សម្តេច ហ៊ុន សែន ៖ ទោះស្ថិតជួបស្ថានភាពដ៏លំបាក រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីជូនពលរដ្ឋ

ភ្នំពេញ – ទោះបីជាស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏លំបាកនៃជំងឺកូវីដ-១៩ ប្រភេទថ្មីក៏ដោយ រាជរដ្ឋាភិបាល​នៅ​តែខិតខំបន្ត​រក្សា​ការងារ​ដែលមានស្រាប់ និង​បង្កើត​ការងារថ្មីគ្រប់ប្រភេទ​ជូនប្រជាពលរដ្ឋ ដែលនាំ​ឱ្យ​ផល​ប៉ះពាល់​លើចំនួន​ការងារ​ស្ថិត​ក្នុង​កម្រិតមួយ​ដែលអាច​គ្រប់គ្រងបាន ។ នេះ​បើតាម​ប្រសាសន៍របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងសារលិខិតអបអរខួបអនុស្សាវរីយ៍​លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ 0១ ឧសភា ។

បើតាម​ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងស្ថានភាពនេះដែរ រាជរដ្ឋាភិបាលកម្ពុជានិងអង្គការ​សហប្រជាជាតិ ក៏បាននិងកំពុងអនុវត្តគម្រោងរួមគ្នាលើកម្មវិធីមុខរបរ និង​ការងារសមរម្យ​របស់​យុវជន​នៅ​កម្ពុជា (DEY) ដំណាក់កាលទី២ សម្រាប់ជួយ​ដល់​យុវជនឱ្យ​ទទួលបាន​ជំនាញ​តាមគន្លងថ្មីប្រកបដោយ​គុណភាព ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ទីផ្សារ​ការងារ។

កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ បច្ចុប្បន្ន​កំពុងត្រូវអនុវត្ត​ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ​​អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (អង្គការUNIDO) សម្រាប់រយៈពេល៣ឆ្នាំ ពីឆ្នាំ២០២០-២០២៣ ដែលត្រូវបន្តពីដំណាក់កាលទី១ ដើម្បីដោះស្រាយបញ្ហាសំខាន់ចំនួន 0៤ រួមមាន ទី១. ឱនភាពនៃជំនាញជាប្រព័ន្ធក្នុងចំណោមយុវជនវ័យក្មេងនៅកម្ពុជាក្នុងអំឡុងពេលនៃការផ្លាស់ប្តូរដ៏ឆាប់រហ័សនៃបច្ចេក​វិទ្យាដែលផ្សារភ្ជាប់ទៅនឹងការទទួលបានការអប់រំកម្រិតមធ្យមនៅមានកម្រិតទាប, ទី២. ភាពមិនស៊ីចង្វាក់គ្នារវាងតម្រូវការទីផ្សារការងារ និងជំនាញរបស់យុវជនវ័យក្មេង ។

ចំណែកទី៣. តម្រូវការក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព និងអាជីវកម្មដែលជាប្រភពនៃការងារ និងសុខមាលភាព និងទី៤. តម្រូវការក្នុងការដោះស្រាយការកើនឡើងនៃការងារក្រៅប្រព័ន្ធ ការងារ​ងាយរងគ្រោះ និងកង្វះគុណភាពការងារ។

គួរ​បញ្ជាក់ថា កំឡុង​នៃវិបត្តិជំងឺកូវីដ១៩ ដែលផ្តើម​កាលពីឆ្នាំ​២០២០ បានធ្វើឱ្យ​ពិភពលោក ក៏ដូចជាប្រទេស​កម្ពុជាជួបនូវវិបត្តិសេដ្ឋកិច្ច ដែលជាហេតុធ្វើ​ឱ្យ​ប៉ះពាល់​ដល់មុខរបរ ក៏ដូចជា​ការងាររកទទួលទានរបស់ប្រជាពលរដ្ឋ។ បើតាម​របាយការណ៍​របស់អង្គការ យូអិនឌីភី ប្រចាំ​កម្ពុជា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា​បានវិលត្រឡប់មកវិញ​នៅ​ក្នុង​ឆ្នាំ​២០២១ ក្នុងចន្លោះពី ១,៧% ទៅ ២,៣% នៃកំណើនផលិតផលក្នុងស្រុកសរុប។ ជាមួយ​គ្នានេះ អត្រាអ្នកគ្មានការងារធ្វើក៏ត្រូវបានរកឃើញថាមានភាពល្អប្រសើរចន្លោះពី ២,៩% ទៅ ៣,៣% ដោយសារតែឥទ្ធិពលនៃវិធានការគាំពារសង្គម និងវិធានការស្តារសេដ្ឋកិច្ចផ្សេងទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...