រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តទីក្រុងគ្មានផ្សែងបារី

ភ្នំពេញ – ថ្លែងក្នុងពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៣ ក្រោមប្រធានបទ “យើងត្រូវការអាហារ មិនមែនថ្នាំជក់” កាលពីពេលថ្មីៗនេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បន្តជំរុញការអនុវត្តទីក្រុងគ្មានផ្សែងបារី និងជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យមានប្រសិទ្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា ថ្នាំជក់ផ្តល់ផលប៉ះពាល់ជាច្រើនដល់សុខភាពសាធារណៈ ដែលបង្កជាជំងឺមិនឆ្លងនានាដូចជា ជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង ជំងឺសួត និងប៉ះពាល់ដល់សរីរាង្គទាំងអស់ ព្រមទាំងប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។ ឯកឧត្តមសាស្ត្រាចារ្យ បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការជំងឺមិនឆ្លងនានា។ កិច្ចប្រឹងប្រែងទាំងនេះបានធ្វើឱ្យអត្រាប្រេវ៉ាឡង់ការប្រើប្រាស់ថ្នាំជក់ទាំងក្នុងចំណោមមនុស្សពេញវ័យ ១៥ឆ្នាំឡើង និងក្នុងចំណោមយុវវ័យអាយុ ១៣-១៥ ឆ្នាំ មានការថយចុះជាបន្តបន្ទាប់។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

“ឆ្នាំនេះក្រសួងសុខាភិបាលមានមោទនភាពប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភពលោកសម្រាប់កិច្ចខិតខំប្រឹងប្រែងជំរុញយ៉ាងសកម្មក្នុងការងារអនុវត្តទីកន្លែងធ្វើការ និងទីកន្លែងសាធារណៈគ្មានផ្សែងបារី និងគ្រឹះស្ថានសិក្សាគ្មានផ្សែងបារី”

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្ថែមថា ក្រសួងបានសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិជំរុញគំនិតផ្តួចផ្តើមទីក្រុងគ្មានផ្សែងបារី លើកទឹកចិត្តទីក្រុង ស្រុក ខេត្ត បង្កើតជាបណ្តាញទីក្រុងគ្មានផ្សែងបារី និងការពារជំងឺមិនឆ្លងនៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាល និងគណៈកម្មាធិការអន្តរក្រសួងជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្ពោះទៅបង្ការទប់ស្កាត់ជំងឺមិនឆ្លង និងសហការជាមួយភាគីពាក់ព័ន្ធបន្តខិតខំអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ពិសេសវិធានការចំពោះការផ្សាយពាណិជ្ជកម្មការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់។

ក្នុងនោះក៏​មានវិធានការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ និងសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំឡើងពន្ធផលិតផលថ្នាំជក់ អប់រំ ផ្សព្វផ្សាយដល់ប្រជាជនឱ្យយល់ដឹងពីផលប៉ះពាល់របស់ថ្នាំជក់ ចូលរួមលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ និងទម្លាប់ដាំដំណាំថ្នាំជក់ជាដើម។

គួរជម្រាបជូនថា ការអង្កេតថ្នាក់ជាតិលើមនុស្សពេញវ័យស្តីពីថ្នាំជក់ ឆ្នាំ២០២១ បានបង្ហាញថា ការប្រើប្រាស់ផលិតផលថ្នាំជក់នៅប្រទេសកម្ពុជា មានការថយចុះអត្រាប្រវ៉ាឡង់ការជក់ថ្នាំជក់ក្នុងចំណោមមនុស្សពេញវ័យអាយុ ១៥ឆ្នាំឡើង ពី ១៧% ក្នុងឆ្នាំ២០១៤ មកត្រឹម ១៥% ក្នុងឆ្នាំ២០២១ និងអត្រាប្រេវ៉ាឡង់ការជក់បារីក៏មានការថយចុះពី ១៧% ក្នុងឆ្នាំ២០១៤ មកត្រឹម ១៣% ក្នុងឆ្នាំ២០២១៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។