កណ្តាល – អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំមានកុមារជាង ២២០លាននាក់កើតជំងឺរាករូសជាង ៩ម៉ឺននាក់ស្លាប់ដោយសារចំណីអាហារគ្មានសុវត្ថិភាព ។ ចំណីអាហារគ្មានសុវត្ថិភាពបានបង្កការគំរាមកំហែងដល់សុខភាពជាសាកល ហើយបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប ពិសេសជនងាយរងាយគ្រោះ ។ នេះបើតាមឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ក្នុងឱកាសបើកវេទិកាយុវជនស្តីពី “សុវត្ថិភាពចំណីអាហារ និងការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ” នៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ។

ឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា អាហារគ្មានសុវត្ថិភាពបានបង្កការគំរាមកំហែងដល់សុខភាពជាសាកល ហើយបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប ពិសេសទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ ។ ចំណីអាហារគ្មានសុវត្ថិភាពបានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាករូស និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់ជនងាយរងគ្រោះបំផុត ។
ឯកឧត្ដម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។
“អាហារក្នុងចានរបស់យើងមានឥទ្ធិពលខ្លាំងណាស់ចំពោះសុខភាពយើង។ យើងទាំងអស់គ្នាប្រាថ្នាចង់បានអាហារដែលមានគុណភាពនិងសុវត្ថិភាព ដើម្បីធានាបាននូវសុខភាពល្អ។ ប៉ុន្តែអាហារអាចក្លាយទៅជាវត្ថុកខ្វក់ ឬមានជាតិពុលដោយសារតែការប្រើប្រាស់សារធាតុគីមីហួសកម្រិត ដែលធ្វើឱ្យបាត់បង់សុវត្ថិភាពនៅដំណាក់កាលណាមួយនៃប្រព័ន្ឋស្បៀង” ។
ស្របគ្នានេះ ឯកឧត្ដម សុខ ស៊ីឡូ មានប្រសាសន៍បន្តថា សុវត្ថិភាពចំណីអាហារគិតចាប់តាំងពីការផលិត ការកែច្នៃ ការចែកចាយ ការរក្សាទុក និងការប្រើប្រាស់ ។ ការទទួលខុសត្រូវចម្បង គឺស្ថិតនៅលើអ្នកផលិតនិងកែច្នៃចំណីអាហារ ។

របាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាល បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ មានមនុស្ស ១១៩នាក់ បានស្លាប់ដោយសារពុលចំណីអាហារ និងមានអ្នករងគ្រោះសរុបមានចំនួន ៤,៦៩៩នាក់។
សូមជម្រាបថា កាលពីឆ្នាំ២០១៩ វិទ្យាស្ថានកម្ពុជាសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ជនបទបានរកឃើញថា មានអ្នកចូលរួមសម្ភាសន៍ចំនួន ៩៧% បាននិយាយថាអាហារដែលលក់នៅលើទីផ្សារពុំមានសុវត្ថិភាពគ្រប់គ្រាន់ទេ។ អ្នកចូលរួមសម្ភាសន៍ជាង ៥០% បាននិយាយថាពួកគេមានបទពិសោធន៏ចុកច្អល់ និងឈឺពោះបន្ទាប់ពីទទួលទានអាហារដែលបានទិញមកពីផ្សារ ។ ចំណែកអ្នកចូលរួមសម្ភាសន៍ជាង ៥០% បាននិយាយថា ពួកគេចង់ឱ្យមានការពង្រឹងលើការអនុវត្តច្បាប់ ឬបទបញ្ញត្តិនានាពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់ឱ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានសុខមាភាពដល់អ្នកទទួលទាន ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អតីតពលករវិលត្រឡប់មកពីប្រទេសថៃ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2026
ជាឱកាសសម្រាប់បងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម ៥៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅលើជំនាញបច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្មសរុបចំនួន ៥៨០កន្លែង ដោយក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារក្នុងមួយខែថែមទៀត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2024
ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































