្យាបាលឯកជន។ “នេះគឺជាយុត្តិធម៌ «ការគិតពិចារណាឡើងវិញ»… វាគឺជា «យុត្តិធម៌ ផ្សះផ្សា» សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម“៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *