ទម្លាប់តូចៗ​ដែលបង្អាក់ដល់ការអភិវឌ្ឍបុគ្គលិលក្ខណៈមនុស្ស

ទម្លាប់ដែលបង្អាក់ភាពរីកចម្រើនទាំងក្នុងរយៈពេលវែង និងពេលខ្លី​ បានបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍបុគ្គលិលក្ខណៈមនុស្សមានដូចជា ការពន្យារពេល ភាពភ័យខ្លាចក្នុងការចាប់ផ្តើម ការរំពឹងភាពល្អឥតខ្ចោះនិយមលើលទ្ធផលនីមួយៗ ការគេចទំនួនខុសត្រូវផ្ទាល់ខ្លួន ទម្លាប់និយាយអវិជ្ជមានចំពោះខ្លួនឯងរៀងរាល់ថ្ងៃ និងគិតតែទៅលើចំណោទបញ្ហាដែលលើសពីដែនសមត្ថភាព នៃការគ្រប់គ្រងបាន (សោកស្តាយអតីតកាល ឬបារម្ភអំពីអនាគតពេក) ។

តាមរយៈ cottonwood psychology បានឱ្យដឹងអំពីទម្លាប់ដែលមិនគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែបង្កផលប៉ះពាល់មិនល្អទៅកាន់ការអភិវឌ្ឍខ្លួន និងបង្កើនភាពស្មុគស្មាញក្នុងការគិត។

គេចពីទំនួលខុសត្រូវផ្ទាល់ខ្លួនដោយការជ្រើសរើសធ្វើការថែម ៖ ការបន្តធ្វើការយឺត​ យូរម៉ោងពេកដោយសារតែត្រូវការគេចចេញពីទំនួលខុសត្រូវនៅផ្ទះ ដូចជាការសម្អាតផ្ទះ ឬការគេចចេញពីជម្លោះណាមួយដោយមិនរកដំណោះស្រាយ អាចបង្កផលប៉ះពាល់ក្នុងរយៈពេលវែង។ ដូចជាការបង្កើនអាការស្រ្តេសបន្ថែមនៅពេលយប់ ហើយរុញច្រានឱ្យការចាប់ផ្តើមការងារនៅថ្ងៃបន្ទាប់ ដោយគ្មានផលិតភាពដដែល និងមានទម្លាប់ធ្វើការងារមិនរួចរាល់ ពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែបើការយឺតយ៉ាវជាប្រចាំ មិនមែនបណ្តាលមកពីការគេចបញ្ហានៅផ្ទះនោះទេ ចាំបាច់ត្រូវពិភាក្សាជាមួយសហការី ឬជាមួយអ្នកគ្រប់គ្រងអំពីលទ្ធភាពដែលអាចទៅរួច ដើម្បីជៀសវាងការធ្វើការនៅយឺតជាប់ថ្ងៃគ្នា ជាបន្តបន្ទាប់។

ចង់បង្កើតផលិតភាពគ្រប់ជំហាន ៖ ការរំពឹងចង់ឱ្យគ្រប់វិនាទី ដែលចំណាយទៅហើយ មានប្រសិទ្ធភាព និងផលិតភាពគ្រប់កាលៈទេសៈ បានជំរុញឱ្យការធ្វើសកម្មភាពជាច្រើនក្នុងពេលតែមួយដោយសារតែគិតថា អាចនឹងចំណេញពេលបានច្រើន។ ឧទាហរណ៍ បរិភោគអាហារបណ្តើរ ឆ្លើយតបសារបណ្តើរ។ ខណៈការធ្វើសកម្មភាពច្រើនក្នុងពេលតែមួយ មិនត្រឹមតែបាត់បង់នូវគុណភាព និងផលិតភាពប៉ុណ្ណោះទេ ប៉ុន្តែបានរុញច្រានឱ្យបាត់បង់ស្មារតីក្នុងការផ្ចង់ទៅលើកិច្ចការនីមួយៗទៀតផង។ ដូចនេះគួរទម្លាប់ខ្លួនក្នុងការធ្វើកិច្ចការតែមួយ ទម្លាប់ដើរហាត់ប្រាណដោយមិនត្រូវការស្តាប់តន្រ្តីខ្លះ! ឬទទួលទានកាហ្វេនិងតែដោយមិនចាំបាច់ត្រូវកាន់ទូរស័ព្ទនៅជាប់នឹងដៃជាដើម។ ជារួម គឺទម្លាប់ខ្លួនឱ្យផ្តោតលើសកម្មភាពតែមួយ ដើម្បីពង្រឹងស្មារតីរឭកដឹងឱ្យបានជារឿយៗ។

ផ្តោតលើលទ្ធផលល្អឥតខ្ចោះ តែភ្លេចគិតអំពីដំណើរការ ៖ ល្អឥតខ្ចោះនិយម មានទំនោររង់ចាំរហូតដល់មានគ្រប់សិនសឹមទើបចាប់ផ្តើមសកម្មភាពណាមួយ! ដែលកត្តាទាំងនេះ អាចរារាំងការអនុវត្តសកម្មភាពនៅពេលបច្ចុប្បន្ន។ គួរបញ្ជាក់ជូនថា ការធ្វើផែនការសកម្មភាព និងការមានគោលដៅ គឺជាដំណើរការមួយក្នុងការឈានទៅរក ការសម្រេចលទ្ធផល ប៉ុន្តែការរំពឹងលើលទ្ធផលល្អឥតខ្ចោះ ឬគ្រាន់តែប៉ងប្រាថ្នានូវលទ្ធផលគឺជាឧបសគ្គមួយ ក្នុងការសម្រេចឱ្យបាននូវលទ្ធផលជាក់ស្តែង មិនថាធំក្ដីឬតូចក្ដី។ ការផ្តោតលើបច្ចុប្បន្នភាព ឬសកម្មភាពដែលអាចធ្វើបានជាក់ស្តែង ជាការកាត់បន្ថយនូវផ្នត់គំនិតល្អឥតខ្ចោះនិយម និងផ្តោតលើដំណើរការបច្ចុប្បន្នវិញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....