ប្រជាជនកម្ពុជាជាង ៥ម៉ឺននាក់បាត់បង់ចក្ខុវិញ្ញាណជារៀងរាល់ឆ្នាំ

ភ្នំពេញ – ចុះផ្សាយរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថា ពិការភាពភ្នែកនៅតែជាបញ្ហាសុខភាពសាធារណៈដ៏លំបាកក្នុងប្រទេសកម្ពុជា ។ ប្រជាជនកម្ពុជាប្រមាណជាង ៥ម៉ឺន៧ពាន់នាក់បានបាត់បង់ចក្ខុវិញ្ញាណជារៀងរាល់ឆ្នាំ ហើយអត្រានៃពិការភាពភ្នែករបស់កុមារកើតមានប្រហែល ១,៥ ក្នុងចំណោមកុមារ ១ពាន់នាក់ ។ នេះជាបញ្ហាប៉ះពាល់ដល់មនុស្សគ្រប់វ័យ បង្កើតការរាំងស្ទះដល់ការងារ និងអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គុណភាពជីវិត ។

លោក Andreas Zurbrugg ឯកអគ្គរាជទូតរងអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែតុលាកន្លងទៅ បានចូលរួមជាមួយក្រសួងសុខាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្រ្តជាតិសម្រាប់ការបង្ការ និងត្រួតពិនិត្យពិការភាពភ្នែក ២០២១-២០៣០ នៅសណ្ឋាគារភ្នំពេញ ។

នៅវេទិការនេះ ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ពិការភ្នែកដោយសារជំងឺភ្នែកឡើងបាយមានចំនួន ៨០.៤ភាគរយ និងកំហុសឆ្គងការមើលដែលមិនបានកែតម្រូវមានចំនួន ៦១.២ភាគរយ ។ កម្មវិធីសុខភាពភ្នែកដែលមានប្រសិទ្ធភាព គឺត្រូវការជាចាំបាច់ដើម្បីដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់ ។

ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល ៖

“ការវិនិយោគលើកម្មវិធីសុខភាពភ្នែក និងការអនុវត្តសកម្មភាពភ្នែកនានារបស់ថ្នាក់ក្រោមជាតិ គឺចាំបាច់ខ្លាំងណាស់ដើម្បីធានាលើការពង្រឹងគុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកទូទាំងព្រះរាជាណាចក្រកម្ពុជាឈានទៅរកការកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ២០៣០”

ទន្ទឹមគ្នានេះ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ប្រារព្ធទិវាសុខភាពភ្នែក (World Sight Day) ក្រោមប្រធានបទ “ស្រឡាញ់ភ្នែករបស់អ្នក” ដោយផ្តោតយកចិត្តទុកដាក់លើបញ្ហាសុខភាពភ្នែកជាសកល, លើកកម្ពស់សុខភាពភ្នែកប្រជាពលរដ្ឋគ្រប់រូប ក្រុមគ្រួសារ សហគមន៍, ព្រមទាំងផ្សព្វផ្សាយសារអប់រំសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ទីកន្លែង ។

សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា ភ្នែកគឺជាអាយតនៈសម្រាប់មើល មានមុខងារសំខាន់សម្រាប់មនុស្សគ្រប់រូបដែលមិនអាចខ្វះបាន ។ តាមរយៈភ្នែកមនុស្សអាចទទួលបានព័ត៌មាន និងចំណេះដឹងផ្សេងៗ ជុំវិញខ្លួនពី ៨០% ទៅ ៩០% ។ ការវិនិយោគលើសុខភាពភ្នែកមើលឃើញ គឺជាអំណោយដ៏អស្ចារ្យបំផុតសម្រាប់ខ្លួនឯង ។ នៅប្រទេសកម្ពុជាបញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារណៈដែលតម្រូវឱ្យទាំងអស់គ្នាយកចិត្តទុកដាក់កាត់បន្ថយឱ្យបានកម្រិតទាបបំផុតតាមតែអាចធ្វើទៅបាន ព្រោះថា ៩០% នៃពិការភាពភ្នែក និងគំហើញចុះខ្សោយ គឺអាចចៀសវាងបាន និងអាចព្យាបាលបាន ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩៨ មូលនិធិបានផ្តល់ការងារសង្គ្រោះការមើលឃើញរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូរដ្ឋាភិបាល និងអង្គការអភិវឌ្ឍន៍ផ្សេងទៀត។ តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី – អង្គការមិនមែនរដ្ឋាភិបាល (ANCP) កំពុងគាំទ្រមូលនិធិហ្វេ្រដហូឡួ The Fred Hollows Foundation និង Sight For All ចាប់តាំងពីឆ្នាំ២០១៥ ដើម្បីធានាថា ការថែទាំភ្នែកអាចចូលដំណើរការប្រកដដោយបរិយាបន្ន និងមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត