ភ្នំពេញ – ត្រឹមតែរយៈពេលប្រាំពីរថ្ងៃដើមខែមេសា កម្ពុជាមានមនុស្សស្លាប់រហូតដល់ទៅ ៤៧នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈទិន្នន័យអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវនៅកម្ពុជា មានតួលេខសូន្យកំឡុងរយៈពេលប្រមាណ ១ខែចុងក្រោយនេះ ។ មន្ត្រីជំនាញនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្តាលមកពីឥរិយាបទនិងសុជីវធម៌អ្នកប្រើប្រាស់ផ្លូវ ។
លោកជំទាវ មឹន មាណវី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ការប្រើប្រាស់ផ្លូវដែលមិនត្រឹមត្រូវ និងគ្មានសុជីវធម៌ គឺជាមូលហេតុដែលអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ គឺឥរិយាបទរបស់ប្រជាពលរដ្ឋដែលមានសេចក្តីថ្លៃថ្នូ ប្រជាពលរដ្ឋមានភាពទាន់សម័យ ស៊ីវិល័យ រស់នៅក្នុងប្រទេសដែលមានការអភិវឌ្ឍ ។

លោកជំទាវ មឹន មាណវី
“យើងត្រូវតែមានឥរិយាបទថ្លៃថ្នូរ ជាប្រជាពលរដ្ឋដែលមានផ្ទះល្អ មានខោអាវល្អ មានជីវភាពល្អ ហើយមានផ្លូវល្អ … យើងជាអ្នកថ្លៃថ្នូរ ចេះដឹង គឺឥរិយាបទអ្នកដែលគោរពច្បាប់ ហើយមានសុជីវធម៌ យើងចេះយោគយល់គ្នា, ឧទារហណ៍អ្នកបើកបរឡានណាមួយវាជ្រុលជ្រួសតិចតួច យើងអាចអនុគ្រោះគ្នា កុំចង់យកឈ្នះចាញ់ អាហ្នឹងយើងអាចជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ហើយ”
ចំណែកលោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា អ្នកបើកបរមានឥរិយាបទអធ្យាស្រ័យឱ្យគ្នា មានសុជីវធម៌ក្នុងការបើកបរ នោះការធ្វើដំណើរនឹងមានសុវត្ថិភាព ។ អ្នកបើកបរត្រូវចេះឱ្យតម្លៃដល់អាយុជីវិតរបស់អ្នកបើកបរដទៃទៀត មិនត្រូវប្រមាថអាយុជីវិតរបស់អ្នកដទៃ ដោយសារកំហឹងមួយពេលនៅពេលដែលបើកបរឡើយ បើខ្វះការយោគយល់អធ្រាស្រ័យ នោះគឺនាំឱ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ ។
លោក ព្រហ្ម វណ្ណថា
“មួយទៀតការបើកបរដោយមិនប្រុងប្រយ័ត្ន ខ្ជីខ្ជារ ធ្វេសប្រហែស ក៏ជាមូលហេតុដែលនាំឱ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ”
បើតាមលោក វណ្ណថា ប្រសិនបើអ្នកបើកបរគ្រប់រូបមានសុជីវធម៌ និងមានឥរិយាបទបើកបរប្រកបដោយសុវត្ថិភាព នោះអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកផង ព្រមទាំងចូលរួមសន្សំសំចៃដល់ថវិកាគ្រួសារ និងថវិកាជាតិ ។
យោងតាមរបាយការណ៍របស់គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ២,៦៧០លើក ដោយបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១,៤៩៧នាក់ និងរបួស ៣,៦១៥នាក់ ក្នុងនោះរបួសធ្ងន់ជាង ២,២០០នាក់។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ចម្បង ត្រូវគេរកឃើញថា បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ មាន ៣៨% មិនគោរពសិទ្ធិអ្នកដទៃ២៤% មិនប្រកាន់ស្តាំ១៤% ការវ៉ាជែង៨% បត់ដោយមិនមានការប្រុងប្រយ័ត្ន៨% បើកបរដោយមានគ្រឿងស្រវឹង៤% បណ្តាលមកពីកត្តាយានយន្ត ៣% និងបើកបរក្នុងស្ថានភាពងងុយ ១%៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...
ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជាសាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...
អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2026
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...





























