អ្នកជំនាញមើលឃើញថា ការអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជនជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ

បច្ចុប្បន្ននេះ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាវិទ្យាសាស្រ្តកំពុងវិវត្តយ៉ាងលឿនរហ័ស ហាក់មានការប្រកួតប្រជែងគ្នាច្រើន ដើម្បីដើរឱ្យទាន់ការប្រែប្រួលនៃសកលលោក។ ទន្ទឹមនឹងភាពរីកចម្រើននេះ គេក៏មើលឃើញដែរថា សីលធម៌ និងសុជីវធម៌របស់មនុស្សពេលខ្លះមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយទាមទារឱ្យមានដំណោះស្រាយផ្សេងៗ ដើម្បីចូលរួមស្ដារសីលធម៌ និងសុជីវធម៌ឡើងវិញ។ លើសពីនេះ អ្នកជំនាញយល់ឃើញថា ការអប់រំសីលធម៌ និងសុជីវធម៌យុវជនជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ។

បើតាមវចនានុក្រម សម្ដេចសង្ឃរាជ ជួន ណាត ពាក្យ “សីលធម៌” គឺជាកិរិយាមារយាទ សណ្ដាប់ធ្នាប់ ដំបូន្មានដែលនាំឱ្យចៀសវាងអំពើអាក្រក់ ហើយឱ្យប្រព្រឹត្តតែអំពើល្អ។ ចំណែក សុជីវធម៌ មានន័យថា ការរស់នៅដោយល្អ គឺចំណេះ សណ្ដាប់ធ្នាប់ ការដឹងប្រមាណ គួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ។ ស្របគ្នានេះ បើមនុស្សរស់នៅមាន សីលធម៌ សុជីវធម៌ និងគុណធម៌ខ្ពស់ នឹងទទួលបានតម្លៃដោយការគោរពស្រឡាញ់ពីអ្នកដទៃពីមនុស្សជុំវិញខ្លួន ព្រមទាំងនាំឱ្យសង្គមជាតិមានសេចក្ដីថ្លៃថ្នូរ ព្រោះមានពលរដ្ឋល្អ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ន​សីលធម៌ សុជីវធម៌របស់យុវជន ហាក់មិនសមស្របនឹង សីលធម៌ និងសុជីវធម៌ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ។ មិនសមស្របត្រង់ថា ទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅពេលជួបគ្នាតែងលើកដៃសំពះ ជំរាបសួរ ឬជំរាបលាគ្នា, ក្មេងតែងគោរពចាស់ព្រឹទ្ធាចារ្យ គោរពគ្រូបង្រៀន ពេលឃើញមនុស្សចាស់ដើរកាត់ ឬចូលវត្តអារាមត្រូវដោះមួក ដើម្បីសម្ដែងការគោរព ដែលជាសីលធម៌ និងសុជីវធម៌ មានក្នុងសង្គមខ្មែរពីមុនមក។ ផ្ទុយទៅវិញ យុវជនបច្ចុប្បន្នមិនសូវអនុវត្តបែបនេះទេ ដោយ​ច្រើនធ្វើតាមវប្បធម៌បរទេស ចាប់ដៃ ងក់ក្បាល ជាជាងលើកដៃជំរាបសួរ ឬជំរាបលាជារបៀបខ្មែរ ដែលជះឥទ្ធិពលលើកត្តាសុជីវធម៌ ទាំងក្នុងគ្រួសារ សង្គម និងកន្លែងធ្វើការ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បញ្ជាក់បន្ថែមថា ការអប់រំសីលធម៌ និងសុជីវធម៌របស់យុវជនមានសារៈសំខាន់ណាស់ ដែលយើងមិនអាចមើលរំលងបាន មានន័យថា សីលធម៌ និងសុជីវធម៌ បានចរឹកនូវជាតិសាសន៍ ប្រពៃណី ទំនៀមទម្លាប់ របស់ជាតិសាសន៍ដែលមានវប្បធម៌ប្រជាជាតិរបស់ខ្លួនត្រូវប្រកាន់យក។ «យើងមិនហាមឃាត់ពីការចម្លងពីវប្បធម៌បរទេសនោះទេ ប៉ុន្តែវប្បធម៌របស់យើងចំពោះការគោរពគ្នាក្នុងជីវភាពរស់នៅប្រចាំថ្ងៃត្រូវរក្សាឱ្យបានដើម្បីជាអត្តសញ្ញាណជាតិរបស់ខ្លួន។ វប្បធម៌ខ្មែរ មានលក្ខណៈល្អ បង្គាប់បញ្ជារឱ្យមនុស្សចេះគោរពគ្នាទៅវិញទៅមក ផ្ដល់នូវការស្រឡាញ់ទៅវិញទៅមក ក្មេងគោរពចាស់ ចាស់ផ្ដល់នូវភាពកក់ក្ដៅ ការស្រឡាញ់រាប់អាន នៅពេលអប់រំសីលធម៌ល្អ ធ្វើឱ្យសង្គមខ្មែរមានសណ្ដាប់ធ្នាប់ល្អ »។

លោកបណ្ឌិត យង់ ពៅ បញ្ជាក់បន្ថែមថា ប្រសិនបើយុវជនបាត់បង់ សីលធម៌ និងសុជីវធម៌ក្នុងការរស់នៅនឹងធ្វើឱ្យយុវជនមានកាយវិការមិនសមរម្យ ភ្លើតភ្លើន និងប្រព្រឹត្តរឿងមិនល្អផ្សេងៗ ដែលបង្កបញ្ហាដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ លោកបណ្ឌិត បន្តថា បញ្ហាធ្លាក់ចុះសីលធម៌ និងសុជីវធម៌យុវជននេះ គឺជាបញ្ហារបស់យើងទាំងអស់គ្នាដែលត្រូវចូលរួមអប់រំ និងដោះស្រាយ ហើយមិនផ្ដោតលើក្រសួង ស្ថាប័នណាមួយនោះទេ។

បញ្ហាដែលមានក្មេងទំនើង ទី១. មកពីមនុស្សចាស់ ផ្ដល់ភាពជាគំរូបែបណាដល់ក្មេង បើមនុស្សចាស់ចូលចិត្តអានសៀវភៅ ដាំរុក្ខជាតិ ដាំផ្កា នោះកូនៗនឹងយកលំនាំតាម ទី២.កំហុសសង្គម ឬប្រព័ន្ធអប់រំ មុខវិជ្ជាសីលធម៌ពលរដ្ឋ ប្រវត្តិសាស្រ្ត សិល្បៈ ហត្ថកម្ម តើសិស្សបានរៀនគ្រប់ជ្រុងជ្រោយឬអត់? ឬរៀនដោយមិនយកចិត្តទុកដាក់ នេះជាកំហុសឆ្គង?

បើតាម អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា ដើម្បីចូលរួមអប់រំយុវជនឱ្យមានសីលធម៌ និងសុជីវធម៌ល្អ គឺទី១. ឪពុកម្ដាយត្រូវធ្វើជាគំរូល្អដល់កូន ទី២. ប្រព័ន្ធអប់រំ ពង្រឹងបន្ថែមម៉ោងការបង្រៀនមុខវិជ្ជា សីលធម៌ពលរដ្ឋ ប្រវត្តិសាស្រ្ត សិល្បៈ ហត្ថកម្មឱ្យបានគ្រប់ជ្រុងជ្រោយ ទី៣. សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រៀបចំផ្សព្វផ្សាយមាតិកាអប់រំសីលធម៌ និងសុជីវធម៌ឱ្យបានច្រើនជាងការផ្សព្វផ្សាយគ្រឿងស្រវឹង។

សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជន គឺជារឿងសំខាន់ ប៉ុន្តែការអប់រំដែលមានប្រសិទ្ធភាព គឺត្រូវតម្រង់ទិសពីកុមារ ព្រោះវ័យយុវជនជាវ័យរីកចម្រើនទាំងរាងកាយ ប្រាជ្ញា ស្មារតីរីក ចង់សាកល្បង ចង់ដឹង និងមិនសូវស្ដាប់បង្គាប់ឪពុកម្ដាយ។ ដូច្នេះ ទើបត្រូវបង្កើនការអប់រំនៅក្នុងគ្រួសារ សាលារៀន ធ្វើយ៉ាងណាឱ្យកម្រិត នៃការអប់រំអាចទប់ទល់ជាមួយភាពទំនើងតាមអំពើចិត្តរបស់យុវជនបាន។

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា ប្រសិនយុវជនមិនទទួលបានការអប់រំត្រឹមត្រូវខាងសីលធម៌ នឹងធ្វើឱ្យពួកគេមិនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម។ ទន្ទឹមគ្នានេះ ប្រសិនមានគ្រួសារជាមានប្ដីប្រពន្ធក៏មិនរកបានមនុស្សល្អ, បើក្លាយជាមន្រ្តីរាជការក៏មិនមែនជាមន្រ្តីរាជការល្អ ដែលតាមជះផលអាក្រក់ទៅដល់សង្គម និងពិភពលោកតទៅទៀត។

លោកបណ្ឌិត ឈត ប៊ុនថង បញ្ជាក់បន្ថែមថា កត្តាដែលជួយឱ្យកុមារ ឬយុវជនមានសីលធម៌ និងសុជីវធម៌រស់នៅល្អ គឺទី១. ឪពុកម្ដាយត្រូវជាមនុស្សដែលមានសីលធម៌ សុជីវធម៌គុណធម៌ ហើយត្រូវតម្រង់សិស្សកូនតាំងពីតូច រហូតកូនធំឡើងក៏ព្យាយាមតម្រង់ទិស និងការសហការជាមួយលោកគ្រូ អ្នកគ្រូនៅសាលរៀន ទី២. សាលារៀន លោកគ្រូ អ្នកគ្រូ មានបង្រៀនសៀវភៅសិក្សាគោលមុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា ហើយក្រៅពីការបង្រៀនតាមសៀវភៅ លោកគ្រូ អ្នកគ្រូ អាចអប់រំតាមបែបប្រពៃណី ជំនឿ ទំនៀមទម្លាប់ សាសនា ដែលជាមនសិកា និងគុណធម៌របស់គ្រូម្នាក់ៗក៏អាចរួមចំណែកអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជនដែរ ទី៣. មន្ទីរការិយាល័យក្រសួងអប់រំ ត្រូវពិនិត្យមើលគោលនយោបាយសម្រាប់យុវជន តើសាលាមានគោលនយោបាយអ្វីសម្រាប់អភិវឌ្ឍ និងតម្រង់ទិសយុវជន មានមេរៀនសីលធម៌ ទស្សនអប់រំគ្រប់គ្រាន់ឬនៅ? តើសៀវភៅគោលបានបញ្ចូលមេរៀនច្រើនទេក្នុងការអប់រំសីលធម៌? តើម៉ោងបង្រៀនគ្រប់គ្រាន់ ឬអត់? បើមិនទាន់គ្រប់គ្រាន់ទេ ត្រូវពិចារណាបន្ថែមម៉ោងបង្រៀន ឬបង្រៀនពេញមួយថ្ងៃ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអប់រំសីលធម៌ និងសុជីវធម៌ គឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ គឺការជំរុញឱ្យមានការអប់រំក្រៅម៉ោងសិក្សា ដើម្បីលើកកម្ពស់សីលធម៌ និងសុជីវធម៌ ក៏ដូចជា របៀបរស់នៅរបស់សិស្សានុសិស្សក្នុងសតវត្សទី២១។

លោកជំទាវ ឃួន វិច្ឆិកា បញ្ជាក់បន្ថែមថា ក្រសួងអប់រំ មើលឃើញអំពីសារៈសំខាន់ នៃការអប់រំសីលធម៌ និងសុជីវធម៌ដល់សិស្សានុសិស្សកន្លងមក ក្នុងកម្មវិធីសិក្សាគ្រប់ដំណាក់កាលតែងតែបញ្ចូល និងយកចិត្តទុកដាក់ចំណុចនេះ ហើយមុខវិជ្ជាសីលធម៌ពលរដ្ឋ ក៏ជាមុខវិជ្ជាមួយសំខាន់នៅក្នុងចំណោមមុខវិជ្ជានានាដែលបានដាក់បញ្ជូលក្នុងកម្មវិធីសិក្សាតាំងពីកម្រិតបឋមសិក្សាដល់កម្រិតមធ្យមសិក្សា។

អ្នកនាំពាក្យក្រសួងអប់រំបន្ថែមថា បច្ចុប្បន្ន ក្រៅពីការបន្តអនុវត្តកម្មវិធីសិក្សាដែលបានដាក់ចេញ ក្នុងនោះផ្ដោតលើចរិយាសម្បទាជាមុំមួយសំខាន់ក្នុងចំណោមមុំទាំងបី នៃក្របខណ្ឌកម្មវិធីសិក្សា។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ ក៏កំពុងជំរុញឱ្យតាមសាលារៀនបង្កើនម៉ោងសិក្សាចំនួន ២ម៉ោងបន្ថែមនៅសាលារៀន ដែលនឹងឈានដល់ការអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃតាមសាលារៀន។

លោកជំទាវបញ្ជាក់ថា ការដាក់ចេញការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ឬបន្ថែមម៉ោងសិក្សានៅតាមសាលារៀន ក្នុងទិសដៅដើម្បីឱ្យសាលារៀននីមួយៗផ្ដល់លទ្ធភាពដល់សិស្សានុសិស្សបំប៉នបន្ថែមទាំងចំណេះដឹងដែលរៀនមិនទាន់សិស្សដទៃទៀត ឬមិនទាន់កម្មវិធីសិក្សា។ ក្នុងនោះ បន្ថែមនូវសកម្មភាពនានា ដើម្បីមានឱកាសក្នុងការអប់រំចរិយាសម្បទា សីលធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជា ជំរុញឱ្យមានសកម្មភាពនានា ដូចជា កម្មវិធីស្ម័គ្រចិត្ត ឬការងារដែលសិស្សអាចសហការគ្នាជាមួយសិស្សដទៃទៀតនៅសាលា ដើម្បីមានស្មារតីសហការ ស្រឡាញ់សាលារៀន ឈានដល់ស្រឡាញ់ប្រទេសជាតិ និងជាធនធានល្អរបស់សង្គម។ ទន្ទឹមគ្នានេះ សិស្សានុសិស្សចៀសផុតពីការប្រព្រឹត្តសកម្មភាពខុសនានា ព្រមទាំងចូលរួមគាំទ្រមាតាបិតាសិស្សមានពេលវេលាពេញលេញក្នុងការបំពេញការងារផងដែរ។

អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមទៀតថា ក្រសួងអប់រំ មានបំណងចង់អប់រំយុវជនឱ្យក្លាយជាពលរដ្ឋសកលពេញលេញ មានន័យថា ការអប់រំមិនមែនគ្រាន់តែឱ្យសិស្សក្លាយជាកូនខ្មែរដ៏ល្អទេ ប៉ុន្តែចូលរួមស្វែងយល់ពីទិដ្ឋភាពជុំវិញពិភពលោក អាចរស់នៅ និងទទួលយកបាននូវភាពខុសគ្នារបស់មនុស្សជាទូទៅ ទាំងការគោរពសាសនា ជំនឿ ការគិតខុសគ្នា ដើម្បីឱ្យរស់នៅក្នុងសង្គមដែលមានភាពចម្រុះបានប្រសើរ។

គួរជម្រាបជូនថា នៅក្នុងគោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយជីវិត មានចក្ខុវិស័យអភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតបុគ្គល គ្រួសារ និងសង្គម តាមរយៈការផ្ដល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ។ ក្នុងន័យនេះ ការអប់រំសីលធម៌ និងសុជីវធម៌ ស្ថិតនៅក្នុងចង្កោមគោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយជីវិត គឺការអប់រំចរិយាសម្បទានៃធនធានមនុស្ស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ